អំពីក្រុម TripleKillX - Noobie GMK

Header Ads



ចុះឈ្មោះនិងលេងនៅ 188BET.COM ឈ្នះដំនើរកម្សាន្តទៅអេស៉្បាញ និងអង់គ្លេស

អំពីក្រុម TripleKillX


Team TripleKillX

Nhm JuKer Laner 
DraCulaZ (Nangthorin) Jungler 
LizX Roamer 

មតិយោបល់ និង ចំណាប់អារម្មណ៍របស់ Juker 

  • ចំណាប់អារម្មណ៍៖ ការប្រកួតមួយនេះ ពួកខ្ញុំពិតជាទទួលបានបទពិសោធន៍ច្រើន ព្រោះគ្រប់ក្រុមដែលចូលរួមទាំងអស់សុទ្ធតែមានទឹកដៃល្អៗ ប្រហាក់ប្រហែលគ្នា ហើយក្រុមដែលខ្ញុំពិបាកក្នុងការយកឈ្នះនោះគឺ Sinister , Similer និង Matic Cyrius ព្រោះ ក្រុមទាំងបីនេះ សុទ្ធតែជាក្រុមដែលខ្លាំងទាំងទឹកដៃ, Counter Hero ហើយ Combo គ្នាបានល្អ ទោះជាយ៉ាងណា ក្រុមរបស់ពួកខ្ញុំនៅតែព្យាយាមស្វែងរក កំហុសឆ្គងពួកគាត់ដើម្បីព្យាយាម Counter បន្ថែមទើបអាចយកឈ្នះ។
  • តិចនិកក្នុងការរៀបចំក្រុម៖ សម្រាប់តិចនិកក្នុងការរៀបចំក្រុម ពួកយើងមិនមានច្រើនឡើយ តែពួកយើងបានព្យាយាម លេងជាមួយគ្នាអោយបានច្រើន ជាពិសេស គឺ Rank Match ហើយពួកយើងព្យាយាមចែក Role គ្នាកាន់អោយច្បាស់លាស់ដូចជា lane, roam , jungle ជាដើម ជាពិសេសគឺ Hero តែម្តង។ មួយទៀតគឺពួកយើងរៀនចាប់កំហុសគ្នាទៅវិញទៅមកអោយបានច្រើន និង កែឡើងវិញ ព្រោះថា ការធ្វើបែបនេះទើបអាចអោយក្រុមយើងរីកចម្រើនខ្លាំង។ ចំពោះ តិចនិករបស់ Teamfight ពួកយើងវិញ គឺព្យាយាម វៃ Hero ណាដែលមាន Damage ខ្លាំងជាងគេក្នុង ក្រុមសត្រូវ ហើយអោយ Roam របស់ពួកខ្ញុំ ការពារ Laner អោយបានច្រើន ហើយ Laner ក៏មាន item សម្រាប់ការពារខ្លួនឯងខ្លះដែរ ដូចជា Reflex Block សម្រាប់ការពារ Stun, Silent ជាដើម។
  •   ខ្ញុំដឹងថា ប្រហែលជាមានអ្នកឆ្ងល់ហើយថា ហេតុអ្វីបានជា ក្រុមពួកខ្ញុំ លេងតែ Vox , Taka , Catherine ប្រហែលជាមានអ្នកគិតថា ពួកខ្ញុំចេះលេង Hero តែប៉ុណ្ណឹងទេ តែតាមពិត ដោយសារតែជាការរៀបចំ Combo ក្រុមរបស់ពួកខ្ញុំតេ ដើម្បីយកឈ្នះលើ សត្រូវ ហើយវាក៏ជា Hero ជំនាញរបស់ពួកខ្ញុំដែរ។ សម្រាប់ការយកឈ្នះលើ សត្រូវិញ មុនពេលប៉ះក្រុមនីមួយៗ ខ្ញុំបានព្យាយាមសិក្សាពីពួកគេ ថាគេលេង Hero អ្វីខ្លះ គេ ខ្លាំង Hero អ្វី គេ Combo ដូចម្តេច ដើម្បីអោយពួកខ្ញុំងាយស្រួលក្នុងការ រើស Hero និង យុទ្ធសាស្រ្តក្នុងការ ព្យាយាម Counter ពួកគេ។ 
