ចង់បំបិទ Taka ពឹងផ្អែកទៅលើ អ្នកលេង Support? ស្វែងយល់បន្ថែម!!! - Noobie GMK

Header Ads



ចុះឈ្មោះនិងលេងនៅ 188BET.COM ឈ្នះដំនើរកម្សាន្តទៅអេស៉្បាញ និងអង់គ្លេស

ចង់បំបិទ Taka ពឹងផ្អែកទៅលើ អ្នកលេង Support? ស្វែងយល់បន្ថែម!!!

បើនិយាយពី Hero Taka មកទល់បច្ចុប្បន្ននេះ វាជា Hero ដែល ធ្វើអោយ Player ជាច្រើនពិបាកនឹងទប់ទល់នៅពេល Late Game សម្រាប់ការលេង iTem CP ជាពិសេសនោះអ្នកលេងនៅលើ Lane គឺកាន់តែភ័យខ្លាច ដូច្នេះ នៅថ្ងៃនេះ ខ្ញុំ នឹងធ្វើការណែនាំខ្លះៗ អំពីវិធីសាស្រ្តក្នុងការ ទប់ទល់ជាមួយនឹង Taka តាមរយៈ ការបំបិទ Skill បំបាំងកាយរបស់ Taka ចោល ហើយជាមួយគ្នានោះដែរ ក៏ប្រាប់ពីរបៀបការពារខ្លួនដល់អ្នកលេង Taka ដែរ។


និយាយរួមទៅ​ចង់ទប់ទល់នឹង Hero នេះ គឺពឹងផ្អែកទៅលើ អ្នកលេង Support សហការគ្នាជាមួយនឹង Jungler បានល្អ ហើយចំពោះ iTem ដែល Supporter ត្រូវលេងនោះ គឺត្រូវចេះទីញ Flare Gun និង Scout Trap ដាក់តាមខ្លួន នៅពេលដែល ប៉ះជាមួយ Taka នៅទីតាំងណា ដាក់ Scout Trap ភ្លាម ហើយកុំដើរចេញពីទីតាំងនោះ ប្រសិនបើគ្មាន Fare ឬ Scout Trap បន្ថែម ដើម្បីបើកផ្លូវមើល Taka នៅពេលដែល Taka ប្រើប្រាស់ Skill ទីពីរ (សូមបញ្ជាក់ថា ដាក់ដើម្បីមើលផ្លូវ មិនមែនសម្រាប់អោយ សត្រូវដើរជាន់នោះទេ) ណាមួយ Scout Trap Demage វាខ្លាំងតែ Early Game ប៉ុណ្ណោះ។ ហើយអ្វីដែល Supporter Build នោះគឺ iTem Contraption ដែលមានតម្លៃ 2400 វាអាចដាក់ Scout Trap នៅទីតាំងកន្លែងដែលយើងឈរ និង ប្រើ Fare Gun សម្រាប់ដាក់ចុចនៅឆ្ងាយពីខ្លួន ងាយស្រួលក្នុងការ ស្វែងរក Taka។ 
  • Contraption 
តម្លៃ 2500 Gold 
+30% Cooldown Speed
+3 Energy Recharge
+16 Health Regen

  • Flare Gun
តម្លៃ 25 Gold
5 វិនាទីប្រើបានម្តង 



  • Scout Trap
តម្លៃ 50 Gold
5 វិនាទីប្រើបានម្តង 

និយាយរួមទៅ Contraption ជា iTem ដែល Supporter មិនអាចមិនពាក់បាន នៅពេលដែលចូលលេងហ្គេមប៉ះជាមួយនឹង Taka ហើយត្រូវសហការជាមួយនឹង Jugler រួមទាំង Laner បានល្អផងដែរ ឯ iTem ផ្សេងៗ ទៀតអាស្រ័យទៅលើការយល់ឃើញ និង មើលទម្រង់លេងរបស់គូសត្រូវរបស់យើង ។ ចំណែកឯ ខាង Taka វិញ ត្រូវសហការជាមួយនឹង Supporter បានល្អ មុននឹងបើកឆាកសូមអោយ Supporter របស់អ្នក បើក Flare ដើម្បីស្វែងរក Scout Trap នឹង​ Clear ចេញអោយអស់ដើម្បីអោយអ្នកងាយស្រួលក្នុងការ គេចខ្លួនបានដោយសុវត្ថិភាព ក្រោយពេលដែល វាយប្រហាររួចរាល់ ។ ចំពោះបច្ចុប្បន្ននេះសម្រាប់អ្នកស្ទាត់ជំនាញប្រើប្រាស់ Flare គឺមិនចាំបាច់ Contraption ទេ ប៉ុន្តែលុះត្រាតែមិត្តក្នុងក្រុមសហការគ្នាបានល្អក្នុងការទិញ Flare ដាក់តាមខ្លួន ព្រោះវាចាំបាច់ប្រើពេលដែល Taka បាត់ខ្លួនពី Map ប៉ុន្តែប្រសិនបើ មិនចង់ពិបាកច្រើន Supporter គួរតែលេង Contraption តែម្តងទៅ។ 
Powered by Blogger.