អំពី Hero Vox - Noobie GMK

Header Ads



ចុះឈ្មោះនិងលេងនៅ 188BET.COM ឈ្នះដំនើរកម្សាន្តទៅអេស៉្បាញ និងអង់គ្លេស

អំពី Hero Vox


Vox គឺជា Hero មួយស្ថិតក្នុងចំណោម Sniper ដែលអាចលេងជាមួយនឹង យុត្តិសាស្រ្តយ៉ាងឆាប់រហ័សលើសមរភូមិ រួមទាំងជុំវិញផងដែរ។ ការលេង Hero Vox ជាលក្ខណៈដែលបាញ់តម្រង់គោលដៅទៅលើ សត្រូវតែម្នាក់ ឬ ជាលក្ខណៈ ក្រុម ៣ នាក់ គឺវាអាស្រ័យទៅលើ ម្ចាស់ Hero អ្នកគ្រប់គ្រង ថាតើគាត់ Build items ដូចម្តេច។ ដើម្បីអោយ Hero នេះមានកម្រិតខ្លាំងក្លា គឺអាស្រ័យទៅលើមិត្តរួមក្រុមរបស់គាត់ ហើយជាទូទៅ Hero នេះដើរនៅលើ Lane ដើម្បី Farm Minion យកលុយ បានច្រើន។ តោះមើល Skill ខាងក្រោមរបស់គាត់៖​

  • SONIC ZOOM
វាគឺជា Skill ទីមួយដែលអាចបាញ់បានផង នឹងលោតទៅកាន់ទិសដៅផ្សេងៗ បានយ៉ាងរហ័ស ដើម្បីគេចខ្លួន ក្នុងការប្រើ Skill នេះអ្នកគ្រប់គ្រង​ Hero អាចមានលទ្ធភាពបាញ់ទៅកាន់ សត្រូវបានពីរដង។
  • PULSE
វាគឺជា Skill ទីពីរ ដែលអាចស្វែងរក និង ស្តាប់សម្លេង គូសត្រូវ នៅក្បែរខ្លួនបាន ហើយក្រោយពេលដែលដាក់ Skill នេះទៅកាន់ សត្រូវរួចរាល់ អ្នកគ្រប់គ្រង Vox គឺកាន់តែមានលទ្ធភាព ខ្ពស់ និង កម្លាំងខ្លាំងក្នុងការវាយប្រហារលើ សត្រូវអោយអស់ឈាមកាន់តែលឿន តែវាក៏អាស្រ័យទៅលើការ Build iTems ដែល មិនថាគួរសត្រូវ និង ម្ចាស់គ្រប់គ្រង Hero។ 
  • WAIT FOR IT [ULTIMATE]
Skill នេះមិនត្រូវតែអាចវាយប្រហារលើសត្រូវហូរឈាមអស់ច្រើននោះទេ វាអាចបិទ​ ដំណើរការរាល់ iTems Crystal របស់សត្រូវផងដែរ រួមទាំងធ្វើអោយសត្រូវនៅស្ងៀមមួយរំពេច ជាមួយគ្នានោះដែរ វាក៏អាស្រ័យទៅលើការ Build iTems ពីម្ចាស់ Hero ផងដែរ។ 

វានៅមាន Skill បង្កប់ខ្លួនមួយទៀតដែលមានឈ្មោះថា JULIA'SONG ចំពោះ Skill នេះគឺមិនចាំបាច់ប្រើវាឡើយ ដោយសារតែវាមានស្រាប់ នៅពេលដែលអ្នកបាញ់ទៅកាន់គូសត្រូវ វានឹងលោត ត្រូវសត្រូវដល់ទៅបីអ្នកប្រសិនបើពួកគេឈរនៅជិតគ្នា ប្រសិនបើអ្នកគ្រប់គ្រង់ប្រើ Crystal ដើម្បី Build នោះវាកាន់តែខ្លាំងឡើងៗ ជាមួយ Skill ក្នុងខ្លួននេះ។ 

តោះមើល Skin របស់វាវិញ 
Skin Tier 1 

Skin Tier 2 

ទស្សនាវីដេអូ Vox 


និយាយរួមទៅមិនប្រាកដថាការរៀបរាប់របស់ខ្ញុំត្រូវទាំងអស់នោះទេ ប្រសិនបើមានកន្លែងណាមិនប្រក្រតីអ្នកទាំងអស់គ្នា អាចជួយកែបាន​តាមរយៈ Comment នៅខាងក្រោមនេះ។ 
@VGCamSea 

Powered by Blogger.