របៀបធ្វើអោយ iPhone របស់អ្នកក្លាយជា Webcam លើកុំព្យូទ័រ - Noobie GMK

Header Ads



ចុះឈ្មោះនិងលេងនៅ 188BET.COM ឈ្នះដំនើរកម្សាន្តទៅអេស៉្បាញ និងអង់គ្លេស

របៀបធ្វើអោយ iPhone របស់អ្នកក្លាយជា Webcam លើកុំព្យូទ័រ


តាមរយៈ គេហទំព័ររបស់ Vainglory Cambodia មិនត្រឹមតែចែកចាយពត៌មានពី Vainglory នោះទេ ក្រៅពីនេះថែមទៀតយើងក៏មានការចែករំលែកចំណេះដឹងផ្សេងៗ ដែលពាក់ព័ន្ធនឹងការថតវីដេអូ ក៏ដូចជា Stream ផ្សេងៗ រួមទាំងហ្គេមផ្សេងៗ ដើម្បីចែកជូនដល់អ្នកទាំងអស់គ្នាផងដែរ។ 
ទន្ទឹមនឹងការលើកឡើងខាងលើ នៅថ្ងៃនេះ ខ្ញុំនឹងបង្ហាញពីរបៀបកែឆ្នៃ កាមេរ៉ាលើ iPhone របស់អ្នកអោយក្លាយទៅជា Webcam លើកុំព្យូទ័រ បានយ៉ាងងាយបំផុត ប្រសិនបើកុំព្យូទ័របស់អ្នកគ្មាន Webcam អ្នកអាចប្រើប្រាស់ទូរស័ព្ទដើម្បីជំនួសក៏បានដែរ។ តោះសាកល្បងទាំងអស់គ្នា៖ 
  • ជាដំបូងសូមចូលទៅកាន់ App Store និង ស្វែងរក EpocCam និងធ្វើការតម្លើង ឬ អាចចុចតាមរយៈ តំណរនេះ ដើម្បីតម្លើងតែម្តងក៏បាន
  • សូមទៅកាន់ Browser លើកុំព្យូទ័រតាមរយៈ តំណរ (សម្រាប់ Windows) តំណរនេះ (សម្រាប់ Mac) នេះដើម្បីទាញយក និង តម្លើងវាអោយក្លាយជា Driver របស់កម្មវិធីនេះលើកុំព្យូទ័រ ដើម្បីអោយវាស្គាល់គ្នា
  • (កុំព្យូទ័រ និង iPhone របស់អ្នកត្រូវតែភ្ជាប់ទៅកាន់ Wireless តែមួយនោះវានឹងស្គាល់គ្នា មិនខាន ដោយគ្រាន់តែបើកកម្មវិធីលើ iPhone របស់អ្នកប៉ុណ្ណោះ) 
  • ក្រោយពីធ្វើតាមការណែនាំខាងលើបាន ជោគជ័យអ្នកអាចធ្វើការថតវីដេអូផ្សេងៗ ក៏ដូចជា Stream ជាមួយនឹង Webcam តាមរយៈ ទូរស័ព្ទ ដែលមានកម្រិតកាមេរ៉ាបានច្បាស់ផងដែរ។ 
ទស្សនាវីដេអូខាងក្រោមដើម្បីអោយកាន់តែច្បាស់ 

នៅពេលក្រោយៗទៀត ខ្ញុំនឹងបង្ហាញពីរបៀប Stream ហ្គេមក៏ដូចជា ថតវីដេអូផ្សេងៗ អំពីការលេងហ្គេមលើ iPhone, iPad ដែល Jailbreak រួច និង មិនទាន់ Jailbreak រួមទាំង សម្រាប់ ទូរស័ព្ទដែលដំណើរការដោយ Android ផងដែរ។ 

Powered by Blogger.