កិច្ចសំភាសន៍ជាមួយក្រុម INFAMOUS LEGION វ័យក្មេង ពីក្រុមការងារ Vainglory - Noobie GMK

Header Ads



ចុះឈ្មោះនិងលេងនៅ 188BET.COM ឈ្នះដំនើរកម្សាន្តទៅអេស៉្បាញ និងអង់គ្លេស

កិច្ចសំភាសន៍ជាមួយក្រុម INFAMOUS LEGION វ័យក្មេង ពីក្រុមការងារ Vainglory

នេះគឺជាអ្វីដែលខ្ញុំបានលើកយកមកបង្ហាញពីសម្ថភាព ទឹកដៃរបស់ក្រុម Infamous Legion ដែលជាក្រុម ក្មេងខ្ចី តែមានទឹកដៃខ្ពស់ អាចនិយាយបានថាជាក្រុមដែលកាចជាងគេក្នុង Server អាស៊ីយើងនេះ!!! Infamous Legion ជាក្រុមដែលកើតចេញមកពី Guild Infamous ដែលជា Guild ល្បីល្បាញដូចឈ្នោះមែនពោរពេញទៅដោយ Player ដែលមានទឹកដៃល្អៗជាច្រើន ដែលមានកម្រិត Tier សុទ្ធតែ Tier 10 ឡើង។ តោះកុំអោយខាតពេលយូរ យើងក្រឡែកមើលទាំងអស់គ្នា៖

ព័ត៌មានអំពីក្រុម

ឈ្មោះក្រុម : INFAMOUS LEGION

ប្រទេស : សិង្ហបូរី & ថៃ

សមាជិក :
spaghetti - Lane, Jungle
RevengerX - Jungle, Roam
FIRMSwift - Lane, Roam
Cassandra - Lane, Jungle
ION - Jungle
EyeofSeraph - Jungle

INFAMOUS LEGION គឺជាក្រុមដ៏ល្បី ដែលសឹងតែអ្នកគ្រប់គ្នាបានស្គាល់រួចទៅហើយ ។ ក្រុមនេះជាជើងឯក Winter Season នៃការប្រកួត Tesseract League ហើយក៏ទទួលបានលេខ ១ នៅក្នង Qualifier ទី ១ នៃ Spring Season ផងដែរ ហើយក៏ប្រហែលកំពុងតែដើរលើផ្លូវជ័យជំនះទៀតហើយ ។ ជាមួយនិង ថ្វីដៃដ៏ល្អ លាយឡំជាមួយ យុទ្ធសាស្ត្រនិងការលេងប្លែកៗ ធ្វើអោយក្រុមនេះធ្វើផ្គរធ្វើភ្លៀង ដល់ក្រុមផ្សេងបានជានិច្ច ។

អបអរសាទរក្នុងការទទួលបានចំណាត់ថ្នាក់លេខ ១ ក្នុង Qualifier ទី ១ នៃ Tesseract League! និយាយទៅក្រុម Infamous Legion ឥឡូវនេះបានក្លាយទៅជា ក្រុមមួយដ៏ល្បីល្បាញក្នុងពិភព eSports និងការប្រកួតផ្សេងៗ នៅក្នុងអាស៊ីអាគ្នេយ៍ ដោយឈ្នះយករង្វាន់ជាច្រើនដូចជា Tesseract League និងកម្មវិធីផ្សេងៗទៀតស្ទើតែពេញមួយឆ្នាំ ។ តើអាចប្រាប់យើងខ្លះៗអំពីក្រុម តាំងតែពីមុន ដល់ពេលឈ្នះពានរង្វាន់បានទេ ?
RevengerX - ខ្ញុំត្រូវបានមិត្តភក្តិដែលជាសមាជិកក្នុងក្រុមស្រាប់នាំចូល ហើយតាមពិតទៅខ្ញុំគ្រាន់តែលេង ធម្មតាៗទេ តែមានក្តីស្រមៃថាថ្ងៃណាមួយនឹងក្លាយជាអ្នកខ្លាំងហើយល្បី ។ ខ្ញុំខំលេងរាល់ថ្ងៃ គឺដោយសារតែ ចូលចិត្តភាពសប្បាយរីករាយ និងរំភើបដែល Vainglory មាន ។ ខ្ញុំតែងតែប្រាប់ខ្លួនឯងថា ភាពស្ទាត់ជំនាញ គឺជាគោលការចំបងបំផុត ដែលនឹងធ្វើអោយយើងមានប្រៀបជាងគេ ។

