កប់ Acer ធ្វើការប្រកាស Laptops ថ្មីចំនួនពីរម៉ូឌែល មានរាងស្តើង និង ក្រាស់ជាងគេលើពិភពលោក - Noobie GMK

Header Ads



ចុះឈ្មោះនិងលេងនៅ 188BET.COM ឈ្នះដំនើរកម្សាន្តទៅអេស៉្បាញ និងអង់គ្លេស

កប់ Acer ធ្វើការប្រកាស Laptops ថ្មីចំនួនពីរម៉ូឌែល មានរាងស្តើង និង ក្រាស់ជាងគេលើពិភពលោក


ព្រឹកនេះនៅឯ IFA ក្រុមហ៊ុន Acer បានធ្វើការប្រកាស់ Laptops ថ្មីរបស់ខ្លួនចំនួន ពីរម៉ូឌែល គឺ Swift 7 រាងស្តើងជាងគេលើពិភពលោក និង Predator 21 X មានរាងក្រាស់ជាងគេលើពីភពលោក ជាពពួក Gaming។ តោះទៅមើលគុណសម្បត្តិរបស់វាទាំងអស់គ្នា



ចំពោះ Laptops Acer Switf 7 គឺជា Laptop ដំបូងបំផុត ដែលមានរាងស្តើង ជាងគេលើពិភពលោក។ វាបំពាក់ដោយ CPU Core i5 ជំនាន់ទីប្រាំពីរ Kaby Lake ចុងក្រោយបំផុត , កម្រិតបង្ហាញអេក្រង់ 13.3 អ៊ីង Full HD IPS និង Ram 8 GB អមនឹង SSD 256 GB ផងដែរ។ វាមានទម្ងន់ ប្រហែលជា 1 គីឡូក្រាមប៉ុណ្ណោះ ។


Acer Switf 7 នឹងដាក់លក់ នៅចិនសម្រាប់ខែនេះ រីឯ អាមេរិច សម្រាប់ខែតុលា ខាងមុខជាមួយនឹង តម្លៃប្រហាក់ប្រហែល $999 ប៉ុណ្ណោះ។


ក្រឡេកមកមើល Acer Predator 21 X វិញម្តង ជាប្រភេទ Gaming ជាពិសេសសម្រាប់អ្នក Live Stream ហ្គេមតែម្តង វាមានកម្រិតបង្ហាញ អេក្រង់ 21 អ៊ីងជាមួយនឹង 2560​ X 1080 IPS បំពាក់ដោយ LED illumination សម្រាប់ Laptop ជាលើកដំបូងបំផុត អមនឹង GeForece GT 1080 GPUs ដល់ទៅពីរ ហើយមានកង្ហាត្រជាក់ខាងក្នុង ចំនួន ប្រាំ។ ចំណែកឯ CPU វិញ ជំនាន់ទីប្រាំពីរចុងក្រោយបំផុតនៃ Core K-Series Processor បើនិយាយពី SSD វិញដល់ទៅ 4 TB ឯណោះ និង Ram គឺ Slot ពពួក DD4 អាចដាក់បានដល់ទៅ 64GB ឯណោះ។


វាមានទម្ងន់ប្រមាណជា 6 គីឡូក្រាម។ រីឯតម្លៃវិញ បើតាមការប៉ានស្មានជាប៉ុណ្ណោះអាសន្ន ប្រមាណជា 5000$ សម្រាប់ថ្ងៃចេញលក់វិញ មិនទាន់ច្បាស់ឡើយ រង់ចាំដល់ដើមឆ្នាំក្រោយ ។


ខាងក្រោមនេះជា រន្ធមួយចំនួននៃ Acer Predator 21 X



ប្រភព : The Verge, Pocket-lint , CNet
Powered by Blogger.