អ្វីដែលអ្នកត្រូវតែស្វែងយល់ពីប្រព័ន្ធស្វែងរក Rank Match ពី Vainglory និង ប៉ុន្មានចំនុចដែលអាចអោយអ្នកបាត់បង់ Tier យ៉ាងងាយ - Noobie GMK

Header Ads



ចុះឈ្មោះនិងលេងនៅ 188BET.COM ឈ្នះដំនើរកម្សាន្តទៅអេស៉្បាញ និងអង់គ្លេស

អ្វីដែលអ្នកត្រូវតែស្វែងយល់ពីប្រព័ន្ធស្វែងរក Rank Match ពី Vainglory និង ប៉ុន្មានចំនុចដែលអាចអោយអ្នកបាត់បង់ Tier យ៉ាងងាយ


នៅថ្ងៃនេះ Vainglory បានលើកយកប្រធានបទមួយទាក់ទងនឹង ការចាប់គូរអោយលេង Rank Match បើតាមខ្ញុំស្មានប្រហែលជាមានគេ Report ពីបញ្ហា Tier តូចជួបជាមួយនឹង Tier ខ្ពស់ខ្លាំងពេក ទើបធ្វើអោយ ក្រុមហ៊ុននេះ សម្រេចចេញអត្ថបទមួយដើម្បីជូនជាដំណោះស្រាយអោយ Player បានជ្រាប។

 អាចនិយាយបានថា ប្រព័ន្ធនៃការចាប់គូររបស់ Vainglory មិនដែរផ្លាស់ប្តូរឡើយតាំងពីដើមមកម្លេះ នេះបើតាមការបញ្ចាក់ ប្រព័ន្ធនៃការថតទុកនូវ Skill Tier ចាស់ៗ តែងតែដំណើរការជាមួយនឹង ប្រព័ន្ធ ចាប់ Tier Season ថ្មី ឧទាហរណ៍ ពេលលេង Rank អ្នកមាន Tier 9 ស្រាប់តែជួបជាមួយនឹង សត្រូវ Tier 4 យើងអាចប្រាកដថា អ្នកដែលមាន Tier 4 នោះនៅ Season ចាស់មាន Tier មិនក្រោម 8 ឡើយ ដូច្នេះហើយទើបអាចលេងជាមួយនឹងគ្នាបាន ហើយចំពោះ Static នៃការលេងក៏មានទឹកដៃល្អដែរ គេរាប់តាមចំនួន Kill និង Die ដាក់បញ្ចូលមួយចំនុចទៀត។ ប៉ុន្តែមាន បញ្ហាមួយត្រង់ថា បើសិនជា អ្នកមាន Tier ខ្ពស់លេងចាញ់ Tier ទាបនោះ ELO នឹងធ្លាក់ច្រើនបន្តិច ហើយ អ្នកមាន Tier ទាបបានកាន់តែច្រើន ដូច្នេះហើយ ភាគច្រើនបានជាអ្នកមាន Tier ទាបៗតែងតែប៉ងប្រាថ្នា អោយជួបជាមួយនឹងសត្រូវដែលមាន Tier ខ្ពស់ជាង ណាមួយពេលចាញ់ក៏មិនសូវធ្លាក់ច្រើនដែរ។

អាចនិយាយបានថា ប្រព័ន្ធនៃការចាប់គូររបស់ Vainglory លើ Rank Match មានភាពស្មើរគ្នា ទៅលើ Skill Tier ចាស់របស់អ្នកលេងច្រើនទៀត ឧទាហរណ៍ថាបច្ចុប្បន្ននេះ អ្នកមាន Tier 5 តែ Season មុន អ្នកមាន Tier 9 ដូច្នេះ Vainglory នឹងចាប់សត្រូវអោយអ្នកដែលមាន Tier 9 ឬ 8 មិនខ្វល់ថា Season នេះ Tier គេបានប៉ុណ្ណានោះទេ ជាទូទៅដំណើរការនៃប្រព័ន្ធគឺយកតាមតែ Record Skill Tier Season ចាស់ប៉ុណ្ណោះ។

ក្រៅពីការបញ្ចាក់របស់​ Vainglory ខ្ញុំមានប៉ុន្មានចំនុចចង់បន្ថែមប្រាប់អ្នកទាំងអស់គ្នាថា បច្ចុប្បន្ននេះក្នុងការលេង Rank Match ប្រសិនបើអ្នកមិន Select Hero ហើយត្រូវបាន Ban អ្នកក៏បាត់បង់​ Skill Tier ដែរ ហើយប្រុងប្រយ័ត្នក្នុងការ លេងហ្គេមជាមួយនឹងប្រព័ន្ធអ៊ីនធើណែតយឺត ព្រោះនាពេលនេះ អ្នកចាកចេញពីហ្គេមលើសពី 1 នាទីមិនបានឡើយ អាចនឹងជាប់ AFK ធ្លាក់​ Tier ភ្លាមៗតែម្តង។ ចំនុចចុងក្រោយនោះ គឺហាម Surrender ប្រសិនបើ Party ហាមអោយអ្នកមាន Tier ទាបជាងគេ ជាអ្នក Search ព្រោះអាចនឹងប៉ះក្រុមដែលមាន Tier ទាបជាងនាំអោយពិបាក ដូចដែរខ្ញុំបានបញ្ចាក់ខាងលើហើយ!!!
Powered by Blogger.