ប្រសិនបើអ្នកលេង Solo Rank តើត្រូវលេងយ៉ាងមិចទើបមិនអោយធ្លាក់ Tier ច្រើននៅពេលដែលចាញ់? - Noobie GMK

Header Ads



ចុះឈ្មោះនិងលេងនៅ 188BET.COM ឈ្នះដំនើរកម្សាន្តទៅអេស៉្បាញ និងអង់គ្លេស

ប្រសិនបើអ្នកលេង Solo Rank តើត្រូវលេងយ៉ាងមិចទើបមិនអោយធ្លាក់ Tier ច្រើននៅពេលដែលចាញ់?


មកទល់ពេលនេះ ចំនួនអ្នកលេង Vainglory មានច្រើនមែនទែន ហើយសុទ្ធតែមានក្រុម និង មាន Guild រៀងៗខ្លួន ដោយឡែកមនុស្សមួយចំនួន នៅមិនទាន់ស្វែងរក ក្រុម ឬ Guild ឃើញច្បាស់លាស់ឡើយ ដូច្នេះហើយពួកគេតែងតែលេង Solo (លេងម្នាក់ឯងដោយមិន Party) តែអាចមានហេតុផលមួយទៀត មកពីទម្លាប់គាត់មិនចូលចិត្តលេង Party ក៏ថាបាន។ និយាយរួមទៅ សម្រាប់អ្នកលេងម្នាក់ឯង តែងតែ ស្វែងរក Rank Match ម្នាក់ឯង គឺមានភាគតិចបំផុត ហើយមិនងាយនឹងឡើង Tier លឿនដូចគេដូចឯងឡើយ​ដោយសារតែ Search ប៉ះចំ មនុស្សដែលមិនធ្លាប់ស្គាល់ និង អ្នកលេងរួមក្រុមមិនត្រូវជើងគ្នាជាដើម។ 

នៅថ្ងៃនេះ ខ្ញុំនឹងចែករំលែកបទពិសោធន៍ខ្លះៗ សម្រាប់ Player ដែលគាត់តែងតែលេង Solo ហើយមិនទាន់បានគិតពីប៉ុន្មានចំនុចខាងក្រោមនេះ ដូច្នេះដើម្បីកុំអោយធ្លាក់ Tier ច្រើននៅពេលដែលចាញ់ សូមគិតពីប៉ុន្មានចំនុចនៅខាងក្រោម៖ 
  • នៅពេលចូលលេង Rank Solo សូមព្យាយាមយកចិត្តគេ បើទោះបីជាគេអន់ក៏ដោយព្យាយាម យល់គ្នាទៅវិញទៅមក នៅពេលខ្លះអាចឈ្នះវិញក៏ថាបាន 
  • លេង Solo បើទោះបីជាដឹងថាចាញ់ក៏ដោយហាម AFK, ហាម Surrender
  • បើទោះបីជាដឹងថា នៅតែចាញ់ព្យាយាមតស៊ូ តែកុំអោយគេ Feed ច្រើនពេក គ្រាន់តែព្យាយាម ដើរ យ៉ាងហោចណាស់បានប៉ះសត្រូវ មួយ ទៅ​​ ពីរ Skill ដែរ មុននឹងបញ្ចប់ការប្រកួត 
ប្រសិនបើអ្នកអនុវត្តន៍បានត្រឹមត្រូវ នៅចំនុចប៉ុន្មានខាងលើនេះ នៅពេលចូលលេង Solo ហើយចាញ់ ចូលទៅមើល Tier របស់អ្នកគឺធ្លាក់តិចបំផុត មិនច្រើនឡើយ ព្រោះ នៅជិតចប់ Vainglory ដាក់ពិន្ទុះ Tier អោយយ៉ាងសមរម្យបំផុត សម្រាប់អ្នកព្យាយាម។  ក្នុងការដាក់ពិន្ទុះពី Vainglory ប្រសិនបើអ្នកជួប Enemy ដែលមាន Tier ខ្ពស់ជាងពេលអ្នកលេង ឈ្នះអ្នកនឹងទទួលបានការ បូក elo នៃ Tier ច្រើនហើយបើចាញ់ គឺធ្លាក់តែបន្តិចតែប៉ុណ្ណោះ ប៉ុន្តែប្រសិនបើជួប Enemy ដែលមាន Tier ទាបជាង ពេលដែលឈ្នះ បូកអោយតិច ហើយពេលដែលចាញ់គឺធ្លាក់ច្រើន ។ 

Powered by Blogger.