លឺថាស្អែកនេះ Pokemon Go នឹងដាក់អោយលេងនៅ អាស៊ីយើងជាផ្លូវការ? - Noobie GMK

Header Ads



ចុះឈ្មោះនិងលេងនៅ 188BET.COM ឈ្នះដំនើរកម្សាន្តទៅអេស៉្បាញ និងអង់គ្លេស

លឺថាស្អែកនេះ Pokemon Go នឹងដាក់អោយលេងនៅ អាស៊ីយើងជាផ្លូវការ?


ជយោ Pokemon Go ដែលជាហ្គេមទទួលបានជោគជ័យខ្លាំងសម្រាប់ Mobile ដែលទើបតែដាក់អោយប៉ុន្មានប្រទេសធ្វើការលេងនោះមានដូចជា US , Australia  និង New Zealand តែមានមនុស្សសឹងតែពេញប្រទេសទៅហើយដែលចាប់ផ្តើមលេងវារហូតដល់មានពត៌មានគ្រោះថ្នាក់ផ្សេងៗកើតឡើង។ យោងទៅតាមគេហទំព័រអន្តរជាតិជាច្រើនបាន ផ្សាយកាលពីម្សិលមិញនេះថាសល់ពេលតែ 48 ម៉ោងទៀតប៉ុណ្ណោះ Pokemon Go នឹងចេញជាផ្លូវការនៅក្នុង App Store ដាក់អោយប្រទេសនៅក្នុងអាស៊ីធ្វើការលេងដោយឥតគិតថ្លៃហើយ ដូច្នេះបើគិត នៅម៉ោងនេះ សល់តែមួយថ្ងៃទៀតប៉ុណ្ណោះ មានន័យថាថ្ងៃស្អែកអ្នកអាចលេងបានហើយ.............

* គួរបញ្ជាក់ផងដែរថា Pokemon Go គឺជាហ្គេមតាមចាប់សត្វ Pokemon ដែលស្វែងរកតាមរយៈ Map ចាប់ដោយ GPS ត្រូវការអ្នកដើរស្វែងរកវាផ្ទាល់ ហើយពេលដែលរកឃើញ ត្រូវបើក កាមេរ៉ា និង បន្តក់គ្រាប់អោយចំទើបចាប់ផ្តើម។ ក្នុងការលេងហ្គេមនេះ សូមមានការប្រុងប្រយ័ត្នផងពេលដែលអ្នកដើរ ដូចជា អំពើចោរឆក់ , និង គ្រោះថ្នាក់ផ្សេងៗកើតឡើងដោយមិនបានដឹងមុន ជាពិសេសគ្រោះថ្នាក់ចរាចរណ៍ជាដើម ប្រយ័ត្នភ្លេចខ្លួនដើរចូលឡាន.....
ត្រៀមខ្លួនហើយឬនៅសម្រាប់ Pokemon Go នៅអាស៊ីយើងនេះ?
Powered by Blogger.