ស្វែងយល់ពី Bonesaw និង Brokenmyth - Noobie GMK

Header Ads



ចុះឈ្មោះនិងលេងនៅ 188BET.COM ឈ្នះដំនើរកម្សាន្តទៅអេស៉្បាញ និងអង់គ្លេស

ស្វែងយល់ពី Bonesaw និង Brokenmyth



Bonesaw គឺជាប្រភេទអាវុធដែលជំនួយដល់ការវាយ (Basic Attack) ដែលបង្កើនអនុភាពដល់អ្នក និងក្រុមរបស់អ្នកក្នុងការសំលាប់សត្រូវដែលមានប្រដាប់ការពារ (Defense weapon power: Metal Jacket, Atlas) ។ តើអ្នកដឹងទេហេតុអ្វីBonesawដែលបូកតែ 30 weapon power និង 50% Attack speed តែវាបែរជាអាចសំលាប់សត្រូវដែលមានរបស់ការពារខ្លួនខ្ពស់ដូចជា Metal Jacket និង Atlas ។​ នៅពេលដែលចាប់ផ្ដើមធ្វើការវាយប្រហារលើសត្រូវ Bonesaw នឹងចាប់ផ្ដើមធ្វើការបំបែក item ការពារក្នុងខ្លួនចាប់ផ្ដើមពី1%-7%(MAX) នៅពេលដែលវាពេញ មិនថាអ្នកឬសមាជិករបស់អ្នកសុទ្ធតែអាចសំលាប់សត្រូវបានងាយនៅពេលដែលក្រុមរបស់អ្នកពាក់Weapon Power ព្រោះBonesaw មិនមែនបូកចូលក្នុងខ្លួនដូច Brokenmyth តែវាធ្វើការដកនៅក្នុងខ្លួនសត្រូវ ហេតុដូចនេះទើបធ្វើអោយក្រុមរបស់អ្នកអាចបង្កើនអនុភាពរបស់Weapon Power ក្នុងការសំលាប់សត្រូវ។



Brokenmyth គឺជាប្រភេទ Item ជំនួយ Skill នៅពេលដែលអ្នកប្រើ skill នោះ Brokenmyth នឹងធ្វើការបូកអនុភាពក្នុងខ្លួនអ្នកចំនួន 7% (បង្កើនអនុភាពCrystal នៅក្នុងក្នុងខ្លួនទាំងអស់ចំនួន 7%) ដែល 7% នោះចាប់ផ្ដើមពី 1 វិនាទី ដល់ 5 វិនាទី មានន័យថា ក្នុងរយៈពេល 5 វិនាទីនេះទើបអ្នកអាចទទួលបាននូវ 7% នេះ ហើយអ្នកអាចអូសវាបានដល់ទៅ 5 Stack ដើម្បីពេញថាមពល។ ចំណាំថា Brokenmyth បូកអនុភាពនៅក្នុងខ្លួនរបស់អ្នក ប៉ុន្តែ Bonesaw ធ្វើការបំបែក item ការពារសត្រូវ (ប្រដាប់ការពារ Weapon Power តែប៉ុណ្ណោះ) ។

Powered by Blogger.