ការប្រកួត Vainglory ស្វែងរកក្រុមខ្លាំងនៅកម្ពុជា - Noobie GMK

Header Ads



ចុះឈ្មោះនិងលេងនៅ 188BET.COM ឈ្នះដំនើរកម្សាន្តទៅអេស៉្បាញ និងអង់គ្លេស

ការប្រកួត Vainglory ស្វែងរកក្រុមខ្លាំងនៅកម្ពុជា




⦁សម្រាប់ការប្រកួតនេះនឹងចាប់ផ្តើមនៅថ្ងៃទី 21 ដោយមានការសហការពី Vainglory Cambodia Championship ជាមួយនឹង Official Vainglory Cam-Sea សម្រាប់ប្រទេសកម្ពុជាជាផ្នែកមួយនៃហ្គេម Vainglory។
កាលវិភាគនៃការប្រកួត
⦁ជុំទីមួយ មានការចូលរួមចំនួន 64 ក្រុម ដែលចាប់ផ្តើមពីថ្ងៃទី 21 ដល់ថ្ងៃទី 27 ខែធ្នូ
⦁ជុំទីពីរ មានការជម្រុះពីជុំទីមួយ នៅសល់ត្រឹម 32 ក្រុមនឹងបន្តការប្រកួតនៅថ្ងៃទី 28 ខែធ្នូ ដល់ថ្ងៃទី 3 ខែ មករា
⦁ជុំទីបី មានការជម្រុះពីជុំទីពីរ នៅសល់ត្រឹម 16 ក្រុម និង បន្តការប្រកួតនៅថ្ងៃទី 4 ដល់ថ្ងៃទី 10 ខែមករា ឆ្នាំ 2016
⦁ជំហ៊ានដំបូងនៃផ្តាច់ព្រ័តនឹងប្រកួតនៅថ្ងៃទី 11 ដល់ថ្ងៃទី 22 ខែមករា
⦁ពាក់កណ្តាលផ្តាច់ព្រ័តនឹងប្រកួតនៅថ្ងៃទី 18 ដល់ថ្ងៃទី 22 ខែមករា
⦁តង់ផ្តាច់ព្រ័តនឹងប្រកួតនៅថ្ងៃទី 30 ខែមករាតែម្តង។
ច្បាប់នៃការប្រកួត និង ពត៌មានផ្សេងៗ
⦁ការប្រកួតនេះនឹងមានក្រុម 64 ចូលរួម ប៉ុណ្ណោះ
⦁បីក្រុមចុងក្រោយគេដែលទទួលបានរង្វាន់ 18000 ICE ហើយក្រុមដែលជ័យលភីលេខមួយ នឹងក្លាយជាក្រុម Official ប្រចាំ កម្ពុជាផងដែរ រាល់ការប្រកួតមិត្តភាពផ្សេងៗ ជាមួយនឹងប្រទេសដទៃ ក្នុង Server Sea គឺក្រុមដែលឈ្នះនេះឯងនឹងទៅចូលរួម
⦁សម្រាប់ការប្រកួតមិនចាំបាច់ភ័យព្រួយរឿងទីកន្លែងឡើយ អ្នកអាចលេងបានគ្រប់ទីកន្លែងទាំងអស់ ដោយមានការចូលវាយជា Private Match និង ចូលមើលពី MC របស់ Vainglory Cambodia ដើម្បី Live Stream លើ Online ហើយចែករំលែកអោយគ្រប់គ្នាជា Fan របស់អ្នកទស្សនាភ្លាមៗ
⦁សម្រាប់ការប្រកួតនេះ គឺមាន 3 Match ប្រសិនបើ Team ណាឈ្នះ ពីរ Match ជាប់គ្នាគឺចាត់ទុកជាអ្នកឈ្នះដោយស្វ័យប្រវត្តិ
⦁សូមកុំមានការព្រួយបារម្ភ Match ខ្លះអាច Delay បានប្រសិនបើមិនទំនេរ ហើយយើងនឹងរៀបចំម៉ោងអោយត្រឹមត្រូវតាមពេលវេលា មិនអោយលើសពីការគ្រោងទុក្ខ
⦁ចំពោះ Match ទីមួយ ក្រុមនីមួយៗ អាចប្រាប់ដៃគូរប្រកួតរបស់ខ្លួន បិទ Hero ណាមួយដែលខ្លួនមិនចង់ជួប
⦁ចំណែក Match ទីពីរក៏ដូចគ្នា តែមិនអាចបិទ Hero ដដែលបានទេ
⦁ប្រសិនបើ ការប្រកួតអាចបន្តដល់ Match ទីបី ក្រុមទាំងពីរអាចលេង Hero តាមចិត្តរបស់ខ្លួនបាន
⦁ដើម្បីអោយមានភាពស្មើរគ្មា មុនការប្រកួត 20 នាទីក្រុមទាំងអស់អាចចូលទៅលេងនិង ធ្វើការ តេស្ត Connection អ៊ីនធើណែតរបស់ខ្លួនសិនបាន ប្រសិនបើមានបញ្ហាអ្វីអាចសូមពន្យាពេល 10 នាទីសិនបាន
ច្បាប់ប្រកួត
⦁នាទីចុងក្រោយហាមលក់ iTem ចោលមិនអោយគេឃើញ ប្រសិនបើក្រុមណាលក់នឹងត្រូវធ្លាក់ដោយស្វ័យប្រវត្តិ
ក្រោយពេលដែលធ្វើការចុះឈ្មោះរួចរាល់យើងនឹងធ្វើការប្រកាស ថាតើក្រុមណាដែលត្រូវប្រកួតមុនគេ និង តាមពេលវេលាផ្សេងៗ ជាមួយនឹងដៃគូប្រកួតក្រុមណាទៀត ប្រសិនបើមិនបង្ហាញខ្លួន ក្នុងពេលការប្រកួតចាប់ផ្តើម យើងនឹងបន្តទៅកាន់ ការប្រកួតជាមួយនឹងដៃគូរប្រកួតក្រុមផ្សេងៗ!!!!
សម្រាប់ពត៌មានបន្ថែមទាក់ទាញមក Vainglory Cam-Sea
កុំភ្លេចណា!!! ណែនាំមិត្តអ្នកអោយចុះឈ្មោះការប្រកួតឥឡូវនេះ!!!
រាល់ពត៌មានផ្សេងៗ នឹងប្រកាសចេញពី Vainglory Cam-Sea រួមទាំង Vainglory Cambodia Championship
Powered by Blogger.