វិធីសាស្រ្តក្នុងការ ថតវីដេអូពី Screen iPhone , iPad របស់អ្នកដោយមិនចាំបាច់ Jailbreak - Noobie GMK

Header Ads



ចុះឈ្មោះនិងលេងនៅ 188BET.COM ឈ្នះដំនើរកម្សាន្តទៅអេស៉្បាញ និងអង់គ្លេស

វិធីសាស្រ្តក្នុងការ ថតវីដេអូពី Screen iPhone , iPad របស់អ្នកដោយមិនចាំបាច់ Jailbreak

ដោយសារតែមាន គេសួរមកខ្ញុំច្រើនពីរបៀបថតវីដេអូ លើ អេក្រង់  iPhone, iPad ដោយមិនចាំបាច់ Jailbreak ដូច្នេះហើយ នៅថ្ងៃនេះ ខ្ញុំនឹងលើកយក កម្មវិធីដែលមានអត្ថប្រយោជន៍ ហើយមានប្រសិទ្ធភាព មកបង្ហាញជូនតែម្តង។ ក្នុងការ ថតអេក្រង់ iPhone ឬ iPad អ្នកអាចមានពីរ ជម្រើស ដោយទីមួយធ្វើការ ប្រើកម្មវិធី ថតផ្ទាល់លើ iPhone និង iPad របស់អ្នកតែម្តង ប៉ុន្តែលុះត្រាតែ iPhone ឬ iPad របស់អ្នកជំនាន់ខ្ពស់បន្តិចទើប Smooth ដំណើរការរលូនមិនទាក់ មិនយឺត ពេលដែលថត ឯ វិធីសាស្រ្តទីពីរវិញ ភ្ជាប់វាអោយបង្ហាញ Screen លើកញ្ចក់អេក្រង់កុំព្យូរទ័ ដែលដំណើរការដោយ Windows ឬ Mac ហើយសឹមថតតាមក្រោយ។ តោះស្វែងយល់ទាំងអស់គ្នា

  • វិធីសាស្រ្តក្នុងការថត លើ កញ្ចក់អេក្រង់ iPhone , iPad តែម្តង៖ 
វិធីសាស្រ្តនេះមិនពិបាកឡើយ គ្រាន់តែតម្លើង កម្មវិធី Airshou លើ iPhone របស់អ្នកតែប៉ុណ្ណោះ ដោយចូលទៅកាន់តំណរនេះ http://iemulators.com/airshou ហើយធ្វើការតម្លើង រួចកុំភ្លេចចូលទៅកាន់ Settings > General > Profile & Device Management រួចស្វែងរក Airshou និង ចុចពាក្យ Trust ផង។ បន្ទាប់មកត្រឡប់ទៅកាន់ Home Screen វិញហើយអ្នកអាចបើកកម្មវិធីនេះ ដើម្បីប្រើប្រាស់បានធម្មតា។ 
  • វិធីសាស្រ្តក្នុងការ ភ្ជាប់អេក្រង់ iPhone ឬ iPad ដាក់បង្ហាញលើ កុំព្យូទ័រ 
សម្រាប់អ្នកដែលមាន Mac ប្រើប្រាស់អាចប្រើប្រាស់ កម្មវិធី Quicktime បាន ហើយធ្វើការ Connect iPhone ឬ iPad ទៅកាន់តាមរយៈ ខ្សែរ USB និងធ្វើការថតលើកម្មវិធីនោះទេម្តង តែសម្រាប់អ្នកដែលប្រើប្រាស់ Windows ត្រូវទាញយកកម្មវិធី ផ្សេងៗ តែខ្ញុំសូមណែនាំអោយប្រើប្រាស់ AirServer ព្រោះវាងាយស្រួលអ្នកអាច ស្វែងរកវាលើ Google បាន និង ធ្វើតាមការណែនាំ ដើម្បីប្រើប្រាស់ ។ ត្រូវចាំថាសម្រាប់ Windows បើចង់ប្រើប្រាស់វា លុះត្រាតែ កុំព្យូទ័រ របស់អ្នកកំពុងតែភ្ជាប់ក្នុង Wireless តែមួយ ដែល Device របស់អ្នកកំពុងតែប្រើប្រាស់ដែរ ។ បន្ទាប់ពីភ្ជាប់រួចរាល់ អ្នកអាចប្រើប្រាស់ កម្មវិធីផ្សេងៗ​ដើម្បីថតចេញតែម្តងបានយ៉ាងងាយស្រួល។ 
Source : GMK
*ប្រសិនបើមានចម្ងល់ ឬ ចង់អោយខ្ញុំបង្ហាញទាក់ទងនឹងបញ្ហាចំណេះដឹងផ្សេងៗក៏ដូចជាបច្ចេកវិទ្យា អ្នកអាច Comment នៅខាងក្រោមនេះបាន ប្រសិនបើខ្ញុំអាចធ្វើបាន ខ្ញុំនឹងបង្ហាញនៅពេលក្រោយៗទៀត កុំភ្លេចចែករំលែកពត៌មាននេះអោយមិត្តភក្កិអ្នកផង បើអាចជួយ Subscribe Channel Youtube ខ្ញុំផង Noobie GMK :p អរគុណ :D 
Powered by Blogger.