កម្មវិធីជំនួយពិសេសៗដែលអ្នកលេង Vainglory គួរតែសាកល្បង ទាញយក - Noobie GMK

Header Ads



ចុះឈ្មោះនិងលេងនៅ 188BET.COM ឈ្នះដំនើរកម្សាន្តទៅអេស៉្បាញ និងអង់គ្លេស

កម្មវិធីជំនួយពិសេសៗដែលអ្នកលេង Vainglory គួរតែសាកល្បង ទាញយក

ភាគច្រើននៃការយល់ដឹងរបស់អ្នកលេងហ្គេមនេះកាន់តែច្រើនឡើងច្រើនឡើង ជាពិសេសនោះគឺការពង្រឹងសមត្ថភាពលេងហ្គេមនេះអោយកាន់តែ គ្រាន់បើជាងមុនដើម្បីជៀសផុតពីពាក្យថា Noob និង ការមើលងាយពីអ្នកដ៏ទៃ។ តាមរយៈការពង្រឹងសមត្ថភាពវាមានច្រើនបែបច្រើនយ៉ាង ដូចជាស្វែងយល់ពី items ស្វែងយល់ពី Hero ហើយការទស្សនាវីដេអូ Gameplay ពីអ្នកមានទឹកដៃល្អៗជាដើម។ នៅថ្ងៃនេះ​ខ្ញុំនឹងលើកយក កម្មវិធីមួយចំនួនដែលទាក់ទងនឹងហ្គេមនេះប្រហែលជាអ្នកទាំងអស់គ្នាចាប់អារម្មណ៍៖


*FameGlory គឺជាកម្មវិធី ដែលមានពត៌មានផ្សេងៗទាក់ទងនឹង Vainglory ចេញជាផ្លូវការ ហើយជាកម្មវិធី ដៃគូសហការណ៍ជាមួយនឹង Vainglory ផងដែរ តាមរយៈ កម្មវិធីនេះ នឹងផ្តល់ពត៌មានសំខាន់ៗផ្សេងៗទាក់ទងនឹង Vainglory ជូនលោកអ្នក ហើយក៏មានការរៀបរាប់ពី Hero និង​ iTems ជាភាសាអង់គ្លេសផ្សេងៗ នៅមានមុខងារផ្សេងៗមួយចំនួនទៀត។ អ្នកអាចស្វែងរកវាបាននៅលើ App Store & Play Store


Image result for FameGlory Pro png

*VG Stats ជាកម្មវិធីជូនដំណឹងរាល់ការប្រកួត Vainglory ជាផ្លូវការជុំវិញពីភពលោក តាមរយៈ កម្មវិធីនេះមិនត្រឹមតែផ្តល់ពត៌មានពីការប្រកួតនោះទេ នឹងមានការប្រាប់ បន្ថែមពី ក្រុមនីមួយៗ ហើយ ពីកីឡាករ ដែលជាប់ Top Ten ក្នុងការប្រកួតនោះផងដែរ អ្នកអាចធ្វើការតាមដាន ការប្រកួតផ្សេងៗបានតាមរយៈ App មួយនេះ វាមាននៅលើ App Store និង Play Store ដូចគ្នា



*VPN Master សម្រាប់អ្នកដែលដើរយឺត និងលេងហ្គេម Vainglory lag ជាដើមអាចធ្វើការសាកល្បងផ្លាស់ប្តូរ VPN ទៅប្រទេស Singapore តាមរយៈការប្រើប្រាស់ VPN ដោយកម្មវិធី VPN By VPN Master ដែលលោកអ្នកអាចស្វែងរក នៅលើ App Store និង Play Store បានយ៉ាងងាយ។ ដោយសារតែខ្ញុំតែងតែប្រើប្រាស់វាជារឿយៗរាល់ពេលដែលខ្ញុំលេងហ្គេមនេះ ដើម្បីកាត់បន្ថយកុំអោយ Lag ខ្លាំងពេក។ តែសូមបញ្ចាក់ថា វាដំណើរការសម្រាប់តែមិត្តអ្នកអានដែលមាន Internet ដើរលឿនប៉ុណ្ណោះ។



*Glory Skin Essence ចុងក្រោយនោះគឺជាកម្មវិធីដែលខ្ញុំធ្វើដោយខ្លួនឯងតែអាចប្រើប្រាស់បានតែ PC ប៉ុណ្ណោះ ដែលអាចអោយលោកអ្នកធ្វើការ គណនា Essence ដើ​ម្បីងាយស្រួលក្នុងការផ្លាស់ប្តូរយក Skin នីមួយៗ ពត៌មានបន្ថែមចុចទីនេះ។ 


អរគុណប្រសិនបើអ្នកមានចម្ងល់ផ្សេងៗ អាចធ្វើការ Comment នៅខាងក្រោមនេះបាន!!! 



Powered by Blogger.