អំពីក្រុម Matic Cyrius - Noobie GMK

Header Ads



ចុះឈ្មោះនិងលេងនៅ 188BET.COM ឈ្នះដំនើរកម្សាន្តទៅអេស៉្បាញ និងអង់គ្លេស

អំពីក្រុម Matic Cyrius



Matic Cyrius
  1. CKi3oy: ខ្ញុំអាចលេងជា Roam & Lane
  2. KenBe: ខ្ញុំអាចលេងជា Jungle & Lane 
  3. phallydolla: ខ្ញុំអាចលេងជា Jungle & Lane 
  4. SounhouT: ខ្ញុំអាចលេងជា Jungle & Lane 
  5. LEOLiON: ខ្ញុំអាចលេងជា Jungle & Roam & Lane
  6. PowerfulMind: ខ្ញុំអាចលេងជា Jungle & Roam 


  • សួស្តីអ្នកទាំងអស់គ្នា ពួកយើងជាសមាជិកនៃក្រុម Matic Cyrius នៃហ្គេម Vainglory នៅប្រទេសកម្ពុជា។ ថ្មីៗនេះយើងទើបនឹងបានបញ្ចប់ការប្រកួត Vainglory នៅប្រទេសកម្ពុជារដូវកាលទី២ ជាមួយនឹងលទ្ធផលនៃចំណាត់ថ្នាក់លេខ ៣។ ពួកយើងពិតជាមានភាពស្ងប់ស្ងែងដល់អ្នកដែលបានចូលរួម និងអ្នកគាំទ្រដល់ការប្រកួតនេះអោយបានបញ្ចប់ទៅដោយជោគជ័យ ជាពិសេសសូមអរគុណទៅដល់អ្នកសម្របសម្រួល និងអ្នករៀបចំកម្មវិធីដែលធ្វើអោយការប្រកួតនេះកាន់តែមានភាពទាក់ទាញ និងបង្កើតភាពសប្បាយរីករាយដល់អ្នកគាំទ្រ Vainglory គ្រប់គ្នានៅកម្ពុជា។ ពួកយើងគិតថាការប្រកួតនេះបានផ្តល់ឱ្យអ្នកលេង Vainglory គ្រប់គ្នានៅប្រទេសកម្ពុជានូវឱកាសដ៏ល្អសំរាប់ការបង្ហាញសមត្ថភាព និងទឹកដៃនៃការលេងទៅតាមក្រុមរៀងៗខ្លួន និងធ្វើអោយកម្ពុជាមានឈ្មោះលើឆាកអន្តរជាតិផងដែរ។ ម៉្យាងវិញទៀតការប្រកួតនេះបាន រកឃើញនូវក្រុមដែលមានតិចនិចក្នុងការលេងល្អបំផុតនៅប្រទេសយើងនៅរដូវកាលទី២នេះ ដែលអាចនាំផ្លូវអោយពួកគាត់ទៅប្រកួតជាលក្ខណះអន្តរជាតិជាមួយនឹងក្រុមល្អៗផ្សេងទៀតទូទាំងពិភពលោក ហើយនាំមកវិញនូវភាពជោគជ័យសំរាប់ប្រទេសកម្ពុជា។

  • ក្រុម Matic Cyrius ត្រូវបានបង្កើតឡើងដោយសមាជិក៦នាក់ដែលឈ្មោះក្នុងហ្គេមមានដូចជា CKi3oy, phallydolla, KenBe, SounhouT, LEOLiON, និង ImM3ng។ ពេលបច្ចុប្បន្ននេះសមាជិក និងឈ្មោះក្រុមមានការប្រែប្រួល និងផ្លាស់ប្តូរហើយដោយសារបញ្ហាមួយចំនួន។ ទោះបីជាមានបញ្ហាទាំងខាងក្រៅ និងក្នុងក្រុមកើតឡើងក៏យើងឆ្លងកាត់ឧបសគ្គទាំងនោះដោយជោគជ័យផងដែរ ព្រោះមានប្រធានក្រុម និងសមាជិកដែលមានទំនួលខុសត្រូវល្អ។ ពួកយើងជៀសវាងការស្តីបន្ទោស និងទម្លាក់កំហុសដាក់គ្នាព្រោះចាញ់ និងឈ្នះជារឿងធម្មតាសំរាប់ការលេងហ្គេម។ ដូច្នេះភាពមានទំនួលខុសត្រូវល្អជាគន្លឹះដែលនាំអោយមានសាមគ្គីភាពក្នុងក្រុម។ (phallydolla) ហើយម្យ៉ាងទៀតតិចនិចយ៉ាងសំខាន់ក្នុងការលេងរបស់ពួកយើងគឺរហ័ស ព្រោះTeam Fight លើកដំបូងគឺសំខាន់ណាស់ព្រោះបើយើងចាញ់ Team Fight លើកដំបូងនេះគឺខាង សត្រូវនឹងមានប្រៀបលើយើងក្នុងការវាយលុក early game ដូច្នេះទើបពួកយើង ប្រឹងfarmអោយបានរហ័សនិងទៅដល់កន្លែងshopមុនសត្រូវនិងទិញរបស់វាយលុកសត្រូមុន។ 

  • (LEOLiON) ក្នុងការDraft ក៏ជាគន្លឹះសំខាន់ក្នុងការបិទHeroesរបស់គូប្រកួតដែរ ដូចេ្នះហើយក្នុងការDraft ម្តងៗពួកប្រយត្ន័ខ្លាំងណាស់ព្រោះបើកយកHeroes ចាញ់គេហើយ សង្ឃឹមឈ្នះក៏មានមិនច្រើនដែរ។

  •  ប្រាកដណាស់ យើងនឹងចូលរួមការប្រកួតក្រោយៗទៀតជាមួយនឹងឈ្មោះក្រុមថ្មីរបស់យើងដែលមានឈ្មោះថា Zingg មានអក្សរកាត់ Z1NG។ ពួកយើងសង្ឃឹមថានឹងមានអ្នកចូលរួម និងគាំទ្រការប្រកួត Vainglory កាន់តែច្រើនជាងមុនហើយនឹងចែករំលែកភាពរីករាយ និងតិចនិចនៃការលេងទាំងអស់គ្នា។ 

  • ពេលនេះក្រុមយើងមានសមាជិក៥នាក់ ហើយមាន Roles នៃការលេងខុសៗគ្នា: +CKi3oy: ខ្ញុំជាប្រធានក្រុម Zingg។ 
  • (CKi3oy)សម្រាប់ខ្ញុំផ្ទាល់គឺខ្ញុំជួយក្រុមដោយប្រើScout TrapបើកMap ដើម្បីបង្កើនVision ក្នុងការការពារខ្លួននិងវាយលុក។ ព្រោះVision នេះហើយដែលធ្វើអោយយើងឈ្នះការប្រកួតជាច្រើននេះក្រៅពីការសាមគ្គីនឹងយល់ចិត្តគ្នាក្នុងក្រុម។


Powered by Blogger.