ស្វែងយល់ពីពពួក Ability iTems - Noobie GMK

Header Ads



ចុះឈ្មោះនិងលេងនៅ 188BET.COM ឈ្នះដំនើរកម្សាន្តទៅអេស៉្បាញ និងអង់គ្លេស

ស្វែងយល់ពីពពួក Ability iTems


 Shatterglass  វាជា iTems មួយដែលមានតម្លៃ 3000 Gold តែគេមិនសូវលេងប៉ុន្មាននោះទេ ដោយសារតែវាមិនមានបម្រើប្រយោជន៍អ្វីផ្សេងៗ ក្រៅពីបូក Crystal Power អោយ 150 ទៅលើ Abilities របស់ Hero តែប៉ុណ្ណោះ។ 

Broken Myth វាជា iTems មួយដែលពេញនិយមបំផុត អាចអាចធ្វើការ បន្ថែម Crystal Damage អោយអ្នក 7% ក្នុងមួយវិនាទី រាល់ពេលដែលអ្នកកំពុងវាយប្រហារសត្រូវ ហើយអ្នកអាចអូស Stacks វាបានដល់ ទៅ 5 គិតទៅ បើវាពេញវាបូក Crystal Damage អោយដល់ទៅ 35% ហើយក្នុងមួយវិនាទី​គម្លាតចេញពីសត្រូវវានឹងទម្លាប់មួយ Stacks មកវិញ។ Broken Myth វាមានសមត្ថភាពក្នុងការវាយទម្លុះ Shield បាន 10% និងបន្ថែម Crystal ទៅលើ Abilities របស់លោកអ្នក 70។ 

 Frostburn ជា iTem ដ៏ល្អសម្រាប់អ្នកចូលចិត្តលេង Hero ពាក់ item CP ប្រែថា Crystal Power ។ item នេះវាមិនត្រឹមតែ បន្ថែម Damage ជះអោយសត្រូវទេ វាថែមទាំងធ្វើអោយ Hero របស់សត្រូវ slow 1.5 វិនាទីផងដែរ តែក្រោយពេលដែលវាដំណើរការហើយ ក្នុងគម្លាតរយៈពេល 2 វិនាទី target សត្រូវរបស់អ្នកនឹង មិនរងផលប៉ះពាល់ទេ។ វានឹងយឺតដោយ 10% +1% ក្នុង 10 កម្លាំង Crystal ហើយ Stack ដែលវាអូសពេល អាចធ្វើអោយសត្រូវ Slow ដល់ទៅ 35%។ item នេះផ្គុំចេញពី Heavy Prism និង Eclipe Prism ។ វានឹងបូកកម្លាំង Crystal អោយ 100។ ត្រូវចាំថា ក្រោយពេលពាក់វា ហើយអ្នកគួរតែព្យាយាមពាក់ item ដែលមានកម្លាំង Crystal បន្ថែមទៀត Crystal កាន់តែច្រើន វានឹងធ្វើអោយសត្រូវយឺតកាន់តែខ្លាំងតាមរយៈ item នេះ ដូច្នេះហើយ ភាគច្រើនអ្នកលេង Ardagio , Sky , Reim តែងតែជ្រើសយកវាមុនគេ ដើម្បីងាយស្រួលក្នុងការ សម្លាប់សត្រូវ

 Eve of harvest វានឹងដំណើរការចាប់ពី 600 ទៅ 1200 ចាប់ពី Level 1 ដល់ Level 12 ដែលគោលដៅរបស់វា អាចបង្កើត Damage Crystal ទៅលើ សត្រូវផង និង បន្ថែម Lifesteal 25% អោយអ្នកមកវិញ។ វាមានដំណើរការ 40 វិនាទីម្តង។ item នេះមាន Lifesteal 10% + Crystal 55 និង បន្ថែម Energy 250 បន្ថែមអោយ Hero ។ ភាគច្រើនគេលេងវាក្នុងគោលបំណងទទួលបានឈាមមកវិញបើទោះបីជាវា មាន Damge ខ្សោយក៏ដោយ ភាគច្រើន Celeste និង Skarff ចូលចិត្តពាក់វា។ 

  Clockwork ជា item ដែលគេលេងវាក្នុងគោលបំណងអាចកាត់បន្ថែម Cooldown ប្រើប្រាស់ Skill បានលឿនជាងមុន វានឹងបន្ថែម ល្បឿននៃ Cooldown របស់ Hero អ្នក 40% ហើយ Energy 250 និង Recharge Energy អោយអ្នកវិញ 7.5 ក្នុងពេលមួយវិនាទី។ 

 Aftershock ជា item ដែលមានប្រយោជន៍ សម្រាប់ពពួក Hero ដែលភាគច្រើនលេងបានទាំង WP និង CP ដូចជា Ozo និង Krul ជាដើម បន្ទាប់ពីពាក់វារួចរាល់ ហើយប្រើប្រាស់ Skill និង Basic Attack ខៃលើសត្រូវ វានឹងបន្ថែមចេញ 15% នៃ ឈាមពេញរបស់សត្រូវដែលអ្នកវាយ ទៅជា Damage និង បូក Lifesteal អោយ 50% Damage របស់វា កើនដល់ទៅ 400 ឯណោះ ការដំណើរការ ក្នុងរយៈពេល 1.5 វិនាទីសម្រាប់ cooldown។ វាបូក 25% ល្បឿននៃ Cooldown និង 2.5 សម្រាប់ Energy recharge និង បន្ថែម Crystal អោយ​​ 35។  iTem នេះវាមានប្រយោជន៍ខ្លាំងសម្រាប់ទប់ទល់ជាមួយសត្រូវដែលមានឈាមច្រើន ជាពិសេសពពួក Roam Tank ជាដើម។ 

 Alternating Current វាសាកសមសម្រាប់ពេល Late Game រាល់ពេលដែលអ្នក Basic Attack ខៃលើសត្រូវ វានឹងបន្ថែម Damage Crystal អោយ 70% នៃ Crystal ដែលអ្នកមានស្រាប់។ វាសាកសមនៅពេលដែល អ្នកមាន Crystal ​Power ច្រើន។ item នេះវាបូកអោយល្បឿននៃការវាយប្រហារបន្ថែម 65% និង Crystal Power 60។ 

អរគុណសម្រាប់ការអានអត្ថបទនេះ :O នៅពេលទំនេរខ្ញុំនឹងព្យាយាមធ្វើបន្ថែមទៀតអោយបានកាន់តែច្រើន xD
ពន្យល់ពី Stacks ៖ ឧទាហរណ៍ថា iTem មួយក្នុងមួយ Stack 6 វិនាទីចឹងគេតម្រូវអោយអ្នកវាយប្រហារលើសត្រូវអោយជាប់បាន 6 វិនាទីទើបអ្នកអាចទទួលបាន មួយ Stack ហើយបើអូសបានទៀត គឺឡើង Stack តាមនឹងទៀត។ ពាក្យថា ខៃ បានន័យថា ឆ្លៀតឪកាស​វៃសត្រូវមួយដៃ ឬ ពីរដៃ ដោយមិនប្រើប្រាស់ Skill ក្នុងតេស្តថា យើងវាឈឺប៉ុណ្ណាសិនមុននឹងបុកចូលវាយប្រហារ។ Lifesteal មានន័យថាបឺតឈាម។ 
Powered by Blogger.