អំពី Hero Kestrel - Noobie GMK

Header Ads



ចុះឈ្មោះនិងលេងនៅ 188BET.COM ឈ្នះដំនើរកម្សាន្តទៅអេស៉្បាញ និងអង់គ្លេស

អំពី Hero Kestrel



Kestrel គឺជា Hero ថ្មីមួយសម្រាប់ដើរ ផ្លូវ Lane ដែលយើងគ្រប់គ្នាហៅថា នៅលើ ហើយជាប្រភេទ Hero Sniper បាញ់ពីចម្ងាយ ដោយការបាញ់ធម្មតា និង ការបាញ់ដោយ មិះទៅលើ Target តាមរយៈ Skill ផងដែរ។ Hero នេះវាសាកសម និង ពេញនិយមបំផុត សម្រាប់ iTem CP ព្រោះ វាជា Hero ដែលមមាញឹកបំផុត សម្រាប់ការប្រើប្រាស់ Skill វាយប្រហារទៅលើ គូសត្រូវ។ សម្រាប់ Default Hit Point របស់វា 615 និង HP +72 ឯ EnerGY Pints 404 និង EP + អោយ 8 ចំពោះ​ការប្រើ WP Damage ធម្មតា គឺ 64 + អោយ 3.18 ឯ Attack Speed គឺ 1 + អោយ 0.033 ឯ Armor របស់វាមិនសូវជា ច្រើនប៉ុន្មានទេ ដោយសារតែ Hero នេះជាប្រភេទ Sniper ត្រឹមតែ 20 + 6 និង Shield ក៏ 20 + 6 ដែរជាមួយនឹង Attack Range 6 ឯ​ល្បឿនៃការរត់ ឬ ដើរ 3.1។ ដើម្បីអោយកាន់តែច្បាស់ជាមួយនឹង Skill របស់ Hero នេះតាមដានទាំងអស់គ្នា៖


  • GLIMMERSHOT

វាគឺជា Skill ទីមួយដែលចាប់បាច់បំផុត និង ត្រូវ Upgrade វាអោយដាច់ ព្រោះ Skill នេះវាជំនួយក្នុងការវាយប្រហើលើគូសត្រូវ ប្រសិនបើ iTem CP ពាក់បានត្រឹមត្រូវ ហើយខាង Enemy គាត់មាន Shield បន្តិចនោះ ប្រើ Skill នេះចំប្រហែលជា 2 ទៅ 3 ប្រាកដជាដាច់មិនខាន។  តាមរយៈ Skill នេះអ្នកអាចប្រើវាបាន បួនដង ហើយនៅពេលដែល អស់ សូមបញ្ឈប់សកម្មភាព សិន និង គេចពីគូសត្រូវផងដែរ ដើម្បីអោយវាលោត Skill នេះមកវិញ​អាចប្រើប្រាស់បាន បួនដងទៀត។


  • ACTIVE CAMO

សម្រាប់ Skill ទីពីរនេះ គឺជា Skill បំពាក់កាយ ដែលអាចជួយអោយអ្នក បំបាំងកាយ និង គេចចេញពីការវាយប្រហាររបស់គូសត្រូវបានយ៉ាងរហ័ស យ៉ាងណាមិញការប្រើប្រាស់ Skill នេះបាន លើកលែងតែ អ្នកគេចចេញពីកណ្តាប់ដៃរបស់ គូសត្រូវជាមុនសិនទើបអាចចុចវាប្រើបាន វាមិនត្រឹមតែជួយបំបាំងកាយនោះទេ វាជួយបូកអោយ Speed នៃការដើររបស់យើងផងដែរ ហើយអ្នកអាចប្រើ Skill នេះដើម្បីទៅជិតសត្រូវនិង លួចវាយប្រហារបាន ប្រៀបដូចជា Riki នៅក្នុង Dota 2 អញ្ចឹងប្រសិនបើអ្នកជាអ្នកលេង Dota ឬ Dota 2 គឺងាយស្រួលយល់បំផុតសម្រាប់ហ្គេមមួយនេះ។ តាមរយៈ Skill នេះវាអាចប្រើប្រាស់សម្រាប់ Stun សត្រូវបាន នៅពេលដែលអ្នកចុចវាហើយរត់ចេញពីរង្វង់មូលនោះ ហើយអោយ សត្រូវដើរចូលរង្វង់នោះ និង ធ្វើការបាញ់សំដៅទៅលើ សត្រូវណាមួយ វានឹង Active Stun ភ្លាម ប្រសិនបើសត្រូវដើរចូលទាំងបីគឺ Stun បានទាំងបីតែម្តង។


  • ONE SHOT. ONE KILL

សម្រាប់ Skill One Shot One Kill នេះប្រសិនបើ ប៉ះជាមួយនឹង ប្រភេទ Hero Lane ដែលគ្មាន iTem DF នោះប្រាកដជាដាច់មិនខាន ព្រោះ Skill នេះគឺ Damage High បំផុត ក្នុងចំណោម Skill ទាំងអស់ សូមម្បីតែប្រភេទ Jungle ក៏ពិបាកទប់នឹង Skill នេះដែរ តែវាក៏មិនងាយប្រើប៉ុន្មានដែរ សម្រាប់ Skill នេះសំខាន់លើទឹកដៃអ្នកលេង ហើយ ការមិះលើគូសត្រូវ ឬ អាចប្រើ Skil នេះដើម្បីឈ្លបវាយប្រហារសម្លាប់គូសត្រូវបានយ៉ាងងាយផងដែរ។

និយាយរួមទៅមិនប្រាកដថាការរៀបរាប់របស់ខ្ញុំត្រូវទាំងអស់នោះទេ ប្រសិនបើមានកន្លែងណាមិនប្រក្រតីអ្នកទាំងអស់គ្នា អាចជួយកែបាន​តាមរយៈ Comment នៅខាងក្រោមនេះ។ 
@GMK

Powered by Blogger.