ការប្រកួត 1 ទល់នឹង 1 ចាប់ផ្តើមនៅថ្ងៃសោរិ៍អាទិត្យនេះហើយ - Noobie GMK

Header Ads



ចុះឈ្មោះនិងលេងនៅ 188BET.COM ឈ្នះដំនើរកម្សាន្តទៅអេស៉្បាញ និងអង់គ្លេស

ការប្រកួត 1 ទល់នឹង 1 ចាប់ផ្តើមនៅថ្ងៃសោរិ៍អាទិត្យនេះហើយ

នៅថ្ងៃសៅរិ៍ខាងមុខនេះ VainGlory Cambodia នឹងបើកឆាកការប្រកួតហើយ ជាមួយនឹងការវាយផ្តាច់ បីជុំជាប់គ្នា តែម្តង ហើយត្រៀមនឹងបញ្ចប់ ពាក់កណ្តាលផ្តាច់ព្រ័តជាមួយនឹង វគ្គផ្តាច់ព្រ័តនៅថ្ងៃអាទិត្យនេះ។ តាមរយៈ ការប្រកួតនេះគឺ មាន Player ស្ថិតនៅកម្រិតសមត្ថភាព ​Tier 6,7,8 ចូលរួមចំនួន 32 រូប ក្នុងនោះ មាន Player ដែលជា យុវនារីចំនួន ពីរូបផងដែរ។ ដោយមានការឧបត្ថមពី Vainglory និង មួយចំណែកទៀតពី ក្រុម Gamers Sloy Cambodia សម្រាប់ ការប្រកួតមួយនេះ Vainglory Cambodia បានសម្រេចផ្តល់រង្វាន់ចំនួន 4300 ICE សម្រាប់អ្នកឈ្នះការប្រកួតមួយនេះ សម្រាប់តែលេខមួយ ប៉ុណ្ណោះ ជាមួយនឹងអាវយឺត VainGlory Cambodia ផងដែរ សម្រាប់អ្នកលេងពីរកុំអន់ចិត្តអីយើងក៏មានអាវយឺតសម្រាប់ជូនជារង្វាន់ដែរ។ 


សម្រាប់ថ្ងៃផ្តាច់ព្រ័ត យើងនឹងមានទីកន្លែងការប្រកួត ដែលនឹងត្រូវប្រកាសលើ ទំព័រ ផ្លូវការ VainGlory Cambodia ហើយសម្រាប់ Player ដែលចូលរួមទស្សនា នឹងទទួលបាន ការកម្សាន្ត ល្បែងផ្សេងៗ ដែលរៀបចំដោយ ក្រុមការងារ Vainglory Cambodia និង មានឪកាសក្នុងការ ឈ្នះ អាវយឺត Vainglory Cambodia ពីពួកយើងផងដែរ។ សម្រាប់ ច្បាប់ នៃការប្រកួតសូមចុច តំណរនេះ  ចំណែកឯ ពត៌មានផ្សេងៗ សូមតាមដានទំព័រផ្លូវការលើ Facebook របស់ Vainglory Cambodia ហើយយើងសង្ឈឹមថាអ្នកទាំងអស់គ្នា នឹងគាំទ្រការប្រកួតមួយ នេះក៏ដូចជា Player មិនបង្ករភាពស្មុគស្មាញដល់ពួកយើង និង គោរពពេលវេលាបានត្រឹមត្រូវ ងាយស្រួលដល់ពួកយើងរៀបចំការប្រកួតជាក្រុមដែល ធំ នៅពេលខាងមុខ ដែលមានរង្វាន់ជាសាច់ប្រាក់ និង មានការសហការពីបណ្តាក្រុមហ៊ុនផ្សេងៗផងដែរ។ កុំភ្លេចចូលរួមទស្សនាអោយបានច្រើនណា!!!
ខាងក្រោមនេះគឺជាកន្លែងសម្រាប់ទស្សនាការផ្សាយបន្តផ្ទាល់ Semi Final និង Final នៅថ្ងៃអាទិត្យដូច្នេះសម្រាប់ អ្នកដែលមិនបានទៅទស្សនាផ្ទាល់អាចទស្សនាតាមរយៈ តំណរខាងក្រោមបាន៖ 


Powered by Blogger.