Vainglory នឹងនាំយក Hero ថ្មីអោយដាក់លេងនៅ Version ក្រោយ ហើយនេះជាប្រវត្តិខ្លះៗរបស់វា - Noobie GMK

Header Ads



ចុះឈ្មោះនិងលេងនៅ 188BET.COM ឈ្នះដំនើរកម្សាន្តទៅអេស៉្បាញ និងអង់គ្លេស

Vainglory នឹងនាំយក Hero ថ្មីអោយដាក់លេងនៅ Version ក្រោយ ហើយនេះជាប្រវត្តិខ្លះៗរបស់វា


Hero ថ្មីនេះ​វាមានឈ្មោះថា Samuel មានតួនាទីជា Laner ថ្មី ប្រភេទ Mage ដូចពពួក Skarff ដែរ អាចនិយាយបានថា វាជា Hero តួចិត្តអាក្រក់ដែលក្បត់និងគ្រូ ប្រៀបដូចជា ដំណើរសាចរឿងរបស់ Taka ដែរ ដោយមានអ្វីម្យ៉ាងបញ្ជារ ខ្លួនវា អ្នកអាចតាមដាន រឿងរបស់ Taka បានតាមរយៈ តំណរនេះ  ។

គួរបញ្ចាក់ផងដែរថា Samuel គឹជាកូនរបស់ Lora ដែលអាចនិយាយបានថា ជាមនុស្ស ឈ្នានីសនឹង Lyra ព្រោះឪពុករបស់ Samuel នេះធ្លាប់ជា សង្សារ និង Lyra ផងដែរ ហើយក៏បានបែកគ្នា ទើប ឪពុក របស់ Sameul រៀបការនឹងស្រីថ្មី ដែលហៅថា Lora ហើយបានរកល្បិចកលផ្សេងៗបណ្តេច Lyra ចេញពីទីក្រុងតតែបានសម្រេចបំណង បន្ទាប់មកមានកូនមួយឈ្មោះថា Sameul ហើយបញ្ចូនអោយ លោកតា Reim ជាអ្នកបង្ហាត់។


Lyra has something to share.. #VainglorySummer
Posted by Vainglory Game on Monday, 18 July 2016

តែចុងក្រោយ ដោយសារតែ Reim មិនទទួល Samuel ធ្វើជាកូនសិស្សទើបសម្រេចអោយ Samuel នេះមករៀនជាមួយនឹង Lyra តែម្តង ក្រោយពេល បង្រៀនចប់ Samuel ហាក់បីដូចជា ប្រែក្លាយជាមនុស្សថ្មី បើតាមការសនិដ្ឋានពីការទស្សនាវីដេអូចុងក្រោយ ដែល Lyra និយាយថា មិនបានបង្រៀន អោយ Samuel ក្លាយជាមនុស្សបែបនេះទេ ជាមួយនឹង រូបភាពបង្ហាញខាងលើនេះទៀតនោះ សនិដ្ឋានបានថា Samuel អាចនឹងក្លាយជាមនុស្សអាក្រក់ដែលជួយប្រទះរឿងអ្វីមួយ បន្ទាប់ពីរៀនចំណេះ Mage ពី Lyra ចប់ ដែលជាគ្រូធ្មប់ ចង់ដឹងថាយ៉ាងណាទៀតនោះ ខ្ញុំនឹងបង្ហាញពីក្រោយ នៅពេលដែល Hero នេះបង្ហាញខ្លួនយើងនឹងដឹងកាន់តែច្បាស់តែម្តង។
Powered by Blogger.