តាមពិត Pokemon Go គ្មានគម្រោងដាក់អោយលេងក្នុង អាស៊ីទេ - Noobie GMK

Header Ads



ចុះឈ្មោះនិងលេងនៅ 188BET.COM ឈ្នះដំនើរកម្សាន្តទៅអេស៉្បាញ និងអង់គ្លេស

តាមពិត Pokemon Go គ្មានគម្រោងដាក់អោយលេងក្នុង អាស៊ីទេ

ដោយមានពាក្យចរចាមរ៉ាមជាច្រើន ដែលបង្ហាញថា Pokemon Go កំពុងតែត្រៀមខ្លួនក្នុងការដាក់អោយ អាស៊ីលេងក្នុងនោះមានប្រទេសកម្ពុជាផងដែរ បើគិតទៅគឺថ្ងៃនេះឯង តែស្រាប់តែដល់ថ្ងៃបែរជាមិនឃើញដាក់បង្ហាញ។ ឥឡូវនេះខ្ញុំទទួលបានពត៌មានថ្មីទៀត គឺពត៌មានផ្លូវការពីបណ្តាញ Niantic Labs តែម្តង បានបញ្ចាក់ថាអ្វីដែលចេញពីមុនមកនោះវាគ្រាន់តែជាពាក្យ បែកធ្លាយតែប៉ុណ្ណោះ ដែលចេញពីមាត់តតគ្នា។

ក្នុងនោះផងដែរគេហទំព័រ IGN គឺទទួលបាន ការស្តីបន្ទោសពី Niantic Labs ព្រោះ IGN បានធ្វើការ ផ្ទៀងផ្ទាត់ពត៌មានថា Pokemon Go នឹងដាក់អោយលេងក្នុងអាស៊ីយើង ដូច្នេះហើយ Niantic Labs បានបោះពាក្យតាមរយៈ Email ទៅកាន់ IGN ថាក្រុមការងាររបស់លោកចាប់ផ្តើមមានការធ្លាក់ចុះហើយ យើងមិនបានប្រកាសថា ហ្គេមនេះវាបញ្ចេញអោយលេង សម្រាប់ផ្នែកផ្សេងៗឡើយ ក្រៅពី New Zealand, Australia, US and Germany ប៉ុណ្ណោះ ខណៈពេលនេះ។

យើងអាចនិយាយបានថា Pokemon Go មិនទាន់មានគម្រោងបញ្ចេញនៅ Server ផ្សេងៗឡើយនៅពេលនេះ តែវាអាចនឹងបង្ហាញខ្លួនក្នុងពេលខាងមុខបន្តិចទៀតក្នុង Server អាស៊ីយើង។ ដោយសារតែពត៌មានមិនផ្លូវការ ហេតុនេះហើយបានជាអត្ថបទមុន ខ្ញុំមិនអាចបញ្ចាក់ប្រាប់អ្នកអានអោយច្បាស់ ខ្ញុំគ្រាន់តែជាអ្នកចែកចាយពត៌មានតតប៉ុណ្ណោះ ប្រសិនបើខ្ញុំទទួលបានពត៌មានបន្ថែមទៀតអំពី Pokemon Go ខ្ញុំនឹងចែកជូនអ្នកទាំងអស់គ្នាទៀត។

Source: Thehypedgeek
Powered by Blogger.