ផ្លាស់ប្តូរបទពិសោធន៍ថ្មី ជាមួយនឹងតិចនិកដែលគេលេងច្រើនបំផុត សម្រាប់អ្នកលេង Roam 1.19 - Noobie GMK

Header Ads



ចុះឈ្មោះនិងលេងនៅ 188BET.COM ឈ្នះដំនើរកម្សាន្តទៅអេស៉្បាញ និងអង់គ្លេស

ផ្លាស់ប្តូរបទពិសោធន៍ថ្មី ជាមួយនឹងតិចនិកដែលគេលេងច្រើនបំផុត សម្រាប់អ្នកលេង Roam 1.19




ពីមុនឡើយតិចនិចក្នុងការចុះទៅឈ្លានពាន ដោយ Hero ម្តងបីនៅ Early ហ្គេម ហើយ Roam ដើរតាម Jungle វាជារឿងដែលពេញនិយមបំផុត ប៉ុន្តែសម្រាប់ Version នេះ វាមិនមែនជារឿងដែលពេញនិយមទៀតទេ។ នៅ Version ក្រោយ 1.19 នេះ អ្នកលេង Lane ត្រូវបានគេចាត់ទុកថា ជាអ្នក Carry ហ្គេមអោយឈ្នះទៅវិញ ជាមួយនឹង​ Roam ដែលអាច Combo បានល្អម្នាក់ ផងដែរ ចំណែកឯ Jungle វិញគ្រាន់តែជាអ្នកដែលចូលទៅក្រឡុកអោយគេដាក់ Skill ចោលប៉ុណ្ណោះ។ អ្វីដែលខ្ញុំសង្កេតឃើញសម្រាប់អ្នកលេង Roam ការប្រកួតធំៗ កន្លងមក និងបទពិសោធន៍ដែលខ្ញុំលេងផ្ទាល់ គឺគេមិនដើរតាម អ្នកលេង Jungle ទៀតឡើយ យ៉ាងច្រើនដើរតាមតែពេល ចូលឈ្លានពានគេប៉ុណ្ណោះ នៅពេលដែលបានមួយជុំចុះទៅ Jungle Shop ក្នុងព្រៃហើយ គ្រាន់តែទិញ Scout ដើម្បីដាក់ មើលផ្លូវ រួចឡើងទៅលើ Support អោយអ្នកលេង Lane ភ្លាម ទុកអោយ អ្នកលេង Jungle Solo ម្នាក់ឯងល្អជាង ហើយ Level ដែលល្អបំផុតសម្រាប់ការបើកឆាកពី Jungle ដែលគេលេងច្រើនបំផុតនោះគឺរង់ចាំបាន Level 6 សិន ជាពិសេស Skye និង Taka តែម្តង ចំពោះ Hero នេះគ្រាន់តែជាឧទាហរណ៍ប៉ុណ្ណោះ។ 

មានសំណួរសួរថា ហេតុអ្វីចាំបាច់ឈរ Support អោយ Lane? ចម្លើយនោះគឺ គោលដៅសត្រូវមុនបំផុតគឺ អ្នកលេង Lane តែម្តង ប្រសិនបើសត្រូវមានគ្នា​អាច Combo ចាប់ Stun បានត្រឹមតែពីរ ហើយគ្មាន Support ឈរក្បែរច្បាស់ជាស្លាប់ភ្លាម ហើយប្រសិនបើអ្នកលេង Lane ងាប់កាន់តែច្រើន ហើយដាច់ Farm កាន់តែច្រើន អាចនិយាយបានថា បរាជ័យហើយ ហ្គេមមានសង្ឈឹមតិចណាស់ក្នុងការឈ្នះ ហេតុនេះហើយ បានជា គោលដៅ របស់ ហ្គេមគឺអ្នកលេង Lane ក្រៅពីមានការប្រុងប្រយ័ត្នខ្លួនឯងហើយ ក៏ត្រូវមានអ្នកលេង Roam ឈរអបចាំនៅគុម្ពស្មៅ ការពារផងដែរ ប៉ុន្តែកុំបង្ហាញខ្លួនផ្តេសផ្តាស់ ជៀសវាងខាងសត្រូវដឹងអាចអោយគេចុះទៅ ឈ្លានពាន សម្លាប់អ្នកលេង Jungle របស់អ្នក ដូច្នេះហើយបានជាខ្ញុំចង់ផ្តាំអ្នកលេង Roam ថាមុននឹងឡើងទៅលើ ត្រូវចេះទិញ Scout ដាក់តាមផ្លូវគុម្ពស្មៅដែលដើរកាត់ទុកមើលតាម​ Mini Map ងាយស្រួលក្នុងការដឹងខ្លួនការពារមុន ប្រសិនបើសត្រូវចូលឈ្លានពាន។


Roam នាពេលបច្ចុប្បន្ននេះមិនដូចពីមុនឡើយ​ ដោយសារតែចំណេះដឹងអ្នកលេង Vain កាន់តែមានច្រើន រីឯជើងខ្លាំងក៏កាន់តែមានច្រើន ប្រសិនបើ Roam មិនចេះប្រើ Skill ត្រឹមត្រូវ មិនចេះលេង Flare មិនចេះលេង Scout ទេ Rate តិចណាស់ដែលអាចអោយហ្គេមឈ្នះ ជាពិសេសនោះគឺចេះ Care អ្នកលេង Lane អោយបានល្អតែម្តង។ រីឯ items វិញមិនចាំបាច់ខ្ញុំប្រាប់ទេដោយសារតែអ្នកទាំងអស់គ្នាយល់ដឹងស្រាប់ហើយ នេះគ្រាន់តែជាអ្វីដែលខ្ញុំចង់ចែករំលែកសម្រាប់អ្នកលេង Roam នៅ Version 1.19 តែប៉ុណ្ណោះ។




Powered by Blogger.