រឿងដែលអ្នកមិនគួរធ្វើពេលលេង Solo Rank - Noobie GMK

Header Ads



ចុះឈ្មោះនិងលេងនៅ 188BET.COM ឈ្នះដំនើរកម្សាន្តទៅអេស៉្បាញ និងអង់គ្លេស

រឿងដែលអ្នកមិនគួរធ្វើពេលលេង Solo Rank



យ៉ាងហោចណាស់ក៏នៅមានមនុស្សមួយចំនួនចូលចិត្តលេង Vainglory Solo Rank ដែរ ដើម្បីស្ទាបស្ទង់ដឹងពីទឹកដៃរបស់យើង ថាតើពេលយើងលេងម្នាក់ឯងអាចយក Tier បានកម្រិតណា ដែរ ខ្ពស់ឬក៏ទាបជាដើម។ នៅថ្ងៃនេះ ខ្ញុំនឹងលើកយកចំនុនខ្លះៗ ដែលអ្នកមិនគួរធ្វើពេលដែលលេង Solo Rank វាជាបទពិសោធន៍របស់ខ្ញុំចាប់តាំងពី ចេះលេង Vainglory រហូតមកទល់ពេលនេះ ក៏នៅតែ Solo ហើយ Account ដែលខ្ញុំអាចលេង Solo យក Tier បានអស់ត្រឹម POA Silver ហើយពោះចំនួនហ្គេមដែលខ្ញុំលេង ក្នុងមួយថ្ងៃ អាចត្រឹម ២​ ទៅ ៣ ហ្គេមប៉ុណ្ណោះ ក្នុងមួយថ្ងៃព្រោះខ្ញុំមិនមានពេលច្រើនសម្រាប់លេងវាឡើយ អាចបានតែពេល យ​ប់ ឬ ជិតភ្លឺជាដើម ក្រោយពេលដែលរួចដៃពីការងារ។ ក្នុងនោះផងដែរ ក៏មានការស្រាវជ្រាវពី បណ្តាញ Online ខ្លះ និង បទពិសោធន៍ពី Player ល្បីៗផងដែរ ចង់ដឹងថា មានចំនុចអ្វីខ្លះដែលអ្នកមិនគួរធ្វើពេល Solo Rank ?តាមដានទាំងអស់គ្នា៖

  • កុំជ្រើសយក Hero មុនគេទាំងលឿនដោយគ្មានការប្រាប់មុនហៅថា Instalocker  
អ្វីទៅជា Instalocker ? ភាសានេះជាភាសាពេញនិយមសម្រាប់អ្នកលេង Vainglory ដែលហៅទៅកាន់ អ្នកដែលចូលលេងហ្គេមភ្លាម Lock Hero លេងភ្លាមដោយគ្មានការប្រាប់មុន នៅពេលដែល Mode ចាប់ផ្តើម រើសយក Hero ឆៅៗដោយគ្មានការយល់អារម្មណ៍គេ។ អ្នកដឹងទេ ការធ្វើបែបនេះ វាប៉ះពាល់ដល់អារម្មណ៍គេ មិត្តរួមក្រុមរបស់អ្នក ដោយមិនប្រាប់តួនាទី ឬ យក Hero អោយត្រូវដៃគ្នាជាមុន។ ផលប៉ះពាល់មួយទៀត គឺ ធ្វើអោយ ខាងសត្រូវ Counter មានន័យថា បំបិទ Hero របស់អ្នកបានស្រួលផងដែរ បើសិនជាយក Support មុនមិនអីទេ បើយក Lane ឬ Jungle មុន អ្នកកាន់តែធ្វើអោយ សត្រូវមានផ្លូវច្រើនក្នុងការឈ្្នះអ្នកប្រសិនបើ លេង Rank ដោយ Draft Mode។

  • ប្រសិនបើអ្នកលេង Lane ឬ Jungle កុំភ្លេចប្រាប់គេថា អ្នកលេង CP ឬ WP 
ក្រោយពេលដែលរើសយក Hero រួចរាល់អ្នកត្រូវប្រើប្រាស់ ការបង្ហាញអោយត្រឹមត្រូវ ជាមួយនឹង មិត្តរួមក្រុមរបស់អ្នក ប្រសិនបើអ្នក Lane ត្រូវព្យាយមយល់ចិត្តជាមួយនឹង Jungle ដើម្បីប្រាប់គ្នាទៅវិញទៅមកថា អ្នកលេង CP ឬ WP ដើម្បីអោយកាន់តែមានភាពងាយស្រួលក្នុងការ ផ្លាស់ប្តូរ គ្នាទៅវិញទៅមក ប្រសិនបើអ្នកលេង iTem ដូចគ្នា ហើយមិនត្រូវដៃទៀតនោះ អ្នកមិនអាច លេង Combo item ដូចគ្នាបានឡើយធ្វើដូច្នេះ វាបណ្តាលអោយ លោកអ្នក ត្រូវសត្រូវ Counter យ៉ាងងាយចាប់់ពី Mid Game ដល់ Late Game។ 
បញ្ចាក់៖ ក្នុងរយៈពេលនៃការលេងហ្គេមមានបីគេហៅថា​ Early Game , Mid game , Late Game : Early ហ្គេមគឺជានាទីដែលចាប់ផ្តើមហ្គេមអាច​ពី 0 វិនាទីដល់ 13 ឬ 14 នាទី , Mid Game អាចពី 14 ឬ 15 នាទីទៅ 24 ឬ 25 នាទី ឯ Late ហ្គេមចាប់ពី 25 នាទីឡើងទៅ...........

