ការប្រកួត Vainglory Championships រដូវកាល Summer មកដល់ហើយ - Noobie GMK

Header Ads



ចុះឈ្មោះនិងលេងនៅ 188BET.COM ឈ្នះដំនើរកម្សាន្តទៅអេស៉្បាញ និងអង់គ្លេស

ការប្រកួត Vainglory Championships រដូវកាល Summer មកដល់ហើយ


នៅថ្ងៃនេះ ក្រុមហ៊ុន Super Evil Megacorp បានធ្វើការប្រកាសពី ការប្រកួត Vainglory Summer Season Championship Series ក្នុង អាមេរិកខាងជើង និង អ៊ឺរ៉ុប។ ដែលធ្លាប់ ជាទីន្លែងមួយ ធ្លាប់បានរៀបចំការប្រកួតតាំងពី ការប្រកួតដែលឧបត្ថមដោយ Amazon App Store ។

Vainglory គឺជាហ្គេម Online Touch Screen Esports ដ៏ធំមួយខុសពីហ្គេមដ៏ទៃ ជាមួយនឹងការប្រកួតផ្សេងៗ ដែលមានទឹកប្រាក់ រាប់ម៉ឺនដុល្លារផងដែរ។ គួរបញ្ចាក់ផងដែរថា ការប្រកួត Championships នេះនឹង មានការចូលរួមដោយក្រុមល្បីៗជាច្រើន ហើយថែមទាំងមាន ដាក់លក់សំបុត្រចូលរួ​មទស្សនាដោយផ្ទាល់ទៀតផង សម្រាប់ អាមេរិកខាងជើង នឹងចាប់ផ្តើមពី ខែកញ្ញា ថ្ងៃទី ២ ដល់ថ្ងៃទី ៤ នៅ Amazon Downtown , រីឯ អ៊ឺរ៉ុបវិញ ផ្តើមពី ខែកញ្ញា ថ្ងៃទី  9 ដល់ថ្ងៃទី 11 ស្ថិតនៅ ESL នៃ Esports ប្រទេស ប្រទេស​អាល្លឺម៉ង់។ អ្នកអាចធ្វើការជាវសំបុត្រដើម្បីទស្សនាដោយផ្ទាល់តាមរយៈ​ ខាងក្រោមនេះ

រាល់ការប្រកួតដែលចាប់ផ្តើមអ្នកអាចទស្សនាបានតាមតំណរខាងក្រោម 


គួរបញ្ចាក់ផងដែរថា ការប្រកួតនេះ គ្មានការចុះឈ្មោះផ្សេងៗឡើយព្រោះអីក្រុមដែលចូលរួមសុទ្ធតែជាក្រុមខ្លាំងៗ និង ល្បីឈ្មោះតែប៉ុណ្ណោះ ហើយអ្វីដែលគួរអោយសោកស្តាយ Championships មិនទាន់មកដល់អាស៊ីយើងឡើយ តែអ្នកអាចចុះឈ្មោះការប្រកួតរៀបចំដោយ Tesseract ទឹកប្រាក់ 2400$ បានតាមរយៈ តំណរនេះ 




Powered by Blogger.