FIRMSwift - និយាយទៅខ្ញុំលេងហ្គេមនេះតាំងតែពីខែ តុលា ២០១៤ កាល Taka ទើបតែចេញ ។ កាលនោះ ខ្ញុំលេងនៅក្រុម TeamSG តាំងពីដំបូងរហូតដល់ ខែធ្នូ ២០១៥ ។ ពេលនោះបានចូលរួមការប្រកួតក្នុងក្រុម PSi Sohai ហើយបានប៉ះក្រុម Infamous ជាលើកទី ១ ។ កាលនោះលេងឈ្នះ Infamous Wake (ឥលូវ Spectre) តែចាញ់ Infamous DF (ឥលូវ Nero) ។ តាំងពីពេលនោះមក គ្នាក្នុងក្រុមក៏ជាប់រវល់ ជាមួយការ សិក្សាអស់ក្នុងឆ្នាំ ២០១៦ ទើបសម្រេចចិត្តចូលក្រុម Infamous ។ មានបញ្ហាក្នុងការលេងខុសគ្នា នឹងដូរ ក្រុមជាញឹកញាប់ណាស់ តែទីបំផុតក៏ជាប់នៅ Infamous Legion ។ ក្រុមមិនសូវមានពេល ហាត់សមដៃឡើយ តែដោយសារតែទឹកដៃត្រូវគ្នា យើងក៏បានឈ្នះ Tesseract Winter ក្នុងលទ្ធផលឈ្នះ ១៣ ប្រកួតគ្មានចាញ់ ជាប់គ្នា ។ បន្តមកទៀតនៅក្នុង Tesseract Spring Season Qualifer 1 យើងការពារតំណែងបានជាមួយ លទ្ធផលឈ្នះ ១៤ នឹងចាញ់ ១ ហ្គេម ។

spaghetti - ខ្ញុំចូលក្រុមនៅពាក់កណ្តាលខែ មិថុនា ឆ្នាំមុន ហើយជឿអត់បើខ្ញុំប្រាប់ថាចេះលេងតែ Vox? តែខ្ញុំលេង Vox ល្អណាស់ ។ សមាជិកដើមម្នាក់គឺ “ taiwantilt “ ដែលបានចូលលេងការប្រកួតអន្តរជាតិ បាន បង្ហាត់នឹងធ្វើអោយខ្ញុំក្លាយជាអ្នកលេងមួយរូបយ៉ាងល្អ ។ កាលនោះយើងនៅក្រុមផ្សេងគ្នាទេ តែក្រោយមក ក៏បានលេងជាមួយគ្នា ឈ្នះបានពានរង្វាន់ទាំងឆ្នាំមុន និងឆ្នាំនេះ ។

បើតាមយើងមើលទៅលើការលេងរបស់ក្រុម ឃើញថាក្រុមមានកំហុសតិចណាស់ ប្រហែលជាដាក់ពេល វេលាហ្វឹកហាត់ច្រើនណាស់ហើយ បើប្រៀបជាមួយក្រុមផ្សេង ។ ក្រៅពីការហ្វឹកហាត់តើមានអីផ្សេងទៀត ដែលជួយដល់ជ័យជំនះ ?

RevengerX - ក្រៅហ្វឹកហាត់ យើងរកមើលយុទ្ធសាស្ត្រថ្មីៗ ដែលអាចបំបាក់ក្រុមផ្សេងបាន នឹងយុទ្ធសាស្ត្រ អីដែលត្រូវចាប់ពីក្រុមគេ ។ យើងស្តាប់គ្នាទៅវិញទៅមក ហើយធ្វើចិត្តត្រជាក់ពេលដែលយើងកំពុងចាញ់ ប្រៀបគេក្នុងការប្រកួត ។

