វិធីសាស្រ្តក្នុងការ លេង Hero Lyra Build CP យ៉ាងត្រឹមត្រូវ និង មានប្រសិទ្ធភាព - Noobie GMK

Header Ads



ចុះឈ្មោះនិងលេងនៅ 188BET.COM ឈ្នះដំនើរកម្សាន្តទៅអេស៉្បាញ និងអង់គ្លេស

វិធីសាស្រ្តក្នុងការ លេង Hero Lyra Build CP យ៉ាងត្រឹមត្រូវ និង មានប្រសិទ្ធភាព

Lyra គឺជា Hero ដែលចេញថ្មីក្រោយគេបង្អស់ក្នុង Vainglory ហើយអ្នកទាំងអស់គ្នាដឹងស្រាប់ហើយថាធម្មតា Hero ដែលចេញថ្មីគឺវាតែងតែ OP និង មានប្រសិទ្ធភាពខ្ពស់បំផុតក្នុងការយកឈ្នះហ្គេមនីមួយៗ តែវាក៏ត្រូវការ អ្នកលេងគ្រាន់បើដែរ។ តាមរយៈការ Research និង ការតេស្តសាកល្បងរបស់ខ្ញុំឃើញថា Hero នេះវាមានប្រសិទ្ធភាពបំផុតក្នុងការពាក់ iTem CP ។ មុនដំបូងនៃការចាប់ផ្តើម Build ខ្ញុំសូមណែនាំនៃការ Upgrade Skill សិន លោកអ្នកមិនចាំបាច់ Up Last Skill អោយពេញឡើយសម្រាប់ Hero នេះ សំខាន់គឺ Skill A (Imperial Sigil) Up វាអោយ ពេញ និង Skill B (Bright Bulwark) ផងដែរ ។ 

ដឹងទេថាហេតុអី Hero នេះ ចាំបាច់ត្រូវលេងជាមួយនឹង CP ព្រោះ Hero នេះរាល់ពេលដែលវាបាញ់ត្រូវការ Energy ដើម្បីបាញ់ នឹង កម្លាំងបន្ថែមរបស់ Crystal ប្រសិនបើវាមានកាន់តែច្រើន គឺកាន់តែឈឺទៅឈឺទៅ។ 
នៅពេលដែលហ្គេមចាប់ផ្តើមមុនដំបូង អ្នកអាចធ្វើការ ទិញ Swift Shooter តែប្រសិនបើខ្លាចឆាប់អស់ Energy អាចទិញ Energy Battery ជំនួសបាន មានតម្លៃ 300 ជាមួយនឹង ដបឈាមចំនួនពីរ នៅពេល Mid Game ចាប់ពី 8 នាទីដល់ 19 នាទីធ្វើយ៉ាងណាអោយចេញ Altenating Current មុនគេ ហើយកុំភ្លេច Reflex Block អមនឹង ស្បែកជើង Level 2 ឬ ចុងក្រោយ ហើយ item បន្ទាប់នោះគឺ Broken Myth តែម្តងវាមានសមត្ថភាពខ្ពស់ធ្វើអោយលោកអ្នកបាញ់កាន់តែឈឺទៅៗ តាម Stack នីមួយៗ។ នៅពេលដែលដល់នាទីចុងក្រោយ iTem ដែលគួរតែពាក់ជាប់ខ្លួននោះមាន ដូចជា Alternating Current, Halcyon Chargers , Broken Myth, Shatterglass ឬ អាចផ្លាស់ប្តូរវាមក Frostburn បានប្រសិនបើលោកអ្នកចង់អោយ សត្រូវកាន់តែយឺតពិបាករត់នៅពេលដែលអ្នកវាយប្រហារ បន្ទាប់មក Metal Jacket និង Aegis ដូចរូបភាពខាងក្រោមនេះ ៖
តាមរយៈ ការ Build iTem ដែលខ្ញុំបានណែនាំខាងលើនេះអ្នកអាចវាយប្រហារ ជាមួយនឹង Adagio , Phinn , Lance , Reim , Celeste , Ringo , Vox , Alpha , Blackfeather, Kohska , Glaive លើកលែងតែ Hero ចំនួនបី សូមប្រយ័ត្នបន្តិច គឺ Taka, Skye និង Skaarf ។
ទស្សនាវីដេអូបន្ថែមនៃ ​Gameplay 

Powered by Blogger.