អំពីក្រុម TeamTHE - Noobie GMK

Header Ads



ចុះឈ្មោះនិងលេងនៅ 188BET.COM ឈ្នះដំនើរកម្សាន្តទៅអេស៉្បាញ និងអង់គ្លេស

អំពីក្រុម TeamTHE



TeamTHE

  1. ShadowDeProzzZ Jungler 
  2. LiioN Roamer
  3. RacCoon Roamer
  4. RiOz Laner

ខ្ញុំពិតជាសប្បាយរីករាយយ៉ាងខ្លាំងចំពោះការប្រកួត Nation Tournament ដែលរៀបចំដោយ NoobieGMK នេះណាស់ ហើយការប្រកួតមួយនេះមិនមែនគ្រាន់តែបង្កើតឡើងដើម្បីស្វែងរកម្ចាស់ជ័យលាភីនោះទេ ថែមទាំងអាចចែករំលែកនូវរបៀបលេងរបស់ក្រុមនិមួយៗទៀត។ ដូច្នេះអ្នកទាំងអស់គ្នាក៏ដូចជាខ្មែរ Players អាចលួចស្ទាយឬក៏ចំលងពីក្រុមទាំងអស់នេះបាន។ ចំនែកក្រុមរបស់ខ្ញុំ TeamThe ការពិតទៅខ្ញុំមិនបានរៀបចំអ្វីច្រើននោះទេ អ្វីដែរសំខាន់គឺស្តាប់គ្នា តាមធម្មតា Members គឺត្រូវស្តាប់ Leader ប៉ុន្តែចំពោះខ្ញុំគឺខ្ញុំអោយសិទ្ធទៅលើ Roam (LiioN) នៅពេលណាដែលគាត់ Ping អោយចូលវាយគឺវាយ បើគាត់អោយថយគឺត្រូវវាយរំដោះខ្លួនថយចេញពី Combat ព្រោះ Roamer គឺជាអ្នកដែលមាន Items ហើយនិង Skill ដើម្បីជួយយើង។ ចំពោះ Nation Tournament ដែលនឹងរៀបចំក្រោយៗទៀត ពួកខ្ញុំនិងចូលរួមតទៀតហើយក៏និងបញ្ចេញ Technic ថ្មីៗក៏ដូជា 1 Combat End Game។ សមាជិករបស់ TeamThe មាន៤នាក់ ក្នុងនោះមាន RiOz ជា Laner ម្នាក់ដែលមានការប្រុងប្រយ័ត្នខ្ពស់ថែមទាំងអាចរក Gold បានច្រើននិងចេះបត់បែនតាមកាលះទេសះ។ LiioN គឺជា Roamer ម្នាក់ដែលខ្ញុំទុកចិត្ត គាត់មានសម្តភាពអាចគ្រប់គ្រងរាល់ Combat គាត់មានភាពឆ្លាតវៃនៅក្នុង Team Fight ពិសេសគឺ Crucible គាត់តែងតែចុចពេលគេដាក់ Ultimate និង Fountain គឺពេលខ្ញុំសល់ឈាមតិចគឺខ្ញុំមិនបាច់ប្រាប់គាត់ និយាយរួមគឺគាត់ Care Jungler&Laner បានល្អ។ ShadowDeProzzZ ជា Jungler ម្នាក់ដែលពូកែរក Gold បំផុតហើយរហ័ស បើទោះបីជាកាលះទេសះបែបណាមិនថាសត្រូវ Invade ក៏ Minions គាត់មិនចាញ់សត្រូវដែរ មុខងាររបស់គាត់គឺកាលុកសត្រូវ ធ្វើអោយ Lane របស់គាត់មានភាពងាយស្រួលក្នុងការរក Gold គាត់ជាមនុស្សម្នាក់ដែលយល់ច្បាស់ពី Team Fight ក៏ជាមនុស្សម្នាក់ដែលតែងតែរៀបចំផែនការសំរាប់ Team។ RacCooN ជា Roamer ម្នាក់ដែលមាន Tactic ដូចជា Jungler រាល់ Combat គាត់មិនមែនជា Tanker ទែតែគឺគាត់បន្លំនឹងសត្រូវ ពេលដែលសត្រូវរវល់វាយ Jungler&Laners គាត់នឹងធ្វើការវាយប្រហាលើសត្រូវ រាល់ Items របស់គាត់គឺតែងតែបន្លំជាមួយទៅនឹង WP រឺក៏ CP។

