ទាំងនេះគឺជា កំណែ Update សម្រាប់ Vainglory នៅជំនាន់ 1.14 ទាំងមូល និងថ្ងៃ Update!!! - Noobie GMK

Header Ads



ចុះឈ្មោះនិងលេងនៅ 188BET.COM ឈ្នះដំនើរកម្សាន្តទៅអេស៉្បាញ និងអង់គ្លេស

ទាំងនេះគឺជា កំណែ Update សម្រាប់ Vainglory នៅជំនាន់ 1.14 ទាំងមូល និងថ្ងៃ Update!!!



តាមរយៈការ Live Stream ពី Vainglory ដែលបងា្ហញពី កំណែ Update សម្រាប់ Vainglory ជំ នាន់ 1.14 នៅខាងមុខនេះ មានអ្វីដែលថ្មីជាច្រើន និង គួរអោយចាប់អារម្មណ៍សម្រាប់អបអរ ឪកាសចូលឆ្នាំចិននៅខាងមុខនេះ ក្នុងនោះរួមមានដូចជា៖ 
  • Hero ថ្មីមានឈ្មោះថា OZO 

តាមរយៈ Hero ថ្មីនេះ គឺមាន Skill ដូចគេដូច​​ឯងប៉ុន្តែអាវុធរបស់គាត់ គឺជាកងមូល យ៉ាងធំសម្រាប់អោយគាត់យកតាមខ្លួន នឹងជួយសម្រួលដល់ការធ្វើដំណើររបស់គាត់បានយ៉ាងរហ័យ ហើយសម្រាប់ Hero មួយនេះលឿនមែនទែន អាចសាកសម នឹងការលេងលើ Lane រួមទាំង Jungle បាន។ 
  • Skin Limit Edition សម្រាប់ Hero Koshka

ដើម្បីអបអរឪកាសបុណ្យចូលឆ្នាំនៅខាងមុខនេះ Vainglory បានសម្រេចបញ្ចេញ Skin Koshka មួយទៀត ដែលមានលក្ខណៈដូចជា កញ្ញាកូនកាត់ចិន និង ពាក់សម្លៀកបំពាក់ជាជនជាតិចិនផងដែរ។ ដូច្នេះ Skin នេះសាកសមបំផុតសម្រាប់ ស្រីៗដែលចូលចិត្តលេង Hero មួយនេះមើលទៅពិតជាស្រស់ស្អាតមែនទែន។
  • Effect សម្រាប់ Map ថ្មីដែលមានកាំជ្រួចបាញ់យ៉ាងស្រស់ស្អាត
  • កំណែទម្រង់ថ្មីសម្រាប់ Rank Match 
សម្រាប់កំណែទម្រង់ Rank ថ្មីអ្នកត្រូវមាន Hero ផ្ទាល់ខ្លួនយ៉ាងហោចណាស់ក៏ 8 ដែរទើបអាចលេង Rank បានពុំដូច្នេះអ្នកមិនអាចចូលលេង Rank បានឡើយ សម្រាប់ពត៌មានអោយកាន់តែច្បាស់ សូមចុចទីនេះ......
ចំពោះកំណែទម្រង់ថ្មីនេះអ្នកអាចធ្វើការ Update បាននៅថ្ងៃទី 4  ខែកុម្ភៈ ម៉ោង 1 ព្រឹក ឆ្នាំ 2016 ចំណែកព្រឹត្តិការណ៍អបអរផ្សេងៗ យើងនឹងជម្រាបជូនពេលក្រោយ!!!​
Powered by Blogger.