តិចនិកសម្រាប់អ្នកលេង Lane (Vainglory) - Noobie GMK

Header Ads



ចុះឈ្មោះនិងលេងនៅ 188BET.COM ឈ្នះដំនើរកម្សាន្តទៅអេស៉្បាញ និងអង់គ្លេស

តិចនិកសម្រាប់អ្នកលេង Lane (Vainglory)

~សម្រាប់ការលេង Vainglory អ្នកជ្រើសរើសលេងនៅលើ Lane ចាំបាច់ត្រូវតែមានភាពរហ័សរហួន និង ឆ្លាតវៃ ជាពិសេសនោះគឺការមិះទៅលើ ពេលវេលា ការដើរ Jungle របស់គូរសត្រូវ និង ការក្រឡែកទៅកាន់ Map ពេលខ្លះ ពេលដែល Jugle ខាងគេដើរបានមួយជុំគេអាចនឹងឡើងមកស៊ីយើងពីក្រោយក៏ថាបានដែរ ដូច្នេះបើអាច Roam របស់យើង ឬ ខ្លួនឯង ត្រូវទិញ Scout Trap ដាក់ទីតាំងណាដែលគិតថា គេនឹងដើរកាត់ តែកុំអោយគេជាន់ត្រឹមដើរកាត់យើងមើលឃើញនៅលើ Map បានហើយ។ 

~ក្នុងការលេង Lane ភាពជោគជ័យបំផុតនោះគឺការមិះទៅលើ Minion តូចៗ ដែលអាច មិះយកលុយបានទាំងអស់ យ៉ាងហោចណាស់ ក្នុងពេល 5 នាទីក៏អាចយកបាន 2500 Gold ឡើងដែរ ទើបជាការប្រសើរ។ ក្នុងការបាញ់ ឬ វាយនៅលើ Lane មិនត្រូវបង្ខំឡើយ ត្រូវលេងមួយៗ តាមដែលអាចធ្វើទៅបាន ធ្វើយ៉ាងណា កុំប្រើ Skill ផ្តេសផ្តាស់ វាអាចអោយអស់ Energy លឿន ពិបាកក្នុងការវាយប្រហារគូសត្រូវ ពេលមានអាសន្នម្តងៗ មួយវិញទៀត ចំពោះ Minion កុំបាញ់ ឬ វាយវាអោយឆាប់រហ័សពេក ធ្វើយ៉ាងណា កុំអោយវាឆាប់អស់ ធ្វើអោយយើងដើរចូលដល់ Turret គេងាយស្រួលនឹងធ្វើស៊ី jungle រួមទាំង Roam គេឡើងមកធ្វើស៊ី តែកុំអោយវាសល់ច្រើនពេលចូលមកដល់ ក្បែរ Turrret យើងងាយនឹងអោយ Turret យើងអស់ឈាមបន្តិចម្តងៗ ចំណែកឯ Minion វិញអ្នកអាចស្មានឈាមរបស់វាបាននៅពេលដែលវាលោតក្រហមុខ្លាំងជិតអស់ មានន័យថា អ្នកអាចវាយ ឬ បាញ់វាតែម្តងគឺដាច់ មួយវិញទៀតនៅពេលដែល អ្នកគិតថា មិត្តរួមក្រុមមានសមត្ថភាពគ្រប់គ្រាន់ក្នុងការវាយប្រហារ ទៅលើ Turrent ខាងសត្រូវ ហើយអ្នកនៅសល់ Slot ដាក់ឥវ៉ាន់ ត្រូវចេះទិញ Candy ដាក់អោយ Minion របស់អ្នកងាយស្រួលអោយអ្នកបុក Turret របស់គូសត្រូវបានលឿន។

~តួនាទីរបស់ Lane មិនត្រឹមតែដូចច្នេះនោះទេ ត្រូវចេះឆ្លាតវៃក្នុងការ មើល Map ពេលខ្លះ ខាងគូសត្រូវ អាចចូលមកវាយប្រហារ Jungle យើង ឬ ខាងយើងទៅវាយប្រហារ Jungle ខាងគេ អ្នកត្រូវរត់ចុះទៅក្រោមជួយមិត្តរួមក្រុមរបស់អ្នកអោយបានឆាប់រហ័សបំផុតតាមដែលអាចធ្វើទៅបាន។ មួយវិញទៀតត្រូវចេះអោយសញ្ញា ពញ្ញាក់អារម្មណ៍មិត្តរួមក្រុម នៅពេលដែល Lane ខាងគូសត្រូវបាត់ខ្លួនវាអាចចុះទៅក្រុម បុក Jungle ខាងយើង ដូច្នេះ មិត្តរួមក្រុមរបស់អ្នកងាយស្រួលក្នុងការគេចខ្លួន ហើយ វាយបកទៅលើគូសត្រូវិញបាន។ ទាំងនេះជាបទពិសោធន៍មួយចំនួនសម្រាប់អ្នកចង់លេង Lane ខ្ញុំនៅមាន តិកនិចរបស់ Lane ជាច្រើនទៀត ដែលនឹងចែករំលែក នៅពេលក្រោយៗទៀត ពេលដែល ទំនេរ xD!!!
Copy right : GMK



Powered by Blogger.