FIRMSwift - ខ្ញុំគិតថាក្រុមយើង មិនសូវហ្វឹកហាត់ជាមួយគ្នា ច្រើនដូចក្រុមផ្សេងទេ ។ មិនមែនមកពីខ្ជិល តែមកពីយើងមិនចូលចិត្តការកំណត់អោយហាត់ រាល់ថ្ងៃ រាល់ម៉ោង ។ ក្រុមដែលឈ្នះមិនមែនចេញមកពី ការហាត់ច្រើនម៉ោងជុំគ្នាទេ គឺមកពីក្រុមនោះ បំបាក់គូស្រូវរបស់ខ្លួន ។ ដល់ខ្ញុំនិយាយចឹងច្បាស់ជាមាន គេនិយាយថាការហ្វឹកហាត់ច្រើន នឹងធ្វើអោយក្រុមលេងខ្លាំង ហើយវាក៏ត្រូវដែរ តែត្រូវមួយភាគ ។ ក្រុម ដែលខ្លាំងមិនត្រឹមតែហ្វឹកហាត់ច្រើននោះទេ តែក៏ផ្អែកទៅលើទឹកដៃ សមាជិកនីមួយៗ ភាពស៊ីចង្វាក់ យល់ចិត្តគ្នា និងការយុទ្ធសាស្ត្រក្នុងការ draft ។ ហើយទាំងនោះ អាចទទួលបានដោយមិនបាច់លេងរាប់ ម៉ោងជាមួយគ្នាក្នុង Rank ទេ ។ អ្វីដែលយើងបានឈ្នះកន្លងមក គឺដោយសារតែ ភាពស៊ីចង្វាក់ យល់់ចិត្ត និងយុទ្ធសាស្ត្រដ៏ល្អ ។ ម៉្យាងទៀតគឺយើងមាន អ្នក Shot Caller ដែលយើងហៅថាអ្នកបោះមេ អ្នកដែល មានតួនាទីនេះគឺត្រូវសម្រេចអោយល្អ នឹងជាមនុស្សអត់ធ្មត់ដើម្បីចាប់យកឱកាសល្អ ។

spaghetti - យើងនៅក្នុងក្រុម Legion លើកទឹកចិត្តគ្នាទៅវិញទៅមក ហើយជាធម្មតាយើងមិនសូវហ្វឹក ហាត់ជុំគ្នាប៉ុន្មានទេ តែយើងទៅលេងនៅ Server ផ្សេងដូចជា EA និងមើលគេ stream ដើម្បីយកស្ទីលពី គេផ្សំក្លាយជាការលេងថ្មីមួយ ។


កាលពីជំនួបជាមួយ Ardent Allegiant នៅក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ គឺជាជំនួបមួយដ៏ស្វិតស្វាញ នៅក្នុង Qualifer 1 នៃ Tesseract League ដែលពួកគេបំបាក់ក្រុម Infamous ផ្សេងទៀតដល់ទៅ ២ ទៀត ។ នេះពិតជាគួរអោយភ្ញាក់ផ្អើលណាស់ ហើយបង្ហាញអោយច្បាស់ជាក់ថា ក្រុមនេះពិតជាបាន សិក្សាពី Infamous ច្រើន ។ នៅការប្រកួតក្រោយៗ Infamous នឹងជួបជាមួយពួកគេ តើមានត្រៀម យុទ្ធសាស្ត្រអីហើយឬនៅ ?

RevengerX - យើងបានដឹងថាពួកគេ បំបាក់ក្រុម Infamous ផ្សេងដល់ទី ២ ក្រុមចឹងហើយ Legion កំពុងតែព្យាយាមរក យុទ្ធសាស្ត្រថ្មីៗ ព្រមជាមួយនិងការដើរបែបថ្មី ដើម្បីចាប់ចំណុចខ្សោយពួកគេ ។

FIRMswift - បើតាមខ្ញុំមើលពីសាច់លេងរបស់ក្រុម Ardent Allegiant ជាមួយក្រុមផ្សេងៗឃើញថាពួកគេ ភាគច្រើនឈ្នះក្នុងការ Draft Hero ច្រើនជាងការឈ្នះលើទឹកដៃ ។ ការនោះខាងក្រុមខ្ញុំ មិនបានរៀបចំ អ្វីធំទេតែដល់ពេលចាញ់ មួយហ្គេមទៅទើបរាងភ័យ ហើយរៀបចំភ្លាមៗ ទើបធ្វើអោយយើងតដៃបានខ្លះ ។ ខ្ញុំជឿជាក់ថា នៅថ្ងៃមុខការរៀបចំខ្លួនអោយបានល្អ ជាងនេះនឹងធ្វើអោយក្រុមយើងទាំងអស់អាចឈ្នះលើ Ardent Allegiant បានងាយស្រួលជាងមុន ។

spaghetti - វាពិតជាគួរអោយភ្ញាក់ផ្អើលណាស់នៅពេលដែល Ardent Allegiant បំបាក់ក្រុម Infamous ផ្សេងទៀតដល់ទៅ ២ ក្រុមហើយយកឈ្នះយើងបានមួយហ្គេមទៀត ។ តែពេលនោះយើងគ្រប់គ្រង អារម្មណ៍ បានល្អហើយមើលលើកំហុសរបស់ពួកគេ ចាប់យកចំណុចខ្សោយរួចយកឈ្នះវិញ ។


