ដំណោះស្រាយបញ្ហាផ្សេងៗ សម្រាប់អ្នកដែលជួបប្រទះ ពេល និង ក្រោយ Jailbreak iOS 9.2 ដល់ 9.3.3 - Noobie GMK

Header Ads



ចុះឈ្មោះនិងលេងនៅ 188BET.COM ឈ្នះដំនើរកម្សាន្តទៅអេស៉្បាញ និងអង់គ្លេស

ដំណោះស្រាយបញ្ហាផ្សេងៗ សម្រាប់អ្នកដែលជួបប្រទះ ពេល និង ក្រោយ Jailbreak iOS 9.2 ដល់ 9.3.3


ជាធម្មតា កម្មវិធីដែលទើបនឹងចេញអោយ Jailbreak ភ្លាមៗ ដោយមិនទាន់រួចរាល់អស់ វាតែងតែប្រទះជួបនូវបញ្ហាខ្លះៗ សម្រាប់មិត្តអ្នកអាន ដែលមិនបានធ្វើតាមការណែនាំច្បាស់លាស់ជានិច្ច មិនថា ជំនាន់ណានោះទេ។ ហើយនៅអត្ថបទនេះ ខ្ញុំនឹងលើកយក នូវដំណោះស្រាយបញ្ហាផ្សេងៗ ទាក់ទងនឹង បញ្ហា Jailbreak iOS 9.2 ដល់ iOS 9.3.3

  • បើកកម្មវិធី Jailbreak មិនចេញ 

កម្មវិធីសម្រាប់ Jailbreak មានសម្រាប់តែ Windows ប៉ុណ្ណោះ មិនអាចដំណើរការ វានៅលើ Mac OS បានឡើយ មួយវិញទៀតប្រសិនបើអ្នកបើកវានៅលើ Windows 10 ត្រូវចុចពាក្យថា Learn More > Allow Access ទើបវាដំណើរការ។


  • ជួបប្រទះបញ្ហា Jailbreak មិនជោគជ័យលើ PC 

ដំណោះស្រាយនេះ ទីមួយ គឺ ល្បឿនអ៊ីនធើណែតមិនគ្រប់គ្រាន់ និងមិន Support ជាមួយ Server PanGu បានល្អសាកល្បងព្យាយាមផ្លាស់ប្តូ Connection ថ្មី, ប្រសិនបើនៅតែមិនដំណើរការទៀត សាកល្បងព្យាយាម Restart កុំព្យូទ័ររបស់អ្នកហើយបើកជាថ្មី , ពិនិត្យមើលឧបករណ៍របស់អ្នកថាតើ មាន Spec ទំនេរ ឬ អត់? ប្រសិនបើមិនទំនេរទេ លុបហ្គេម ឬ កម្មវិធីចោលខ្លះ។


  • Jailbreak មិនជោគជ័យក្នុងការតម្លើង Cydia 

កម្មវិធីសម្រាប់ Jailbreak របស់ Pangu មិនដំណើរការសម្រាប់ឧបករណ៍ដែលដើរដោយ CPU 32 Bit ឡើយដូចជា iPhone 4s, iPhone 5, iPhone 5c ជាដើម វាអាចដំណើរការសម្រាប់ តែ iPhone 5s ឡើងទៅប៉ុណ្ណោះ។ ចំពោះ iPad Pro វិញ ក៏មានបញ្ហាដែរ ដូច្នេះយើងរង់ចាំដំណោះស្រាយពីក្រុមការងារ PanGu សម្រាប់កម្មវិធីជំនាន់ក្រោយ។


  • Cydia លែងដំណើរការឬ Crash 

ត្រូវចងចាំថា វាជា Jailbreak Full ពិតមែនតែ ត្រឹមតែ SEMI ប៉ុណ្ណោះ ដូច្នេះប្រសិនបើអ្នកមានបញ្ហា Crash Cydia ឬ កម្មវិធីផ្សេងៗ អ្នកអាចមានលទ្ធភាពធ្វើការ Jailbreak ម្តងទៀតបាន ដោយបើកកម្មវិធីលើ កុំព្យូទ័រ ហើយធ្វើការ Jailbreak តាមធម្មតាដូចពីមុន។

ប្រសិនបើមានបញ្ហាផ្សេងៗ ក្រៅពីអ្វីដែលខ្ញុំលើកយកមកនេះ សូមធ្វើការ Comment នៅខាងក្រោមនេះ ខ្ញុំនឹងដោះស្រាយជូនពេលក្រោយ។

> វីធីសាស្រ្តក្នុងការ Jailbreak ចុចខាងក្រោមនេះ 

Jailbreak Now

Powered by Blogger.