Basic សម្រាប់អ្នកចង់ចាប់ផ្តើមលេង Vainglory - Noobie GMK

Header Ads



ចុះឈ្មោះនិងលេងនៅ 188BET.COM ឈ្នះដំនើរកម្សាន្តទៅអេស៉្បាញ និងអង់គ្លេស

Basic សម្រាប់អ្នកចង់ចាប់ផ្តើមលេង Vainglory

Vainglory គឺជាហ្គេម Online ល្អផ្តាច់មុខសម្រាប់ iOS និង Android សព្វថ្ងៃនេះកំពុងតែមានមនុស្សជាច្រើនលេងវា ។ វាជាហ្គេមលក្ខណៈប្រកួត Battle 3 ទល់នឹង 3 អាចលេងជាលក្ខណៈ Party បានផងដែរ ដែលមានមុខងារ ដើរផ្លូវលើ ដើរផ្លូវក្រោម និងអ្នកលេង Support ។ ជាដំបូងមុននឹងចាប់ផ្តើមខ្ញុំសូមណែនាំពី ផែនទីរបស់ហ្គេមនេះសិន៖
The Battlefield

ដូចរូបភាពខាងលើដែលអ្នកបានឃើញ អញ្ចឹងវាមិនពិបាកទេសម្រាប់អ្នកដែលធ្លាប់លេងហ្គេម Online ប្រយុទ្ធគ្នាផ្សេងៗ អ្នកនឹងកាន់តែងាយយល់។ តាមរយៈហ្គេមនេះ ក្នុងមួយក្រុម មានកំភ្លើងធំដែលហៅថា Turret ការពារ សរុប ចំនួន 5 ប្រសិនបើវាដាច់ទាំងប្រាំនេះ សត្រូវអាចមាន សិទ្ធចូលមកវាយផ្តាច់ Vain អ្នកយកឈ្នះបាន តែបើអ្នកវាយដាច់គេវិញអ្្នកអាចចូលទៅ វាយផ្តាច់ Vain គេដើម្បីឈ្នះហ្គេមគេវិញបាន ។ សួរថាស្អីទៅជា Base ? នេះក្រឡែកមើលរូបភាពខាងក្រោម៖ 
Base គឺជាទីតាំងដែលអ្នកចាប់ផ្តើមដែលមាន ហាងលក់ iTems មួយនៅជិតនោះ រាល់ពេលដែលអ្នកស្លាប់ហើយកើតមកវិញ គឺ នឹងកើតនៅ Base នោះភ្លាម។ ឬពេលដែលអ្នកអស់ឈាមអ្នកអាចចូលទៅកាន់ Base ដើម្បីអោយឡើងឈាមវិញបាន។ 
ចំពោះ Shop វិញមានបីទីតាំង Shop នៅជិត Base របស់អ្នក Shop នៅជិត Base សត្រូវ និង Shop នៅកណ្តាលព្រៃដែលហៅថា Jungle Shop សម្រាប់ប្រើប្រាស់រួមគ្នា។ ចុះស្អីទៅជា Lane ស្អីទៅជា​ Jungle ? មើលខាងក្រោម 
The Lane
ផ្លូវខាងលើជាមួយនឹង កំាភ្លើងធំនោះហៅថា Lane ហើយសម្រាប់អោយអ្នកលេង Lane ប្រយុទ្ធគ្នា និង ដណ្តើមគ្នាស៊ី Minion សត្វចម្លែកតូចៗ ជាដើម ក្នុងការសន្សំលុយទិញ iTem អោយបានច្រើនជាដើម។ សម្រាប់អ្នកចង់ស្វែងយល់ពីតិចនិកនៃការលេង Lane អាចចុចអានទីនេះបាន
The Jungle
ឯផ្នែកខាងលើនេះគឺជា Jungle ដែលហៅថាព្រៃ អ្នកលេង Jungle អាចដើរជាមួយនឹង អ្នកលេង Support បានក្នងការចូលទៅ Farm ក្នុងព្រៃដើម្បីរកលុយពី Jungle Minion សត្វក្នុងព្រៃ។ 
ស្វែងយល់ពីសត្វសំខាន់ៗក្នុង Jungle វិញម្តង នៅពេលដែលហ្គេមចាប់ផ្តើមបាន 4 នាទី Minion Miner មានពីរនឹងចេញមកខាងយើងមួយ ខាងត្រូវមួយដែលមានចំនុចសំខាន់ៗតាមរូបភាពខាងក្រោមនេះ នៅពេលដែលយើង សម្លាប់វាយើងនឹងទទួលបាន 200 Gold ចែកគ្នាជាមួយនឹង Roam ដែលឈរជិតយើង៖ 
Minion Miner
រីឯ Gold Miner សត្វនៅចំកណ្តាល គឺត្រូវដណ្តើមគ្នាសម្លាប់ជាមួយនឹងសត្រូវ ប្រសិនបើក្រុម​ណាសម្លាប់បានសម្រេចនឹងទទួលបាន ចំណែកសម្រាប់មិត្តរូមក្រុម រាល់ពេលដែលវាពេញក្នុងរយៈពេល 4 នាទីបន្ថែមប្រសិនបើសម្លាប់បាននឹងទទួលបាន ម្នាក់ 300 Gold បន្ថែម។ 
Gold Miner

