Top Player ក្នុងចំណោមអ្នកលេង Vainglory លើពិភពលោកម្នាក់ ពន្យល់ពី iTem Vox រវាង Tornado និង Breaking Point - Noobie GMK

Header Ads



ចុះឈ្មោះនិងលេងនៅ 188BET.COM ឈ្នះដំនើរកម្សាន្តទៅអេស៉្បាញ និងអង់គ្លេស

Top Player ក្នុងចំណោមអ្នកលេង Vainglory លើពិភពលោកម្នាក់ ពន្យល់ពី iTem Vox រវាង Tornado និង Breaking Point


ខាងក្រោមនេះជាសម្តីរបស់ Druid សមាជិកក្នុងក្រុម Invincible ដែលបាននិយាយថា Tornado Trigger ជា item ល្អជាង Breaking Point សម្រាប់ Vox!!! 

* នៅថ្ងៃនេះខ្ញុំចង់និយាយពី Vox WP បន្តិច ។ ប៉ុន្មានថ្ងៃនេះ ខ្ញុំបានមើលវីដេអូនៃការប្រកួត Evil 8 ដែលធ្វើអោយខ្ញុំចាប់អារម្មណ៍ច្រើន ខណៈពេលដែលខ្ញុំកំពុងទស្សនា ខ្ញុំបានឃើញ Player ជាច្រើន តែងតែដណ្តើមគ្នាលេង Vox CP និង Vox WP ចំពោះ Vox WP ភាគច្រើនពួកគេលេង Breaking Point។ វាពិតជាល្អ ប៉ុន្តែក្នុង item នីមួយៗគឺតែងតែមានផលវិជ្ជមាន និង អវិជ្ជមានរបស់វា ហើយក្នុងគំនិតរបស់ខ្ញុំគិតថា Tornado Trigger វានៅតែល្អជាង។

អ្វីដែលខ្ញុំព្យាយាមនិយាយនេះ ប្រសិនបើអ្នកឈ្នះការប្រកួតជាមួយនឹង Stacks របស់ Breaking Point ខ្ញុំគិតថា អ្នកនឹងអាចឈ្នះការប្រកួត ជាមួយនឹង Tyrant's Monocle ឬ item ផ្សេង។។ ជាមួយគ្នា នោះដែរ សម្រាប់ Breaking Point នៅពេលដែល Jungler ឬ Roamer របស់អ្នកមាន item គ្រប់គ្រាន់សម្រាប់ Block Damage ការពារអ្នករហូតរង់ចាំដល់អ្នកមាន Stacks គ្រប់គ្រាន់ អ្នកអាចមានសង្ឈឹមក្នុងការ Carry ហ្គេមប៉ុន្តែមិនអាចធានាបានថា Jungler ឬ Roamer របស់អ្នកមានសមត្ថភាពធ្វើបែបនេះ នៅពេលដែលចាប់ផ្តើមចូលតែឯងប្រយុទ្ធគ្រប់ពេលរហូតដល់រង់ចាំអ្នកអាច Build Stacks ពេញនោះទេ។

ហើយបើទោះបីជា អ្នកទទួលបាន Stacks នៃ Breaking Point ច្រើនដើម្បីមាន Damage ច្រើនក្តីប្រសិនបើ Jungler របស់អ្នកស្លាប់យ៉ាងលឿន វាពិតជាពិបាកដែលធ្វើអោយក្រុមសល់តែ 2 ទល់នឹង 3 មិនប្រាកដថាអ្នកមាន Stacks ប៉ុន្មានឡើយចំតែមួយ Stun អ្នកប្រាកដជាដេកហើយ។  បន្ថែមទៀត ប្រសិនបើ Tyrant's Monocle វិញនៅពេលដែល សត្រូវ ពាក់ Coat of Plates ឬ Metal Jacket នៅ Late Game អ្នកត្រូវការ Stacks នៃ Bonesaw មួយចំនួនដើម្បីបង្កើត Damage ខ្លះអោយជះលើសត្រូវផងដែរ ហើយខ្ញុំគិតថា Monocle វាក៏ពឹងផ្អែកលើ ចំនួនលេខ Critical លោត % ដែលអ្នកមានដែរ។

ដូច្នេះហើយខ្ញុំគិតថា item ដែលសមរម្យ និងមាន តុល្យភាព សម្រាប់ Vox WP គឺ Tornado Trigger , សម្រាប់ Damage បន្ថែមពីលើវាគួរតែ Sorrowblade និង Bonesaw ដែលអាចធ្វើអោយ Vox មាន Damage គ្រប់គ្រាន់ អមនឹង ការវាយប្រហារធម្មតាមួយៗ ជាមួយនឹង ល្បឿន Tornado Trigger ផងនោះ។ items ទាំងនេះនឹងអាចអោយអ្នកសម្លាប់សត្រូវបានយ៉ាងងាយ ហើយវានឹងក្លាយជា WP ដែលមានប្រសិទ្ធភាពបំផុតសម្រាប់ Vox។ ដោយក្តីស្មោះត្រង់ ទោះបីជា 10 ឬ 100 ដងឬច្រើនជាងនេះ វាមិនប្រសើរជាងការអនុវត្តន៍របស់អ្នកដោយផ្ទាល់ខ្លួន​ឯងទេ ប្រសិនបើអាចអ្នកគួរតែសាកល្បងវា។

បន្ថែមពីនេះទៀតសម្រាប់ Counter សត្រូវដោយប្រើប្រាស់ Defence ប្រសិនបើ ក្រុមរបស់ត្រូវលេង WP ទាំងពីរចូលគ្នា អ្នកអាចពាក់ Metal Jacket បន្ទាប់ពី ចេញ Sorrowblade រួចរាល់ ហើយ Bonesaw ប្រសិនបើសត្រូវលេង​ CP ពីរចូលគ្នា អ្នកអាចពាក់ Aegis បន្ទាប់ពី ចេញ Sorrowblade និង Bonesaw ហើយបន្ទាប់ពីលេង Defence រួចរាល់អ្នកអាចទិញ Tornado Trigger បានផងដែរ។ អរគុណសម្រាប់ការអានសាររបស់ខ្ញុំ បន្ទាប់ពីខ្ញុំមើលការប្រកួតនេះហើយធ្វើអោយខ្ញូំដឹងច្រើនមែនទែន។ >




មតិខ្ញុំផ្ទាល់ខ្ញុំគិតថាការលើកឡើងរបស់គាត់ត្រឹមត្រូវម្យ៉ាងដែរ ក្រោយពេលដែលអានចប់ខ្ញុំនឹងធ្វើការសាកល្បង ហើយស្វែងយល់ដោយខ្លួនឯងចុះអ្នកទាំងអស់គ្នាយល់យ៉ាងណាដែរ? 
Powered by Blogger.