ការប្រកួតស្វែងរក ជើកឯក Vainglory ប្រចាំសាលាស៊ីសុវត្ថិរដូវកាលទីពីរ - Noobie GMK

Header Ads



ចុះឈ្មោះនិងលេងនៅ 188BET.COM ឈ្នះដំនើរកម្សាន្តទៅអេស៉្បាញ និងអង់គ្លេស

ការប្រកួតស្វែងរក ជើកឯក Vainglory ប្រចាំសាលាស៊ីសុវត្ថិរដូវកាលទីពីរ

Vainglory Cambodia ធ្លាប់បានរៀបចំការប្រកួត Vainglory នៅសាលាស៊ីសុវត្ថិម្តងរួចមកហើយ សម្រាប់រដូវកាលនេះជារដូវកាលទីពីរ ដែលមានរង្វាន់ប្រមានជា 9000 ICE សម្រាប់ 32 ក្រុមចូលរួម ក្នុងនោះចំណាត់ថ្នាក់លេខ មួយនឹងទទួលបាន 3900 ICE ម្នាក់ 1300 ICE ហើយ លេខពីរ 3000 ICE ម្នាក់ 1000 ICE និង 2100 ICE សម្រាប់លេខបីម្នាក់ទទួលបាន 700 ICE។ ខាងក្រោមនេះគឺជាច្បាប់នៃការប្រកួត!!!


  • 32 ក្រុមដែលរៀននៅស៊ីសុវត្ថិនឹងត្រូវចូលរួម 
  • ក្នុងមួយក្រុម មានសមាជិក 4 រូប 
  • ក្នុងក្រុមត្រូវតែមានសមាជិក 3 រូបជាអ្នករៀននៅស៊ីសុវត្ថិ ហើយម្នាក់ទៀត ក្រោមអាយុ 18 ឆ្នាំ 
  • ការប្រកួតនៃ គឺ Best of 3 ប្រកួតបីដង ប្រសិនបើឈ្នះ ពីរដងជាប់គ្នាចាត់ទុកថា នឹងឈ្នះ 
  • ពេលវេលានៃការប្រកួតគឺពួកខ្ញុំជាអ្នករៀបចំ 
  • ក្រុមមួយចំនួននឹងត្រូវជ្រើសយកមក Live Stream
  • ប្រសិនបើអ្នកចង់លេងដោយខ្លួនឯង ដោយមិនចាំបាច់មានអ្នកមើល ត្រូវរៀបចំ Screenshot ដោយខ្លួនឯង និង ផ្ញើរមកអ្នករៀបចំការប្រកួត 
  • មុនពេលការប្រកួត 10 នាទីត្រូវតេស្ត Internet ដោយខ្លួនឯង 
  • ទុកពេលអោយ 15 នាទីមុនពេលប្រកួតប្រសិនបើសមាជិកណាម្នាក់យឺត 
  • ប្រសិនបើ ក្នុងក្រុមបាត់សមាជិកណាម្នាក់ ដល់ពេលវេលាត្រូវតែលេង មិនថា 1 Vs 2 ឬ 2 Vs 3 ក្តី
  • ក្នុងពេលប្រកួត ប្រសិនបើអវត្តមានក្រុមណាមួយ ក្រោយពេល 15 នាទីនឹងធ្លាក់ដោយស្វ័យប្រវត្តិ 
  • សម្រាប់ការ Ban Hero នៅហ្គេមទីមួយ និង ហ្គេមទីពីរ ប្រសិនបើចូលដល់ហ្គេមទីបី នឹងគ្មានការ Ban ឡើយ 
  • ហាមលក់ iTem នៅពេលបញ្ចប់ការប្រកួត ប្រសិនបើនរណាម្នាក់លក់ នឹងត្រូវ Ban ចេញពីការប្រកួត សម្រាប់មួយហ្គេម លើកទីពី នឹងត្រូវ Ban ចំនួន 3 ហ្គេម ហើយលើកទីបី និង ត្រូវជម្រុះចេញពីការប្រកួតតែម្តង 
  • ប្រសិនបើក្រុមណា មានភាពមិនប្រក្រតី ឬ សម្តី មិនគោរព ដូចជាឌឺដងក្រុមផ្សេងនឹងត្រូវធ្លាក់ដោយស្វ័យប្រវត្តិ 
  • លទ្ធផលនឹងត្រូវប្រកាសនៅ Page Vainglory Cambodia  

- Facebook: https://m.facebook.com/vainglorycambodia
- Mobcrush: http://www.mobcrush.com/sisowathvg
- Website: http://www.vainglorycambodia.com
-Youtube : http://www.youtube.com/vainglorycambodia

សម្រាប់អ្នកដែលរៀននៅសាលាស៊ីសុវត្ថិ ហើយមានបំណងចង់ចុះឈ្មោះសូមទាក់ទងទៅ Facebook Account របស់ប្អួនប្រុស Alton ដែលមានតំណរនៅខាងក្រោមនេះ គ្រាន់តែចុចលើរូបគាត់ប៉ុណ្ណោះ៖ 


តំណរ Facebook

>>>>គួរបញ្ជាក់ផងដែរថាក្រោយពីចប់ការប្រកួតមួយនេះ Vainglory Cambodia នឹងរៀបចំការប្រកួត 64 ក្រុមមួយទៀត ដែលនឹងបើក អោយ Register អោយតែបេក្ខជន ឬ បេក្ខនារីជា ប្រជាជនកម្ពុជា ក្នុងការដណ្តើមយកតំណែង ជើង ឯក Vainglory Cambodia 64 ក្រុមរដូវកាលទីពីរ ដែលមាន រង្វាន់ប្រមាណ 18000 ICE!!! ចំពោះដំណឹងយើងនឹងជម្រាបជូនក្រោយពេលដែលការប្រកួតប្រចាំសាលារៀនស៊ីសុវត្ថិត្រូវបានបញ្ចប់!!!

Powered by Blogger.