ស្វែងយល់ពី Aegis និង Metal Jacket - Noobie GMK

Header Ads



ចុះឈ្មោះនិងលេងនៅ 188BET.COM ឈ្នះដំនើរកម្សាន្តទៅអេស៉្បាញ និងអង់គ្លេស

ស្វែងយល់ពី Aegis និង Metal Jacket


សម្រាប់ Players ដែលតែងតែមានចម្ងល់ច្រើនពី iTem ជាពិសេសនោះគឺមិនទាន់បានស្វែងយល់ច្បាស់លាស់ពី ពពួក iTem Defense ដើម្បីការពារខ្លួន នៅថ្ងៃនេះ Vainglory Cambodia នឹងលើកយក iTem ទាំងពីរមកនេះ មកធ្វើការណែនាំត្រួសៗពីលក្ខណៈពិសេសរបស់វា។

-Aegis


Aegis វាជា iTem មួយដែលមានតម្លៃ 2250 Gold នៅក្នុង Vainglory ជាធម្មតា​អ្នកលេង Support មិនពាក់វានោះទេ ដោយសារតែវាមិនអាចជួយអ្វីដល់ មិត្តរួមក្រុមបាន តែវាគួរតែមានម្នាក់មួយសម្រាប់ អ្នកលេងនៅលើ Lane ឬ Jungle ប្រសិនបើដៃគូសត្រូវរបស់អ្នក លេងជាលក្ខណៈ iTem Abilities ដែលយើងគ្រប់គ្នាហៅថា​ CP នោះ។ Aegis វាមិនត្រឹមតែ បូក 125 Shield + 30 Armor និង ឈាម 200 នោះទេ វាថែមទាំងអាចចុចប្រើប្រាស់ Active Reflex Block ទៀតផង ដែល Cooldown 35 វិនាទី ជៀសវាងពីការ Stun របស់សត្រូវ។ សម្រាប់ការណែនាំរបស់ពួកខ្ញុំ ប្រសិនបើ គូសត្រូវរបស់អ្នកលេង CP ហើយពិបាកនឹងទប់ទល់នោះ គួរតែសាកល្បងជាមួយនឹង Aegis ដាក់ជាប់ខ្លួន។

-Metal Jacket

Metal Jacket មិនខុសគ្នាពី Aegis ប៉ុន្មាននោះទេ ដែលជា iTem មិនបានជួយអ្វីដល់មិត្តរួមក្រុម គឺជួយតែខ្លួនឯង ប៉ុណ្ណោះ ប៉ុន្តែវាខុសត្រង់ថាគេពាក់ Metal Jacket ដើម្បីការពារ ពីការវាយប្រហារបែប Basic Attacks របស់គូសត្រូវ ដែលលេង item ជា WP ឯ Aegis ពាក់ដើម្បីការពារ ពីសត្រូវលេង CP។ Metal Jacket វាមានតម្លៃ 2100 Gold ក្នុង Vainglory ជាធម្មតា ដែល បូកអោយ 170 Armor និង 35 Shield វាមិនសូវបានគេពាក់ឡើយ ភាគច្រើនលើកលែង តែនៅ Late ហ្គេមប៉ុណ្ណោះ ហើយ សត្រូវរបស់យើង ពោរពេញទៅដោយ iTem WP នឹងផ្តោតគោលដៅលើ Lane ឬ Jungle គួរតែពាក់វាមួយ ដើម្បីការពារ។ ដោយសារតែ វាមិន Support អោយមិត្តរួមក្រុមបានដូច្នេះ អ្នកលេង SPP មិនគួរពាក់ វាឡើយ គួរតែផ្លាស់ប្តូរទៅពាក់ Atlas Pauldron វិញ។

នៅពេលក្រោយៗទៀត Vainglory Cambodia នឹងធ្វើការ ណែនាំ iTem ផ្សេងៗទៀត ប្រសិនបើមានការសំណូមពរពីអ្នកទាំងអស់គ្នា ឬ អ្នកអាច Comment នៅខាងក្រោមនេះ ជាមុនបាន!!!
Powered by Blogger.