នៅពេលដល់ហ្គេមទី ៣ ជាមួយ Ardent Allegiant ដែលត្រូវលេង Blind Pick ហើយក្រុមបែជារើសយក Hero ជំនាញរបស់ Ardent Allegiant ទោវិញ តើវាជាការត្រៀមទុកឬយ៉ាងណា? តើអ្នកគិតយ៉ាងម៉េច ពេលនោះ ?

RevengerX - តាមពិតទៅយើងចង់់យក Vox Adagio តែដល់គិតឃើញថា Glaive អាចបំបែកក្បាច់នេះ បានចឹងយើងក៏រើសយក Ringo Glaive ជាមួយ Weapon Power វិញ ។ ដល់ពេលចេញមកភ្ញាក់ផ្អើលដែរ ដែលប៉ះ Hero ដូចគ្នា ហើយយើងក៏បាននិយាយគ្នាអោយប្រយ័ត្ន ក្នុងការ Gank ។

FIRMswift - Draft ឬ Blind Pick ខ្ញុំមិនសូវចង់បាន Hero ដែលខ្លួនចូលចិត្តលេងទេ តែចង់យក Hero ដែលចាប់ចំណុចខ្សោយគេបានច្រើនជាង ព្រោះខ្ញុំជឿជាក់ថាការចាប់ចំណុចខ្សោយមានឥទ្ធិពលជាង ការយក Hero ជំនាញ ។ ចឹងហើយបានពេលនោះយើងចំណាយពេល ១ នាទី ដើម្បីពិភាក្សាទើបសម្រេច យក Ringo និង Glaive ព្រោះថា Hero នោះកំពុងខ្លាំងស្រាប់ ។ តែយ៉ាងណាយើងមិនបានគិតថាក្រុមគេ រើស Hero នោះដែរទេ តែចុងបញ្ហប់យើងជាអ្នកឈ្នះ ។

spaghetti - យើងដឹងថាការយក Weapon Power ២ Hero គឺពិតជាខ្លាំងណាស់ ហើយយើងបានដឹងថា Ardent តែងតែប្រើក្បាច់នោះ ចឹងហើយទើបយើងជឿជាក់ថាសមត្ថភាពយើង អាចបំបាក់ពួកគេបាន ហើយយកតំណែង វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្របាន ។

វាពិតជាជក់ចិត្តណាស់ នៅពេលដែលយើងមើលការលេងរបស់ spaghetti នៅ Lane ហើយ FIRMSwift មកជួយទាន់ពេលវេលា រួមជាមួយ RevengerX Gank ល្អៗ ស៊ីចង្វាក់គ្នាល្អណាស់ ។ តែអ្វីដែលគួរអោយ កត់សំគាល់គឺការលេង Support របស់ FIRMSwift បែបកាច ដែលយើងមិនដែលឃើញពីមុន ។ តើអ្វី ដែលនាំអោយគេលេងបែបនេះ តើនេះជាស្ទីលពីធម្មជាតិ ឬ ក៏ជាយុទ្ធសាស្ត្ររបស់ក្រុម ?

RevengerX - FIRMSwift ស្ទីលលេងពិតជាចំលែកណាស់ ហើយការទិញ Item គឺគាត់មានរបស់ឈុតខ្លួន ឯងតែម្តងដែលជួយក្រុមបានច្រើន ។ ហើយការទិញ Item បែបនោះពិតជាមិនងាយមានអ្នក កូពី បាន ទេព្រោះគាត់ដូរច្រើន ។ តែទោះជា Item ល្អយ៉ាងណាក៏ត្រូវការ Lane និង Jungle ល្អដែរ ។