  • យោបល់ពី ShadowDeProzz 

តាមពិតទៅខ្ញុំគិតថាការប្រកួតលើកនេះ ពួកខ្ញុំប្រហែលជាមិនអាចរក្សាតំណែងលេខ១ទៀតទេ ព្រោះខ្ញុំផ្ទាល់ស្ទើតែគ្មានពេលហ្វឹកហាត់ជាមួយក្រុមទាល់តែសោះ បូករួមទាំងពេលលេងគឺយើងមិនបាននិយាយ Popcorn ទៀតមិនតែប៉ុណ្ណោះគឺបញ្ហា Internet វាពិតជាធ្វើអោយពួកយើងពិបាក ប៉ុន្តែអ្វីដែលគួរអោយកត់សំគាល់គឺពួកយើងនៅតែលេងបានល្អ សីុចង្វាក់គ្នានឹងយល់ចិត្តគ្នា ពិសេស LiioN (Roamer) គាត់អាច Care Laner (RiOz) បានយ៉ាងជាប់លាប់។ តាមក្បួនលេងរបស់ពួកខ្ញុំគឺអោយ Laner ជាអ្នកវាយប្រហា ចំនែកខ្ញុំ ShadowDeProzzZ (Jungler) ជាអ្នកកូរសត្រូវ (ខៃ) អោយគេអស់ឈាមបន្ទាប់មកទុកអោយ Laner ជាអ្នកបង្ហើយ។ Role របស់ខ្ញុំគឺធ្វើយ៉ាងណាអោយ Laner របស់ខ្ញុំមានភាពងាយស្រួលក្នុងការរក Gold និងសំលាប់សត្រូវ។ Early Game គឺពួកខ្ញុំផ្តោតទៅលើការរក Gold ដើម្បីទិញ Items ដែលអាច Counter ទៅលើ Heroes គេ។ ចំណែក Late Game គឺពឹងទៅលើ Roam ធ្វើយ៉ាងណាអាចទាក់សត្រូវអោយមកចូល Combat របស់ពួកយើងបាន។ ជាចុងក្រោយខ្ញុំសូមអរគុណដល់ NoobieGMK ដែលបាន Invite ពួកខ្ញុំអោយមកចូលរួមក្នុងការប្រកួតមួយនេះ។ ពិតជាអស្ចារ្យណាស់ព្រោះ Team នីមួយៗពិតជាលេងបានល្អណាស់។


  • យោបលពី LiioN

ខ្ញុំមិនរំពឹងទុកថានឹងយកឈ្នះការប្រកួតនេះឡើយ ពីព្រោះខ្ញុំនិងមិត្តរួមក្រុមមានបញ្ហា Internet ដែលធ្វើអោយពួកយើងមិនបានហ្វឹកហាត់ជាមួយគ្នា។ និយាយរួមទៅខ្ញុំនិងមិត្តរួមក្រុមអាចលេងបានទាំង 3 ROLE ដូច្នេះពួកយើងមានភាពងាយស្រួលក្នុងការផ្លាស់ប្ដូរគ្នា ប៉ុន្ដែថ្មីៗនេះយើងបានបែងចែកនិងកំណត់ ROLE បានយ៉ាងច្បាស់លាស់ដោយខ្ញុំជា ROAMER OR JUNGLER។ ក្នុងនាមជា ROAMER យើងត្រូវមានភាពវ័យឆ្លាតក្នុងការកំណត់ MAP VISION ហើយនិងមានភាពរហ័សរហួនក្នុងការជួយមិត្តរួមក្រុមអោយបានទាន់ពេលវេលាជាពិសេសគឺ ROTATION។ កាលណា ROAMER ចេះប្រើប្រាស់ ROTATION បានត្រឹមត្រូវនោះ គេអាចរកលុយបានឆាប់រហ័សព្រមទាំងផ្ដល់ភាពងាយស្រួលក្នុងការ PROTECT JUNGLER AND LANER។ ខ្ញុំចូលចិត្តប្រើ TRAP នៅពេល LATE GAME ព្រោះវាផ្ដល់អត្តប្រយោជន៍ជាច្រើន។ ចំពោះខ្ញុំផ្ទាល់មិនប្រកាន់លេង ROLE ណាឡើយសំខាន់អោយតែលេងត្រូវដៃគ្នាដូចដែលបានឃើញស្រាប់ហើយក្នុងការប្រកួតកន្លងមកខ្ញុំបានលេងទាំង JUNGLE AND ROAM។ ជាចុងក្រោយខ្ញុំសង្ឃឹមថានឹងមានការប្រកួតធំៗជាច្រើននៅក្នុងកម្ពុជាដើម្បីផ្លាស់ប្ដូរបទពិសោធន៍រវាងគ្នានិងគ្នា។ 

  • យោបលពី RioZ


ខ្ញុំមិននឹកស្នានថាពួកយើងអាចនឹងរក្សាតំណែងលើក១នៅរដូវកាលទិ២នេះទេ ពីព្រោះអីពួកយើងសុទ្ធតែមានភារកិច្ចរវល់នឹងការសិក្សា ឬការងាររៀងៗខ្លួនដែលជាហេតុក្នុងការគ្មានពេលវេលាគ្រប់គ្រាន់សម្រាប់វឹកហាត់ជាមួយគ្នា ប៉ុន្តែដោយហេតុដែលពួកយើងបានស្គាល់ច្បាស់ពីចិត្តគ្នា ទើបអាចឱ្យពួកយើងទទួលបានជោគជ័យ ក្នុងការប្រយុទ្ធរាល់កាលះទេសះទាំងអស់ រួមទាំងការបូកបញ្ជូលនូវការចេះស្តាប់គ្នាជាមួយសមាជិកក្នុងក្រុម។ មួយវិញទៀតគឺត្រូវចេះរៀបចំស្ថានកា ចេះប្រុងប្រយ័ត្ន និង ចេះអត់ធ្មត់ ដើម្បីរង់ចាំ និងចាប់ឱកាសវាយប្រហារសត្រូវនៅពេលដែលគេធ្វេសប្រហេស។
បើនិយាយពីរបៀបនៃការលេង គឺក្រមរបស់ពួកយើងផ្តោតទៅលើការរកលុយជាជាងការវាយគ្នា។ ការរកលុយនៅLaneគឺវាមានភាពលំបាកបន្តិច ព្រោះបើអ្នកធ្វេសប្រហេសតែបន្តិចនោះនឹងត្រូវសត្រូវធ្វើសីុជាមិនខានទេ ដូចនេះគួរតែមានRoamម្នាក់នៅជួយការពារទើបប្រសើរក្នុងការរកលុយបានច្រើន។
Powered by Blogger.