ការប្រកួត Vainglory ក្នុងអាស៊ីរៀបចំដោយ Tesseract ទឹកប្រាក់ 2400$ មកដល់ហើយ ចុះឈ្មោះឥឡូវនេះ - Noobie GMK

Header Ads



ចុះឈ្មោះនិងលេងនៅ 188BET.COM ឈ្នះដំនើរកម្សាន្តទៅអេស៉្បាញ និងអង់គ្លេស

ការប្រកួត Vainglory ក្នុងអាស៊ីរៀបចំដោយ Tesseract ទឹកប្រាក់ 2400$ មកដល់ហើយ ចុះឈ្មោះឥឡូវនេះ


ការប្រកួត ដ៏ធំក្នុងអាស៊ីដែលរៀបចំដោយ Tesseract សម្រាប់រដូវកាល Summer ចាប់ផ្តើមបើកអោយចុះឈ្មោះហើយ រាល់ក្រុមដែលលេងនៅ ក្នុង Server អាស៊ីយើងសុទ្ធតែអាចធ្វើការចុះឈ្មោះបានទាំងអស់។ ការប្រកួតនេះ មានទឹកប្រាក់សរុបប្រមាណជា 2400$ ជាមួយនឹង ៖


  • Qualifier One
ចាប់ផ្តើមពីថ្ងៃទី 6 សីហា ដល់ថ្ងៃទី 21 ខែសីហា ឆ្នាំ 2016 ជាមួយនឹង 64​ ក្រុម ដែល Bracket នេះគឺជ្រើសយកតែក្រុមល្បីឈ្មោះ និង ក្រុមដែលមានកម្រិត Tier ខ្ពស់ប៉ុណ្ណោះបើតាមខ្ញុំស្មាន។ 

  • Amateur Series
ចាប់ផ្តើមពីថ្ងៃទី 6 សីហា ដល់ថ្ងៃទី 21 ខែសីហា ឆ្នាំ 2016 ជាមួយនឹង 128 ក្រុម ដែល Bracket នេះអាចនិយាយបានថា រាល់ក្រុមដែល នៅសល់ពីការចុះឈ្មោះទាំងប៉ុន្មានដែលចាប់ចូល Qualifier One នឹង ដាក់ចូល Bracket នេះ។ 

  • Qualifier Two
ចាប់ផ្តើមពីថ្ងៃទី 27 សីហា ដល់ថ្ងៃទី 11 ខែកញ្ញា ឆ្នាំ 2016 ដែល Bracket ចុងក្រោយនេះនឹងជម្រុះចេញពី ក្រុមខ្លាំង 16 ក្រុមចុងក្រោយនៃ Qualifier One និង 16 ក្រុមចុងក្រោយនៃ Amateur Series មកដាក់ចូល ហើយ 32 ក្រុមទៀត បើកអោយចុះឈ្មោះសារជាថ្មី​ សរុបទាំងអស់ 64 ក្រុម។ 


សម្រាប់អ្នកដែលចង់ធ្វើការ Register ចុចប៊ូតង់ Apply ខាងក្រោមនេះ ហើយបំពេញពត៌មាន 


ពត៌មានបន្ថែមសូមចូលទៅកាន់www.tesseractleague.com

ប្រព័ន្ធវីដេអូ Stream របស់ Tesseract

                                                   


Powered by Blogger.