ដំណោះស្រាយមិនឃើញ Hero ថ្មី និង Vainglory មិនដំណើរការលើ iOS - Noobie GMK

Header Ads



ចុះឈ្មោះនិងលេងនៅ 188BET.COM ឈ្នះដំនើរកម្សាន្តទៅអេស៉្បាញ និងអង់គ្លេស

ដំណោះស្រាយមិនឃើញ Hero ថ្មី និង Vainglory មិនដំណើរការលើ iOS


បើទោះបីជាបញ្ហា Server ត្រូវបានដោះស្រាយរួចហើយក្តីសម្រាប់ Vainglory ប៉ុន្តែនៅមាន មិត្តអ្នកលេងជាច្រើនមិនទាន់អាចចូលលេងបាន ហើយមានបញ្ហាជាច្រើនទៀតដែលស្មុគស្មាញ។ នៅថ្ងៃនេះ ខ្ញុំនឹង លើកយកវិធីសាស្រ្តមួយចំនួន សម្រាប់មិត្តដែលប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ iOS អាចដោះស្រាយវាបានដោយខ្លួន ឯង នៅពេលជួបបញ្ហាទាំងនេះ ដែលរួមមានដូចជាមិនឃើញ Hero ថ្មីដាក់លក់ និង Vainglory មិនដំណើរការផងដែរ!!!
  • ដំណោះស្រាយ បញ្ហា Unable to Connect ឬ Hero ថ្មីមិនបង្្ហាញ
ដូចរូបភាពខាងលើនេះវាមានន័យថា ឧបករណ៍របស់អ្នកមិនបានភ្ជាប់ទៅកាន់អ៊ីនធើណែតទេ ជាដំបូងសូម សាកល្បងផ្លាស់ប្តូរ ភ្ជាប់អ៊ីនធើណែតផ្សេងៗសិន ថាតើវាដំណើរការអត់ ប្រសិនបើនៅតែមិនដំណើរការទៀត វាប្រហែលជាមកពីឧបករណ៍របស់អ្នកហើយ ដូច្នេះព្យាយាមចូលទៅកាន់ Settings > General > Reset > Reset Network Settings ហើយបិទបើកឧបករណ៍ នឹងព្យាយាមសាកល្បងម្តងទៀត។ សូមបញ្ជាក់ថា សម្រាប់មិត្តអ្នកអានដែលប្រើប្រាស់ Internet DiGi សូមទាក់ទងទៅក្រុមហ៊ុនដើម្បីសូមការអនុញ្ញាតលេងហ្គេមនេះបាន។
មួយវិញទៀតប្រសិនបើ វានៅតែមិនដំណើរការ ឬ មិនឃើញ Hero ថ្មីនៅលើ Store សូមព្យាយាម លុបហ្គេមចោលហើយផ្លាស់ប្តូរ Store របស់អ្នកមកប្រទេសកម្ពុជាវិញ អោយត្រូវនឹងតំបន់អាស៊ីយើង ទើបវាត្រូវថ្ងៃខែ និង ម៉ោង Data ត្រឹមត្រូវ ដូច្នេះមិនងាយជូួបបញ្ហាអ្វីឡើយ លើកលែងតែ Server ហើយសាកល្បង Download ម្តងទៀតជាការស្រេច។ ចំពោះមិត្តអ្នកអានដែលប្រើប្រាស់ឧបករណ៍ iPhone, iPad ដែល Jailbreak ហើយកុំ Reset តាមការណែនាំខាងលើអី ព្យាយាមរក Tweak ដើម្បីលុប Cookie របស់ហ្គេមវិញ ហើយសាកល្បងលេងម្តងទៀត ឬ អាចផ្លាស់ប្តូរ Store មកកម្ពុជា និង Download សារជាថ្មីជាការស្រេច។ 

ប្រសិនបើអ្នកនៅតែមិនអាចដោះស្រាយបញ្ហានេះបានតាមការណែនាំខាងក្រោម សូម Comment​ IGN និង ម៉ាកឧបករណ៍ដែលអ្នកកំពុងប្រើប្រាស់នៅខាងក្រោមនេះ ពួកយើងនឹងព្យាយាមដោះស្រាយអោយ តាមដែលអាចធ្វើទៅបាន៖
Powered by Blogger.