  • គម្រោងចូលរួមការប្រកួតក្រោយ៖ សម្រាប់ ការប្រកួតពេលក្រោយ ខ្ញុំមិនប្រាកដថាចូល ឬ អត់ទេ ព្រោះអីពួកខ្ញុំ កំពុងតែរវល់ជាមួយនឹងការសិក្សារ ក្នុងថ្នាក់ទី 12 តែពួកខ្ញុំនឹងព្យាយាមចូលទៀត ដើម្បីចែករំលែកតិចនិក ក៏ដូចជា ដកស្រង់បទពិសោធន៍ពី ក្រុម ផ្សេងៗទៀត។ 
មតិយោបល់ និង ចំណាប់អារម្មណ៍របស់ LizX
  • ខ្ញុំមានអារមណ្ម៍សប្បាយរីករាយ សម្រាប់ការប្រកួតនេះ ហើយក៏សូមអរគុណទៅដល់ Noobie GMK ដែលបានបង្កើត Tournament នេះសម្រាប់អោយពួកយើងបញ្ចេញនូវសមត្ថភាពផ្ទាល់ខ្លួន និងបានបទពិសោធន៍ពីក្រុមផ្សេងៗផងដែរ
  • តិចនិករបស់ខ្ញុំ ក្នុងនាមជា Roam ខ្ញុំត្រូវតែការពារ Laner នៅពេលដែលមាន Team Fight ហើយ item ដែលខ្ញុំត្រូវការចាំបាច់នោះគឺ Flare,Fountain និង Crucible ដើម្បីការពារមិត្តរួមក្រុមរបស់ខ្ញុំ
  • ខ្ញុំគិតថា នឹងរៀបចំគម្រោងចូលរួមប្រកួតក្រោយៗទៀត ហើយខ្ញុំនឹងរកនូវបទពិសោធន៍ថ្មីៗសម្រាប់ក្រុមរបស់ខ្ញុំ
  • Role របស់ខ្ញុំដែលលេងជាប្រចាំគឺ Roam ហើយនៅពេលដែលមាន Team Fight ម្ដងៗខ្ញុំតែងតែនៅ Care Laner ជានិច្ចព្រោះ Laner ជា Hero ដែលផុយ និងងាយស្លាប់ ប៉ុន្តែ Laner ជាអ្នកដែល Carry បើសិនជាយើង Support បានល្អ
មតិយោបល់ និង ចំណាប់អារម្មណ៍របស់ DraCulaZ (NangThorin)
  •  កម្លាំងចិត្តជាផ្នែកមួយដ៏សំខាន់ក្នុងការប្រកួត នៅពេលដែលក្រុមត្រូវបានគេគ្របដណ្តប់ ពួកយើងបានធ្វើចិត្តអោយស្ងប់ដោយមិនបន្ទោសនរណាម្នាក់ក្នុងក្រុមនោះទេ ហើយពិភាក្សាគ្នាដើរកតិចនិកវាយបកវិញ ដោយចាប់គោលដៅអោយបានច្បាស់ថាហេរូណាដែលជាអ្នកបង្កេីតដេមមិចខ្ពស់  គឺត្រូវសំលាប់ហេរូនោះមុន។
  • រឿងចូលរួមប្រកួតលើក្រោយខ្ញុំមិនប្រាកដទេព្រោះខ្ញុំរៀនថ្នាក់ទី១២ហេីយ អីញ្ចឹងមិនសូវមានពេលលេងរឺក៏វឹកហាត់ទេ។  ណាមួយគិតថានឹងចង់ឈប់លេងផងក្រោយចប់ការប្រកួតនេះ។
  • DraCulaZ roles Lane Jungle ។ តិចនិកនៅពេល Team Fight គឺសំខាន់ណាស់ ។ ខ្ញុំជាអ្នកលេង Jungle ខ្ញុំត្រូវដេីរបេីកមុខអោយ Laner ហេីយនៅពេល Team Fight ពេលខ្លះខ្ញុំត្រូវនៅការពារ Laner ជាមួយ Roamer ពេលខ្លះត្រូវហក់ទៅវាយ Laner ខាងសត្រូវ អាស្រ័យទៅតាមកាលះទេសះ។  បេីយេីងចូលទៅសំលាប់ Laner គេតែឯងពេលខ្លះអាចនឹងត្រូវស្លាប់ខ្លួនឯងដោយសារតែ Roamer និង Jungler គេនៅការពារហេរូLane។ ដូច្នេះត្រូវមានភាពគិតគូរនិងកែប្រែតិចនិកពេល Team Fight អោយបានត្រឹមត្រូវ។

Powered by Blogger.