Vainglory ទទួលបានដំណែងហ្គេមដែលល្អផ្តាច់សម្រាប់ Mobile នៅឆ្នាំ 2016 នេះ - Noobie GMK

Header Ads



ចុះឈ្មោះនិងលេងនៅ 188BET.COM ឈ្នះដំនើរកម្សាន្តទៅអេស៉្បាញ និងអង់គ្លេស

Vainglory ទទួលបានដំណែងហ្គេមដែលល្អផ្តាច់សម្រាប់ Mobile នៅឆ្នាំ 2016 នេះ

ហ្គេម Vainglory ជាហ្គេម Online ដែលមានទម្រង់លេង ដូច​ Dota ក៏ដូចជា LOL នៅលើកុំព្យូទ័រ តែ ខុសត្រង់ Vainglory គឺជា ហ្គេមសម្រាប់ប្រព័ន្ធប្រតិបត្តិការ iOS និង Android ហើយវាទើបតែមានវត្តមានប្រមាណ មួយឆ្នាំជាងប៉ុណ្ណោះ និងទទួលបានការគាំទ្រយ៉ាងខ្លាំង ដោយសារតែ ហ្គេមមួយនេះ វាមានក្រាហ្វិចល្អ និងមានភាពទាក់ទាញអ្នកលេងបានច្រើន។

ក្រុមហ៊ុន GSMA ដែលយើងហៅថា Global Mobile Award បានធ្វើការប្រកាស និង អោយពានទៅលើហ្គេមដែលល្អផ្តាច់នៅលើ Mobile សម្រាប់ 2016 នេះហើយគឺបានទៅលើ Vainglory ដែល Develop ដោយ ក្រុមហ៊ុន Super Evil Megacorp។
គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ន Vainglory កំពុងតែមានមនុស្សលេងជាច្រើន បើទោះបីជាបែកចេក Server អោយដាច់ពីគ្នាក៏ដោយ ក៏ព្រោះថា វាមិនអាចដាក់បញ្ចូល Server ជាមួយគ្នាបានទេ អាចនឹងមានបញ្ហា យឺត ឬ ឆាប់គាំង ដូច្នេះ ទើបបែងចែក Server ដាច់ពីគ្នា ហើយបច្ចុប្បន្ននេះ វាឧស្សាហ៍មានបញ្ហា គាំងដោយសារតែមានមនុស្សលេង ច្រើនទៅៗ តែទោះជាយ៉ាងណា ក៏ ក្រុមហ៊ុន ផលិតហ្គេមនេះ កំពុងតែព្យាយាម Upgrade Server ដើម្បីទ្រទ្រង់អ្នកលេងកាន់តែច្រើនផងដែរ។ មួយវិញទៀត ខណៈពេលនេះ Super Evil កំពុងតែព្យាយាម Develop ដាក់ភាសាខ្មែរ ចូលហ្គេមមួយ​នេះផងដែរ ដែលវានឹងត្រូវបាន បញ្ចេញនៅពេលខាងមុនឆាប់ៗនេះ!!!
Powered by Blogger.