FIRMSwift - ការលេងបែបនេះគឺជាធម្មជាតិរបស់ខ្ញុំ វាមិនធម្មតាព្រោះខ្ញុំលេងប្លែកពីគេ ដោយមិនយក Item ដដែលៗទេ ។ ខ្ញុំចូលចិត្តយក Item កាត់គេវិញ ។ ឧទាហរណ៍ដូចពេល Blind Pick ជាមួយ Ardent ដោយគេមាន Fortress ជា Support តែគេប្រើ Item ដដែលដោយយក Fountain of Renewal ។ ចឹងហើយ ទើបយើងត្រូវយកកាត់គេវិញ ដោយគិតថាការយក Glaive និង Ringo មានថាមពលណាស់ឡើ់ងឈាម របស់ Fountain មិនទាន់ទេចឹងយើងយក Warhorn វិញទើបងាយបកក្រោយការពារ Ringo ។ នៅក្នុង ពេលលេងម្នាក់ឯងខ្ញុំចូលចិត្តលេងជា Carry ព្រោះវាជួយអោយខ្ញុំយល់ពីតម្រូវការរបស់ Carry ជាជាងខ្ញុំ លេង Support សុទ្ធព្រោះខ្ញុំនឹងមិនដឹងអ្វីដែល Carry ត្រូវការទេ ។ ហើយការលេង Support កាចនេះគឺក៏ ដោយសារតែមានទំនុកចិត្តលើមិត្តរួមក្រុម ដូចនេះទើបខ្ញុំលេងកាចធ្វើយ៉ាងណាអោយតែការពារ Carry បានមិនអោយគេវាយត្រូវ ។

spaghetti - ការលេងរបស់ FIRMSwift គឺធម្មជាតិពីកំណើតតែម្តង ដោយគេដាក់ចិត្តថាត្រូវធ្វើអោយល្អ ដើម្បីការពារ Carry ។ ម្យ៉ាងខ្ញុំនិង FIRM លេងជាមួយគ្នាតាំងពីយូរហើយទើបយើងស៊ីចង្វាក់គ្នាគាំទ្រគ្នា ទៅវិញទៅមកបាន ។

នៅតំបន់នីមួយៗដូចជា អាមេរិកខាងជើង (NA) អឺរ៉ុប (EU) អាស៊ីខាងកើត (EA) សុទ្ធតែមានរបៀប លេងខុសៗគ្នា ប្រចាំតំបន់ ។ តើគិតថានៅ អាស៊ីអាគ្នេយ៍ (SEA) ឥឡូវ គេមានស្ទីលលេងរបៀបម៉េច ? ហើយវាខុសពីខាង តំបន់ផ្សេងយ៉ាងណា ?

RevengerX - ស្ទីលលេងនៅអាស៊ីអាគ្នេយ៍ ខុសគ្នាខ្លាំងពីតំបន់ផ្សេងដោយ Ringo Vox Glaive Skye និង Adagio អីណឹងគឺគេលេងច្រើននៅក្នុងកំរិតខ្ពុស់ ។ ខ្ញុំបានលឺថានៅ អាស៊ីខាងកើតគេលេង Skye lane តែខ្ញុំមិនគិតថាយកមកលេងនៅ អាស៊ីអាគ្នេយ៍កើតទេ ។

FIRMSwift - ខ្ញុំគិតថានៅ SEA មានការរើស Hero ដដែលច្រើន យើងមិនសូវគេរើសប្លែកៗទេ ។ ខ្ញុំមាន អារម្មណ៍ថាទឹកដៃអ្នកលេងនៅ SEA ខ្លាំងជាងតំបន់ផ្សេងតែ បើគិតជាទឹកដៃក្រុមវិញយើងចាញ់គេច្រើន ដែរ។ ស្ទីលលេងនៅ SEA តែងតែមាន Crystal ១ Weapon ១ និង Utility Roam យើងកម្រឃើញការលេង បែបផ្សេងនៅ SEA ណាស់ ។ ចំណែកឯតំបន់ផ្សេងគេហ៊ានលេងអីប្លែកៗ ដូចជា Weapon Power 2 Hero ឬ Crystal សុទ្ធមួយក្រុមក៏មានដែរ ។

spaghetti - យើងឃើញថាមានអ្នកលេង Hero បាញ់ល្អច្រើននៅ SEA តែចំនួនអ្នកលេង Hero វាយដៃដូច ជា Krul អីហ្នឹង មិនសូវជាច្រើនទេបើប្រៀបទៅជាមួយតំបន់ផ្សេង ។

តើអ្នកគិតថាមានក្រុមណា ដែលនឹងពិបាកទប់ទល់ក្នុង Qualifier 2 ទេ? តើមានក្រុមណាដែលអ្នក ចង់ជួបទេ ?

