>> តិចនិចសម្រាប់អ្នកចូលចិត្តលេង Roam - Noobie GMK

Header Ads



ចុះឈ្មោះនិងលេងនៅ 188BET.COM ឈ្នះដំនើរកម្សាន្តទៅអេស៉្បាញ និងអង់គ្លេស

>> តិចនិចសម្រាប់អ្នកចូលចិត្តលេង Roam

~Roam គឹជាតួអង្គដែលសំខាន់មិនអាចខ្វះបានក្នុងហ្គេមនីមួយៗ។ ណាពេលបច្ចុប្បន្ននេះ អ្នកលេង Vainglory ជ្រើសយក Hero Roam ដែលច្រើនបំផុតនោះគឺ មានដូចជា Ardan, Catherine, Phinn និង Fortress ចំពោះ Adagio គេមិនសូវជ្រើសយកវាលេង Roam ប៉ុន្មានទេ ដោយសារតែវាជា Hero ដាក់ Buff ដូច្នេះហើយប្រសិនបើយកទៅពាក់ iTem Support Buff អោយមិនខ្លាំងទេ គេសុខចិត្តយកវាទៅលេង Jungle ឬ Lane វាប្រសើរជា។

~នៅ Early ហ្គេមអាចវាយប្រហារគូសត្រូវបានឬអត់គឺអាស្រ័យលើ Roam ដែរ ថាតើចេះតិចនិកក្នុងការវាប្រហារគេកន្លែងទិញឥវ៉ាន់ឬអត់ និង ចេះ អូស Level 2 អោយ Jungle បានភ្លាមៗដែរឬទេ។ ខ្ញុំនឹងប្រាប់ពីតិចនិកអូស Level 2 នៅពេលនេះ ជាដំបូងនៃការចាប់ផ្តើមហ្គេម សូមចូលទៅវាយប្រហារ Minion ចំនួន ពីរនៅក្នុង Jungle និង សល់មួយទុកអោយ Jungle Solo ម្នាក់ឯង ហើយយើង ជា Roam ដើរទៅវាយ Minion នៅទីតាំងមួយទៀត ពេលដែល Jungle មកដល់ ត្រូវដើរចេញ នៅពេលនោះ Jungler របស់អ្នកនឹងទទួលបាន Level 2 ភ្លាម មិនមែនថា អ្នកមិនបានលុយទេ ចូរកុំទៅឆ្ងាយខ្លាំងពេក ឆ្ងាយល្មមបានហើយ បន្ទាប់មក ទៅ ជិត Market និង បើក Flare មើលគូសត្រូវភ្លាម ដោយកុំទាន់ ប៉ះ Minion ពីរទៀតអោយ សោះ បើអាចចូលវាយប្រហារគេខណៈពេលដែល គេកំពុងតែសម្លាប់ Minion តែបើគិតថា មិនសាកសម ចូលវាយប្រហារ Minion របស់យើងជាធម្មតា។ អ្វីដែលសំខាន់បំផុតចំពោះ Roam ពេលដែលចាប់ផ្តើមមិនត្រូវ ភ្លេច Flare ឡើយ ហើយពេលដើរចូលផ្សារកណ្តាល ម្តងៗ មិនត្រូវភ្លេច Scout ទេ ត្រូវព្យាយាមទិញវាដាក់នៅតាម គុម្ពព្រៃ ជាពិសេសទុកមើល Minion Mine ហើយមិនត្រូវភ្លេច ដាក់តាមគុម្ពព្រៃនៅផ្នែកខាងលើ Lane ឡើយ ជៀសវាងមានបញ្ហា គេធ្វើស៊ី Lane។
~បើនិយាយពី iTem វិញ ភាគច្រើនបំផុតដែលត្រូវចេញមុនដំបូងរបស់ Roam គឺ Foutain សម្រាប់ចុចឈាមអោយ សមាជិករបស់យើង ប្រសិនបើអ្នកមាន Fountain ហើយគូរសត្រូវមិនទាន់មានទេ អ្នកអាចបើកឆាកប្រយុទ្ធ 3 ស្មើរបានមុន តែប្រសិនបើអ្នកមិនទាន់មាន ហើយគូរសត្រូវមាន ចូរព្យាយាមអោយសញ្ញា Team របស់អ្នកទប់ៗសិនបានហើយ។ ខ្ញុំនឹងរៀបរាប់ iTem មួយចំនួនទៀតដែលអ្នកអាចយកទៅពិចារណាបានដោយខ្លួនឯង ប្រសិនបើអ្នកលេង Roam សូមកុំពាក់ Aegis និង Metal Jacket ព្រោះវាគ្មានប្រយោជន៍សម្រាប់ក្រុមទេ គឺអ្នកជួយតែខ្លួនឯងប៉ុណ្ណោះ ផ្លាស់ប្តូរពី Aegis ទៅ Fountain និង Metal Jacket ទៅ Atlas វិញ ព្រោះការពាក់ Atlas គឺ វាល្អ នៅពេលដែល Jungle ឬ Lane របស់គូសត្រូវលេង WP សូមចូលទៅវាយប្រហារគេ និង ចុច Atlas ដើម្បីអោយ សត្រូវកាត់បន្ថយ Speed ងាយស្រួលអោយគ្នាយើងវាយប្រហារ។
~ចំពោះ Contraption វិញនាពេលបច្ចុប្បន្នេះគឺមិនសូវចំណាលុយលើវានោះទេ ព្រោះ អ្នកលេង Roam ត្រូវមានជំនាញជាមួយនឹង Flare រួមទាំង Scout ស្រាប់ហើយ វាគួរតែផ្លាស់ប្តូរដាក់ Warhorn ចំនួសវិញប្រសើរជាង។ ចំពោះ Cricible វិញប្រសិនបើដៃគូសត្រូវ របស់អ្នកមាន Stun ចាប់ពីពីរ Hero ឡើងទៅហើយ មានសមត្ថភាពប្រហាក់ប្រហែលក្រុមរបស់អ្នក សូមធ្វើការទិញវា ដើម្បីការពារគូសត្រូវរបស់អ្នកអោយគេចចេញពី Silent និង Stun ជាដើម។ ចំនែកឯការ Play Support ក្នុងការ Carry Game វិញសូមព្យាយាមសង្កេតមើលថា Lane ឬ Jungle របស់អ្នកមួយណាខ្លាំងជាងប្រសិនបើ Lane លេងគ្រាន់បើជាង ព្យាយាម Support និង តាម Care Lane អោយជាប់ តែក៏មិនត្រូវភ្លេច Jungler ដែលគ្រាន់តែយើងផ្តោលើ អ្នកលេង Lane ជាងព្រោះទឹកដៃគេគ្រាន់បើជាង។ និយាយទៅ ដោយសារតែវែងពេកខ្ញុំរៀបរាប់មិនទាន់អស់ទេ ដូច្នេះចាត់ទុកថា ភាគមួយចុះខ្ញុំនឹងសរសេរបន្តទៀតនៅពេលក្រោយ រង់ចាំភាគពីរ.....................
Copy right : GMK
Powered by Blogger.