តិចនិកក្នុងការលេង Hero Krul ដើម្បីតាមប្រមាញ់ដៃគូសត្រូវ (វីដេអូ) - Noobie GMK

Header Ads



ចុះឈ្មោះនិងលេងនៅ 188BET.COM ឈ្នះដំនើរកម្សាន្តទៅអេស៉្បាញ និងអង់គ្លេស

តិចនិកក្នុងការលេង Hero Krul ដើម្បីតាមប្រមាញ់ដៃគូសត្រូវ (វីដេអូ)


ប្រហែលជាមានមិត្តអ្នកអាន មួយចំនួន ប្រាកដជាចូលចិត្តក្នុងការលេង Hero មួយនេះ ដែលមានរហ័សនាម ហៅក្រៅថា អាឆ្អឹង ចំពោះឈ្មោះរបស់វា គឺ Krul ជាប្រភេទ Hero ដែលវៃបឺតឈាម និង មានសមត្ថភាពពិសេសៗមួយចំនួនផងដែរ។ ដោយសារតែមាន មិត្តអ្នកលេងជាច្រើន សំណូមពរមកខ្ញុំអោយធ្វើវីដេអូនេះឡើង ជាមួយនឹងសេក្តីអធិប្បាយជាភាសាខ្មែរនោះ ខ្ញុំបានសម្រេចថតវីដេអូនេះ ឡើងជាមួយ នឹងការអធិប្បាយជាភាសាខ្មែរ តែម្តង តែ មិនប្រាកដថា ការបញ្ចេញសម្លេងរបស់ខ្ញុំ ត្រូវទាំងអស់នោះទេ ដូច្នេះ បើមានអ្វីមិនប្រក្រតី សូមមេត្តាអភ័យទោសអោយខ្ញុំផង ព្រោះអីខ្ញុំមិនសូវបានរៀបចំ គ្រោងទុកមុនអីនោះទេ វាអាចមាន iTems មួយខ្ញុំចំនួនខ្ញុំអានមិនត្រូវ។ សម្រាប់ការលេង Krul ដែលវីដេអូខ្ញុំបង្ហាញនេះ ជាលក្ខណៈ Jungle និង Krul ប្រភេទ ប្រមាញ់គូសត្រូវ ដែលជាប្រភេទ Hero រហ័សរហួន ក៏ដូចជា បាញ់ពីចម្ងាយ និង ទប់ទល់ពីការ Stun របស់ Hero Roam ផងដែរ។ ដោយសារតែ គូសត្រូវ ដែលខ្ញុំប៉ះជាមួយ គឺជា Celeste, Catherine, Taka ដូច្នេះ ហើយខ្ញុំមិនចាំបាច់បុក ទិញ iTems ចំនួយ ល្បឿនឡើយ គឺខ្ញុំត្រូវធ្វើយ៉ាងណាបន្ថែម ដូចជា៖ 
  • (Weapon) Damage + Speed  ដែលជា អាវុធជំនួយ ដល់ការវៃបានរហស័មួយភាគ និង ទំហំនៃការវាយប្រហារ ទៅលើគូរសត្រូវអោយកាន់តែឈឺមួយបែប។
  • (Defence) ធ្វើយ៉ាងណាព្យាយាមទិញ iTems ដើម្បីអោយ Hero យើងមាន Defence ខ្ពស់ កាន់តែតាន់ និង មានឈាមច្រើន ក៏ដូចជា អាវការពារ និង ឈាមជាដើម។ 
  • (Utility) មានន័យថាវាមិនមែនជាអាវុធទេ តែវាជា iTems ពពួក ជំនួយដល់ Hero របស់យើង ដើម្បីអោយកាន់តែមានព្រាត ជាងគូសត្រូវរបស់យើង ដូចជា Boots, Shiversteel និង Reflex Block សម្រាប់បិទពីការ Stun របស់ដៃគូសត្រូវ ចំពោះការរៀបរាប់របស់វា គឺមានក្នុងវីដេអូ 
ដើម្បីអោយកាន់តែច្បាស់ទស្សនាវីដេអូខាងក្រោម៖ 


ខ្ញុំសង្ឈឹមថា អ្នកទាំងអស់គ្នា នឹងពេញចិត្តវីដេអូមួយនេះ ហើយពួកខ្ញុំនឹងព្យាយាមធ្វើវីដេអូផ្សេងៗទៀត ដើម្បីបង្ហាញជូននៅពេលក្រោយៗទៀត។ ប្រសិនបើវីដេអូមានពាក្យ មួយចំនួន អានមិនត្រូវ ឬ ខុសឆ្គងសូមមេត្តាអភ័យទោសផង ខ្ញុំនឹងព្យាយាមកែនៅពេលក្រោយៗទៀត។ អរគុណ ពី Vainglory Cambodia 
Powered by Blogger.