RevengerX - DION Strategist និង Ardent Allegiant គឺជាក្រុម ដែលយើងរំពឹងទុកដែលនឹងផ្តល់នូវ បទពិសោធន៍ច្រើនដល់យើង ហើយកំហុសនឹងត្រូវរាប់បញ្ចូលជានិច្ច ។

FIRMSwift - នៅក្នុង Qualifier 2 យើងគិតថា Dion គឺជាក្រុមដែលពិបាកទប់ទល់ ។ យើងក៏សង្ឃឹមថា ក្រុមប្អូនៗដូចជា Infamous Spectre ដែលមានសមាជិកពី Infamous Stigma ។ យ៉ាងណាមិញ យើងគិត លើការប្រកួត Vainglory World Invitationals ច្រើនជាងនៅពេលដែលយើងដណ្តើមយកកៅអីបាន ។ យើងបានត្រៀមរួចហើយសម្រាប់ NA EU EA ;)

spaghetti - Infamous Spectre និង Ardent Allegiant គឺពិតជាក្រុមដែលពិបាកទប់ទល់ព្រោះថា Infamous Spectre បានលេងនៅ VIPL កូរ៉េទទួលបានបទពិសោធន៍ច្រើន ។ យើងតែងតែលេងសាក ជាមួយគ្នាហើយតែងតែឈ្នះយ៉ាងពិបាក ។ សម្រាប់ឥលូវយើងគិតថា Ardent នឹងកាន់តែខ្លាំងជាងមុន បន្ទាប់ពីភាពបរាជ័យនៅ Qualifier 1 ។

តើមានពាក្យអ្វីជូនទៅកាន់ក្រុមថ្មីៗ ដែលមានបំណងចង់ប្រកួតជាអាជីព ?

RevengerX - ការយល់ចិត្តនិងទំនាក់ទំនងគឺជារឿងដំបូង ហើយភាពស្ទាត់ជំនាញនៃមុខងាររបស់ខ្លួន ក៏ល្អដែរ ។ ហើយកុំភ្លេចជួយគ្នាទៅវិញទៅមក មិនថាអ្វីក៏ដោយការលេងជាក្រុមគឺសំខាន់ណាស់ ។ ការគិត និងសម្រេចចិត្តលឿនៗ នឹងជួយអោយការប្រយុទ្ធពីចាញ់ទៅឈ្នះបាន ។

FIRMSwift - ខ្ញុំសុំអោយក្រុមពេលខ្លះសម្រាកពីការលេង ហើយពិភាក្សាអំពីស្ទីលលេងខ្លះដើម្បីអោយ យល់ដឹងពីហ្គេមកាន់តែច្រើន ។ បទពិសោធន៍ច្រើន និងការគិតល្អក៏ជាផ្នែកមួយ ។ តែអ្វីដែលសំខាន់ពី គំនិតខ្ញុំនោះគឺថា នៅតំបន់នីមួយៗ តែងមានស្ទីលលេងរៀងៗខ្លួន ដែលអ្នកលេងភាគច្រើនលេងតាម តែដោយសារតែគេលេងច្រើន ទើបងាយស្រួលចាប់កំហុស ។ ចឹងហើយបើសិនអ្នកចង់បោះបង់ចោលកំរិត ធម្មតាៗហើយចង់អោយប្លែកពីគេនោះ ចឹងកុំខ្លាចសាកមើលទៅ ។ សង្ឃឺមថាវានឹងជួយអោយអ្នកលេង កាន់តែល្អជាងមុន ។

spaghetti - ជឿជាក់លើ spaghetti ទៅហាហានិយាយលេងទេ កុំភ្លេចរង់ចាំមើលការផ្សាយផ្ទាល់ហ្គេម ខ្ញុំដើម្បី ទទួលបានស្ទីលលេងប្លែកៗពីខ្ញុំ ។
សម្រាប់ព័ត៌មានបន្ថែមពី Infamous ចូលទៅកាន់ http://www.infamousvg.com ។ កុំភ្លេចរង់ចាំមើល ក្រុមផ្សេងៗទៀត ដែលនឹងធ្វើការសំភាសន៍ក្នុងពេលឆាប់ៗនេះ ។

ផ្តល់ពត៌មានដោយ៖ Brave KH (Vainglory Cambodia community manager)
Powered by Blogger.