តើធ្វើដូចម្ដេចទើប Roam អាចជួយអ្នកលេង Jungle រកបាន​ level 2 លឿនជាងសត្រូវនៅពេលហ្គេមទើបចាប់ផ្ដើម? - Noobie GMK

Header Ads



ចុះឈ្មោះនិងលេងនៅ 188BET.COM ឈ្នះដំនើរកម្សាន្តទៅអេស៉្បាញ និងអង់គ្លេស

តើធ្វើដូចម្ដេចទើប Roam អាចជួយអ្នកលេង Jungle រកបាន​ level 2 លឿនជាងសត្រូវនៅពេលហ្គេមទើបចាប់ផ្ដើម?

Roamer គឺជាអ្នកដើរតួយ៉ាងសំខាន់ដែលមិនអាចខ្វះបាន។ នៅក្នុងក្រុម ត្រូវតែមានតែមានអ្នកលេង (Roam) ធ្វើជាអ្នកការពារ អ្នកដើរនាំមុខ។ តើធ្វើដូចម្ដេចទើប Roam អាចជួយអ្នកលេង Jungle រកបាន​ level 2 លឿនជាងសត្រូវនៅពេលហ្គេមទើបចាប់ផ្ដើម?


នៅចំនុចចាប់ផ្ដើម Roam នឹងចាប់ផ្ដើមធ្វើការវាយទៅលើ Minion ធំពីរនៅពីក្រោយ Minion Mine ស្របពេលនោះ Jungle អាចធ្វើការសំលាប់ Heal-Minion ដែលនៅខាងលើឲ្យបានឆាប់ រួចចាំទៅសំលាប់ Minion ធំពីរនោះ។ បន្ទាប់មកទៀតពួកគេត្រូវធ្វើការសំលាប់ Heal-Minion នៅកណ្ដាល ត្រង់នេះមានលក្ខណៈពិសេសដោយ Roam ធ្វើការវាយមុនរួចដើរចុះទៅកាន់កន្លែងទិញ iTems រួចត្រៀមលក្ខណៈដោយការទិញ Flare Gun និង Halcyon Potion ដើម្បីទប់ទល់នឹងសត្រូវ ចំណែកឯ Jungle បើធ្វើការរងចាំរហូតដល់នាទី 0:50 វិនាទី ទើបសំលាប់ Heal-Minion គេទទួលបាន 67xp នោះJungle នឹងទទួលបាន level 2 ភ្លាម (បញ្ជាក់ ironguard មានចំងាយឆ្ងាយ ដូច្នេះ Roam នឹងមិនចាំបាន់ភ័យខ្លាចដោយមិនបាន gold និង XP នោះទេ។ ចំណែកឯ Minion ពីរនៅខាងក្រោម Roam មិនចាំបាច់វាយជាមួយ Jungle នោះទេ (ដូច្នេះ Jungle នឹងទទួលបាន 50xp)។ នេះជាចំនុចចាប់ផ្ដើម ដែលធ្វើអោយលោកអ្នកមានប្រៀបលើសត្រូវ។
ចំណែកឯ Item វិញ


1. Ironguard contract: អ្វីទៅជា ironguard? នៅពេលអ្នកនៅជិតដៃគូររបស់អ្នក នោះអ្នកនឹងទទួលបាន 75% នៃgold ដែលដៃគូរអ្នកទទួលបាន។ ជាពិសេសប្រសិនបើអ្នកវាយលើ Minion មុននោះ អ្នកនឹងទទួលបានឈាម 120 មកវិញ និងដៃគូររបស់អ្នកនឹងទទួលបាន Gold បន្ថែមពីរលើនោះថែមទៀត។ ហេតុដូចទើបពេលវាយលើ Minion គឺ Roam ត្រូវធ្វើការវាយមុន។ បញ្ជាក់ irongaurd ពាក់បានម្នាក់ប៉ុណ្ណោះ ប្រសិនបើអ្នកពាក់ពីរនាក់ ហើយដៃគូរទី 3 របស់អ្នកមួយទៀតជាអ្នកសំលាប់ អ្នកទាំងពីរនឹងមិនបានអ្វីទាំងអស់ លុះត្រាតែក្នុងចំណោមអ្នកទាំងពីរ មានម្នាក់ជាអ្នកសំលាប់ Minion។

 2. Flare Gun គឺជា អំពូលមួយដែលយើងអាចបើកផ្លូវមើល សត្រូវដែលនៅគុម្ពព្រៃ ក្រៅពីនេះ វាអាចមើលឃើញ សត្រូវរបស់យើងដែលមាន Skill បំបាំងកាយដូចជា Taka ផងដែរ មិនត្រឹមតែប៉ុណ្ណោះ វាសម្រាប់បើកផ្លូវស្វែងរក គ្រាប់បែកដែលសត្រូវកាត់បានដាក់ផងដែរ។




3. Halcyon Potion យើងអាចនិយាយបានថា វាជា ឈាមសម្រាប់ដាក់តាមខ្លួន ទុកចុចនៅពេលណាដែលយើងជិតអស់ឈាម ដែលអាចបញ្ចូលឈាមរបស់យើងបាន 80 និង Mana 40 ត្រឡប់មកក្នុងខ្លួនវិញ ក្នុងមួយពព្រិចភ្នែក តែប្រសិនបើយើង នៅមួយកន្លែង ឬ មិនវាយប្រហារ សត្រូវ និង Minion រយៈពេល 25 វិនាទីដើម្បីប្រើប្រាស់វា យើងនឹងទទួលបានឈាមមកវិញ ប្រហាក់ប្រហែលជា 200 និង Mana 65 មកក្នុងខ្លួនវិញ។ 

ទាំងនេះការណែនាំ បន្តិចបន្តួចដល់ អ្នកលេងចូលចិត្តលេង Roamer និង មិនទាន់ដឹងគន្លឹមួយចំនួន ប៉ុន្តែសម្រាប់អ្នកដែលគាត់ដឹងហើយ ក៏គួរតែស្វែងយល់បន្ថែមទៀតផងដែរ ហើយយើងខ្ញុំនឹងខិតខំ ស្វែងរក គន្លឺល្អៗក្នុងការលេង Vainglory ដើម្បីចែកជូនអ្នកទាំងអស់គ្នា ក៏ដូចជា អត្ថបទ និង វីដេអូផងដែរ។  
Powered by Blogger.