  • កុំព្យាយាមលេង Hero ឬ ដើរលើមុខងារដែលអ្នកមិនស្ទាត់ជំនាញ 
ប្រសិនបើអ្នកលេង សូមកុំព្យាយាមផ្លាសប្តូរ ឬ លេង Hero ដែលអ្នកមិនស្ទាត់ជំនាញ ព្រោះក្នុងការលេង Rank ខាងសត្រូវមិនងាយ បោះដៃចោលឡើយ ប្រសិនបើចាញ់នឹងត្រូវធ្លាក់ Tier ដូច្នេះហើយភាគច្រើនគេសុទ្ធតែលេង តាមមុខងារ និង Hero ជំនាញរៀងៗខ្លួន។

  • កុំព្យាយាមបន្ត Farm នៅ Jungle ម្នាក់ឯង ប្រសិនបើ Early ហ្គេមរបស់អ្នកត្រូវគេ Counter ចេញរួចទៅហើយ
ចំនុចនេះត្រូវប្រុងប្រយ័ត្នបំផុតនៅ Early ហ្គេមប្រសិនបើអ្នក ត្រូវបាន ខាងសត្រូវ បំបិទនៅក្នុង Jungle របស់អ្នក រួចសម្លាប់បាន Roamer ឬ Jungler ម្នាក់ ហើយសូមកុំព្យាយាមខ្លាចគេ Farm ហើយអ្នកនៅបន្ត Farm តទៅទៀត ធ្វើដូច្នេះ អ្នកនឹងកាន់តែពិបាក បើសិនជា Lane មិនចុះមកជួយ ចូរគេចចេញពី Jungle អោយផុតសិនកុំអោយគេ Kill បាន ហើយព្យាយាមរកឪកាស ឆក់ទៅកាន់ Jungle សត្រូវ ដើម្បី Farm កុំអោយដាច់ និង អោយ Roamer ទៅឈរក្បែរ Lane ដើម្បី Cover ។ ប្រសិនបើមាន Scout ដាក់ទុកមើល ផ្លូវក៏ល្អដែរ ពេលសត្រូវដើរកាត់យើងនឹងមើលឃើញនៅលើ Mini Map ដើម្បីអោយយើងងាយស្រួលគេចខ្លួន និង បន្ត Farm ទៀត នៅពេលដែលយើងគិតថា មានសមត្ថភាពគ្រប់គ្រាប់អាចចូលទៅវាយលុកសត្រូវវិញបានសឹមសម្រេចចិត្តប៉ះគ្នា។

  • ហាម Ping ផ្តេសផ្តាស់ ហើយ Ping ច្រើនដង 
ក្នុងការលេង Solo គឺអត់ធ្មត់បំផុត គឺការ Ping នេះឯង លេងបែបនេះគេហៅថា ឈ្លើយ ជាពិសេសពេលដែលអ្នកស្លាប់ពេលដែល ជួបមនុស្សដែល Noob ជាដើម ព្យាយមយល់ចិត្តពួកគេ លេងតាមធម្មតា ហាមប្រើប្រាស់ការ Ping ដោយសញ្ញា ? ធ្វើបែបនេះពួកគេមិនតាមអ្នកឡើយ គឺកាន់តែផ្គើនលើសដើម ដែលហៅថា ឌឺ អាចនឹង Troll អ្នកអោយហ្គេមចាញ់ក៏ថាបាន។ ចូរលេងហ្គេមដោយមានសុជីវធម៌.............

  • ហាម Surrender ប្រសិនបើក្នុងក្រុមរបស់អ្នកគ្មានអ្នក Left ហ្គេម 
ទោះបីជាអ្នកដឹងថា ហ្គេមមិនឈ្នះគេក្តី មិនទៅមុខក្តី តែមិនត្រូវបោះបង់ចោលការប្រកួតទៀត វានាំអោយអ្នកធ្លាក់ Tier ច្រើនទៅវិញ ដែលហៅថា ELO ( ELO គឹជា ដំណើរការនៃ របាខាងក្រោមរូបភាព Tier នោះអី) ប៉ុន្តែអាចធ្វើទៅបានប្រសិនបើ ក្នុងក្រុមរបស់អ្នកមាន ម្នាក់ Left ហ្គេម ហើយមានការ Alert ពីហ្គេមប្រាប់ផងដែរ អ្នកអាច Surrender បានដោយមិនបាត់បង់ ELO នោះទេ តែបើគ្មានអ្នក Left ទេ ហើយ Surrender គឺអ្នកអាចធ្លាក់ ELO ច្រើន វាស្មើរនឹង ឈ្នះ ២ ទៅ ៣ ហ្គេម ដើម្បីរួចខ្លួនវិញ។ 

ទាំងនេះជាបទពិសោធន៍និងការស្រាវជ​្រាវពីបណ្តាញ Internet កន្លងមកដើម្បីចែកចាយអ្នកទាំងអស់គ្នា ប្រសិនបើមានយោបល់បន្ថែម អ្នកអាចធ្វើការ Comment ខាងក្រោមនេះបាន ។ សូមអភ័យទោសផងប្រសិនបើមានចំនុចខ្វះខាតនានា...............
អរគុណ :) 

Powered by Blogger.