អំពី Vainglory - Noobie GMK

Header Ads



ចុះឈ្មោះនិងលេងនៅ 188BET.COM ឈ្នះដំនើរកម្សាន្តទៅអេស៉្បាញ និងអង់គ្លេស

អំពី Vainglory

Vainglory វាគឹជាហ្គេមស្រាប់ ទូរស័ព្ទ និង ថេប្លេត ដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ iOS និង Android ហើយវាទើបនឹងបង្ហាញខ្លួនត្រឹមតែ 1 ឆ្នាំប៉ុណ្ណោះ ប៉ុន្តែទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកលេង សឹងតែជុវិញពិភពលោក ដោយសារតែវាជាប្រភេទហ្គេម Online ដែលប្រយុទ្ធគ្នា និង មានទម្រង់ស្រដៀង Dota និង LOL ដែលមាន Map សម្រាប់ដើរ Farm ផងដែរ។ Vainglory វាមិនត្រឹមតែជាហ្គេមលើ Mobile មានលក្ខណៈស្រដៀងនិង Dota និង LOL ប៉ុណ្ណោះទេ អ្វីូដែលកាន់តែពិសេសទៀតនោះ វាមានក្រហ្វិចច្បាស់ត្រជាក់ភ្នែក ប៉ុន្តែដោយសារតែហ្គេមនេះ វាសម្រាប់ Mobile ដូច្នេះហើយ អ្នកអាចលេងបានត្រឹមតែ 3 ស្មើរប៉ុណ្ណោះ។

សព្វថ្ងៃដោយសារតែហ្គេមនេះ វាមានសន្ទុះនៃការលេងជុំវិញពិភពលោក ដូច្នេះហើយ គេបានសម្រេចបែកចែង ទ្វីបលេងខុសគ្នា ដោយប្រទេសកម្ពុជាយើងគឹស្ថិតក្នុង Server អាស៊ីដូច្នេះហើយ អ្នកអាចកំសាន្តនិង លេងបានជាមួយនឹង សត្រូវដែលមកពីប្រទេសជិតខាង ក្នុង អាស៊ីទាំងអស់ ដែលលេងហ្គេមនេះ មិនត្រឹមតែប៉ុណ្ណោះ បច្ចុប្បន្ននេះ Vainglory Cam-Sea ដែលជាទំព័រផ្លូវការមួយសម្រាប់នាំយកពត៌មានផ្សេងៗ ពី Vainglory និង ព្រឹត្តិការណ៍ការប្រកួតផ្សេងៗ មកចែកចាយជូនប្រជាជនកម្ពុជាផងដែរ។ តាមរយៈ ហ្គេមនេះ គឺអ្នកអាចកំសាន្តជាមួយវានៅពេលធ្វើដំណើរកំសាន្តទៅណាមកណា ជាមួយក្រុមការងារ ឬ ជាមួយ មិត្តភក្តិជាដើម ដោយមិនចាំបាច់មានកុំព្យូទ័រ ទៅជាមួយ ដោយគ្រាន់តែមានទូរស័ព្ទ ឬ ថែប្លែតប៉ុណ្ណោះ អ្នកអាចកំសាន្តកុងគ្នាជាលក្ខណៈ Private Party ដែលមានមនុស្សចំនួន 6 នាក់ និង ក្នុងមួយក្រុមមាន 3 នាក់ វាប្រាកដជាបង្កើតបរិកាសរីករាយមួយបែបថែមទៀតផងដែរ។ 
ទស្សនាវីដេអូខ្លះ ដែលនិយាយពីហ្គេមនេះ រៀបចំដោយ Cam-Sea 

រាល់ពេលចប់ព្រឹត្តិការណ៍មួយៗ ក្រុមការងារ Vainglory តែងតែ Update ក៏ដូចជាបន្ថែម Hero ផ្សេងៗ ដែលភ្ជាប់ជាមួយនឹង វីដេអូណែនាំខ្លះ រួមទាំង របៀបនៃការលេងផងដែរ មិនត្រឹមតែប៉ុណ្ណោះ កំហុសឆ្គងផ្សេងៗ និង សំណូមពរផ្សេងៗ ដែលបញ្ចេញមតិដោយអ្នកលេងក៏ត្រូវបានដាក់បញ្ចូលផងដែរ។ 
តោះសម្រាប់មិត្តអ្នកអានដែលមានបំណង ចង់ទាញយកហ្គេមនេះលេង អាចចុចតាមតំណរខាងក្រោម 


ពួកយើងនឹងព្យាយាមធ្វើវីដេអូផ្សេងៗ ណែនាំពីរបៀបលេងហ្គេមនេះ ក៏ដូចជា អធិប្បាយពី items និង Hero ផ្សេងៗ ដើម្បីណែនាំជូនអ្នកទាំងអស់គ្នានៅពេលក្រោយៗទៀត។ កុំភ្លេច Share ទៅកាន់មិត្តរបស់អ្នកអោយចាប់ផ្តើមលេងហ្គេមនេះណា ឬ អ្នកក៏អាចបង្កើតចំណងមិត្តភាពតាមរយៈហ្គេមនេះផងដែរ ហើយប្រសិនបើអ្នកចង់ស្វែងរកអ្នកលេងនៅប្រទេសកម្ពុជាអ្នកអាច Join Group Facebook : Vainglory Cambodia Team តាមរយៈ តំណរនេះបាន !!! 
Powered by Blogger.