នេះគឺជាកំណែទម្រង់ និង បែបបទនៃការលេង Rank ថ្មីនៅលើ Vainglory ចាប់ពីជំនាន់ក្រោយទៅ - Noobie GMK

Header Ads



ចុះឈ្មោះនិងលេងនៅ 188BET.COM ឈ្នះដំនើរកម្សាន្តទៅអេស៉្បាញ និងអង់គ្លេស

នេះគឺជាកំណែទម្រង់ និង បែបបទនៃការលេង Rank ថ្មីនៅលើ Vainglory ចាប់ពីជំនាន់ក្រោយទៅ


ចំនួននៃការលេង Rank កើនឡើងជាលំដាប់ពីមួយថ្ងៃទៅមួយថ្ងៃ ក្នុង Vainglory Game ដូច្នេះហើយ នៅ Vainglory ចំនាន់ក្រោយទៅ នឹងធ្វើការ កែប្រែ កំណែទម្រង់ ក្នុងការ លេង Rank សារជាថ្មីឡើងវិញ ដែលដាក់បញ្ចូល មុខងារមួយចំនួន សម្រាប់អោយការលេង Rank កាន់តែមានប្រសិទ្ធភាពខ្ពស់ និង ផ្តល់អំណោយផល ដល់មិត្តអ្នកលេងដែលតែងតែ ចូលលេង Rank ជាលក្ខណៈ Solo ផងដែរ។ ខាងក្រោមនេះគឺជាកំណែទម្រង់មួយចំនួនដែលត្រៀមនឹងដាក់បញ្ចូល៖

  • មុខងារ Ban Hero 

ក្្នុងមួយក្រុមគឺអាច Ban បានមួយ Hero មានន័យថាចង់បិទ Hero ណាមួយកុំអោយគេលង ចំណែកឯ អ្នកដែល
អាច Ban បានគឺត្រូវ Random ដោយ Vainglory មានរូប ម្កុដនៅពីលើ តែកូនក្រុមរបស់អ្នក ដែលគ្មានរូបម្កុដក៏អាចធ្វើការ Suggest អោយ Ban Hero ណាបានដែល ដោយគ្រាន់តែចុចលើ Hero ណាមួយវានឹងលោតសញ្ញា Like នោះ មេក្រុមនឹងមើលឃើញ ហើយអាចធ្វើតាមការសំណូមពររបស់អ្នក ។
  • មុខងារ ជ្រើសរើស Hero

ចំពោះការជ្រើសរើស Hero លេងមិនដូចពីមុនឡើយ គឺ Team A អាចមើលឃើញ Team B រើស Hero អ្វីបាន ចំណែក Team B ក៏អាចមើលឃើញ Team A រើស Hero អ្វីបានដែរប៉ុន្តែការរើស Hero គឺតាមលេខរៀងដោយចាប់ផ្តើមពី Team A មុន ម្នាក់ បន្ទាប់មកគឺ Team B ហើយចូលមក Team A វិញតាមលេខរៀង ដែលមានរូបភាពគំរូស្រាប់នៅខាងលើ ហើយអ្នកអាចធ្វើការ Suggest អោយមិត្តរួមក្រុមអ្នកផ្លាស់ប្តូរ Hero អ្វីក៏បានតាមដែលអ្នកបាន ស្នើរសមបើសិនជាគេយល់ព្រមគេនឹងផ្លាស់ប្តូរ ភ្លាមៗ។ 
  • បើសិនជាចង់លេង Rank លុះត្រាតែមាន HERO ចំនួន 8 ផ្ទាល់ខ្លួន 

ដើម្បីអោយកាន់តែច្បាស់ក្នុងការស្វែងរក អ្នកប្រកួតពិតប្រាកដលើ Rank Match ម្នាក់ៗត្រូវមាន Hero ផ្ទាល់ខ្លួនយ៉ាងហោចណាស់ក៏ 8 Hero ដែរទើបអាច Search Rank Match បាន ដូច្នេះវាមានភាពងាយស្រួលដល់អ្នកលេង Solo បានច្រើនជាងមុន។ 

សូមបញ្ចាក់ថា វានៅមានមុខងារសម្ងាត់ៗមួយចំនួនទៀត យើងនឹងជម្រាបជូននៅពេលដែលជិត Update ហើយសម្រាប់កំណែទម្រង់នេះ ប្រសិនបើវារួចរាល់នៅជំនាន់ 1.14 Vainglory នឹងដាក់អោយ ប្រើផ្លូវការនៅ 1.14 តែប្រសិនបើមិនទាន់ដំណើរការស្រួលបួលសូមរង់ចាំនៅជំនាន់ 1.15។ ប្រសិនបើអ្នកមានចម្ងល់ផ្សេងៗ អាច Comment នៅខាងក្រោមនេះបាន!!! 
Powered by Blogger.