គណនីប្រមាណជា 2 លាន លើ Forum Dota 2 ត្រូវបាន Hacker បញ្ចេញមកក្រៅ - Noobie GMK

Header Ads



ចុះឈ្មោះនិងលេងនៅ 188BET.COM ឈ្នះដំនើរកម្សាន្តទៅអេស៉្បាញ និងអង់គ្លេស

គណនីប្រមាណជា 2 លាន លើ Forum Dota 2 ត្រូវបាន Hacker បញ្ចេញមកក្រៅ


កាលពីម្សិលមិញនេះ លើ Forum ហ្គេម Online ដ៏ល្បីល្បាញនិងធំជាងគេលើពិភពលោកនោះគឺ Dota 2 ត្រូវបាន Hacker វាយប្រហារក្នុងការបញ្ចេញពណ៌មានគណនី ប្រមាណជា 2 លាន Account ជាង ក្នុងនោះមានដូចជា Email , Username និង Password ហើយ ទិន្នន័យផ្សេងៗជាដើម។

ក្នុងនោះផងដែរ ទិន្នន័យពត៌មានទាំងនោះ ត្រូវបាន Hacker បញ្ចេញលើ Hack Show Off Website មួយមានឈ្មោះថា LeakedSource.com ដែលអាចអោយ User ទាំងអស់ធ្វើការ ស្វែងរក Username និង Email របស់គេដែលបានលួចដោយជោគជ័យ។

គួរបញ្ចាក់ផងដែរថា ការវាយប្រហារនេះ Hacker ធ្វើឡើងដោយជោគជ័យតាមរយៈ SQL Injection បានយ៉ាងងាយ ក្នុងការទាញយក ទិន្នន័យទាំងនោះបញ្ចេញមកខាងក្រៅ ដែលអាចនិយាយបានថា ប្រើទម្រង់ធាតុដើម vBulletin ។ មិនត្រឹមតែដូច្នេះនោះទេ លេខសម្ងាត់ដែលបានបញ្ចេញមកក្រៅ ពួកគេថែមទាំងយកមក Decryption មួយតង់ទៀតផង ដើម្បីអាចអោយយើងមើលឃើញ លេខសម្ងាត់ដើម ព្រោះអី លេខសម្ងាត់ទាំងនោះ ធ្វើការ Encryption ដោយប្រភេទ MD5 គឺងាយទេ។ ក្នុងនោះផងដែរ អ្នកជំនាញបានធ្វើការពិនិត្យថា គណនីភាគច្រើន សុទ្ធតែប្រើប្រាស់ប្រភេទ Gmail Account ចង់ពាក់កណ្តាលនៃ Email ទាំងអស់ទៅហើយ ហើយក៏សូមប្រកាសដល់ User ដែលប្រើប្រាស់ គណនីលើ Dota 2 Forum ទាំងអស់អោយធ្វើការ ផ្លាស់ប្តូរ លេខសម្ងាត់បន្ទាន់ភ្លាមៗ ដើម្បីជៀសវាងបញ្ហាផ្សេងៗ ដែលកើតឡើង ដោយសារតែជនមួយចំនួនទៀត ឈ្លៀតឪកាសនេះ។
Powered by Blogger.