អ្វីទៅជា Turrets ? Turret គឺជាកំភ្លើងដែលខ្ញុំបានជម្រាបខាងលើរួចមកហើយ ដែលវាបញ្ឈរដើម្បីការពារបន្ទាយរបស់អ្នក តែអ្នកក៏ត្រូវការពារវាដែរ ព្រោះប្រសិនបើដាច់វាពិបាកនឹងទប់ទល់ជាមូយសត្រូវបន្តិចហើយ។ Kraken គឺជាសត្វដ៏ធំ នៅពេល 15 នាទីវានឹងចេញមកនៅចំកណ្តាលផែនទី កន្លែង Gold Miner ដើម្បីជំនួស ឧទាហរណ៍ក្រុម B អាចវាយផ្តាច់វាបាន វានឹងដើរទៅ វាយ Turret របស់ក្រុម A រហូតដល់ក្រុម A អាចសម្លាប់វាបាន ក្រោយពេល 5 នាទីក្រោយវានឹងចេញមកទៀត។ 
4_Vain Crystal_2
ឯរូបខាងលើនេះគឺជា Vain តំណាងអោយក្រុមនីមួយៗ ប្រសិនបើក្រុមណាអាចវាយផ្តាច់មុន ក្រុមនោះគឺជាអ្នកឈ្នះហើយ។ 
*ការស្វែងយល់នៃការចាប់ផ្តើមលេងហ្គេមនេះមិនត្រឹមតែដឹងដូច្នេះនោះទេ វានៅមានចំនុចសំខាន់ៗទៀតមួយចំនួន ដែលមានដូចជាការសិក្សារពី Hero នីមួយៗ អ្នកអាចរកមើលក្នុងហ្គេមបានព្រោះមានវីដេអូ ណែនាំស្រាប់ មួយទៀតប្រសិនបើអ្នកចង់ពង្រឹង Skill បន្ថែមកុំភ្លេចតាមដានការប្រកួតផ្សេង ឬ Stream និង វីដេអូ Gameplay អ្នកដែលមានទឹកដៃខ្ពស់ផងដែរ។ 
* គួរបញ្ចាក់ផងដែរថា ដើម្បីអាចលេង Rank យក Tier បានអ្នកត្រូវមាន Hero ដែលបានទិញដោយផ្ទាល់ចំនួន 8 និង មាន Level 10 ឡើងទៅ ហើយចំពោះ Tier មានចាប់ពី Tier 1 ដល់ Tier 10 ហើយវានឹងធ្វើការទម្លាប់មកដើមវិញរាល់ពេលដែល Season ថ្មីចាប់ផ្តើមផងដែរ។ អ្នកអាចធ្វើការកំសាន្តហ្គេមនេះ ជា 3 បែបគឺ Rank Match , Battle Royale និង Casual Match សម្រាប់ ការកំសាន្តធម្មតា ហើយអ្នកក៏អាចធ្វើការ Party Search ឬ Private Match និង មានអ្នកតាមមើលបានផងដែរ។ 
Powered by Blogger.