ធម្មតាៗ ប៉ុន្តែពិបាកលេង ផលិតដោយកូនខ្មែរ ត្រឹមតែ 5 ម៉ោង (សាក ទាញយកតិចមើល) - Noobie GMK

Header Ads



ចុះឈ្មោះនិងលេងនៅ 188BET.COM ឈ្នះដំនើរកម្សាន្តទៅអេស៉្បាញ និងអង់គ្លេស

ធម្មតាៗ ប៉ុន្តែពិបាកលេង ផលិតដោយកូនខ្មែរ ត្រឹមតែ 5 ម៉ោង (សាក ទាញយកតិចមើល)



No Exit គឺជាហ្គេមមួយដែលដាក់អោយលេងដោយឥតគិតថ្លៃ នៅលើ App Store សម្រាប់ប្រព័ន្ធប្រតិបត្តិការ iOS និង Play Store សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android ផលិតដោយក្រុម ក្មេងហ្គេម ស្ទូឌីយោ ដែលក្រុមរបស់ពួកគេ សុទ្ធតែជាក្មេងរៀនថ្នាក់ទី 10 និង ទី 11 ប៉ុណ្ណោះ ដែល មានសមាជិក ៣ នាក់ សរុប ១ នាក់ជា Programmer និង ខាងឌីហ្សាញ ២ នាក់ ទទួលបានការបណ្តុះបណ្តាល ពី Google និង Youtube ដោយខ្លួនពួកគេ។



តាមរយៈ ហ្គេមនេះឯង ពួកគេចំណាយពេលត្រឹមតែ 5 ម៉ោង ប៉ុណ្ណោះ និង ព្យាយាមកែប្រែបន្ថែមអោយល្អទៅៗ ប្រមាណជា ពីរ ឬ បីអាទិត្យ។ បើនិយាយទៅ វាជាហ្គេមលើកដំបូងដែលពួកគេបានរៀបចំឡើង ដូច្នេះយើងទាំងអស់គ្នា គួរតែចេះជួយ លើកស្ទួយដល់ពួកគេ និង គាំទ្រតាមរយៈការទាញយក និង កម្សាន្តជាមួយហ្គេមរបស់ពួកគេ។


មិនងាយស្រួល ហើយក៏មិនពិបាកដែល វាជាហ្គេមមានលក្ខណៈស្រដៀងទៅនឹង Flappy Bird ដែល ប្រើម្រាមដៃដើម្បី ថាច់ និង ឆ្លងកាត់នូវឧបសគ្គនាៗ ដើម្បីជាប់ពិន្ទុះខ្ពស់តាមដែលអាចធ្វើទៅបាន ពីសមត្ថភាព សំណាក់អ្នកលេង។

តោះធ្វើការទាញយក ឥឡូវនេះ 


ចំណាប់អារម្មណ៍ៈ ខ្ញុំពិតជាសរសើរដល់ ក្រុម ក្មេងហ្គេម ស្ទីឌីយោ ដែលអាចផលិតហ្គេមនេះឡើង ដោយពួកគេ រៀន តាមរយៈ Google និង Youtube ប៉ុណ្ណោះ អ្វីដែលកាន់តែពិសេសទៅទៀត គឺក្រុមរបស់ពួកគេចេះសាមគ្គីគ្នាបានល្អមែនទែន។ សូមចូលរួមចែករំលែក ដើម្បីគាំទ្រហ្គេមរបស់ពួកគេណា........
Powered by Blogger.