ស្វែងយល់ពីដំណើរការ AFK Forgiveness ក្នុង Vainglory - Noobie GMK

Header Ads



ចុះឈ្មោះនិងលេងនៅ 188BET.COM ឈ្នះដំនើរកម្សាន្តទៅអេស៉្បាញ និងអង់គ្លេស

ស្វែងយល់ពីដំណើរការ AFK Forgiveness ក្នុង Vainglory


អ្នកដឹងទេអ្វីទៅជា AFK Forgiveness ក្នុង Vainglory វាជាមុខងារ ដែលបំពាក់លើ Rank Match សម្រាប់ ជីវិតអ្នកលេង Solo ឬ Party តែពីរនាក់ ហើយមានម្នាក់ទៀតចង់ធ្វើបាបដោយ ចាកចេញពីហ្គេមជាដើម ដើម្បីអោយហ្គេមកាន់តែមានភាពយុត្តិធម៌។ ជាធម្មតា ភាសារ AFK ជាពាក្យពេញហៅថា Away from keyboard វាសម្តៅលើ ការចាកចេញពីហ្គេម ប្រភេទ ពពួក កុំព្យូទ័រ តែវាក្លាយជារឿងសាមញ្ញ ទៅហើយ​ ដោយសារសព្វថ្ងៃមិនថា ហ្គេមលើ Mobile ឬ PC ទេ គេអាចប្រើពាក្យនេះបានទាំងអស់ជាទូទៅ អោយតែចាកចេញពីហ្គេម ដោយគ្មានមូលហេតុគេហៅថា AFK ហើយ។

សំណួរបន្ថែមទៀតសួរថា តើ AFK Forgiveness នឹងវាដំណើរការដូចម្តេចខ្លះ? Okay នៅថ្ងៃនេះ ខ្ញុំនឹងលើកយកមកបកស្រាយ វាជាមុខងារ សម្រាប់លើកលែងអោយ Player ដែលប្រឹងប្រែងលេង​ Rank ហើយដាក់ទោសលើ អ្នកដែលលេង Rank សុខៗ AFK ចោលគ្នា ដោយសារតែមុខងារនេះ ទើបតែបំពាក់ត្រឹមតែ ពីរជំនាន់ Version កាល 1.19 វាមិនដំណើរការល្អបានគ្រប់ជ្រុងជ្រោយនោះទេ ជាមូលហេតុតបណ្តាលអោយ មាន Player មួយចំនួនធំ ចូលលេង Party ហើយនៅពេលដែល ហ្គេមក្បែរ ចាញ់សុខចិត្តអោយម្នាក់ AFK មួយដើម្បីទទួលបាន AFK Forgiveness មិនធ្លាក់ Rank ទាំងអស់គ្នា។

បច្ចុប្បន្ននេះ មុខងារនេះ ដំណើរការបានល្អណាស់ ហេតុនេះ ហើយប្រសិនបើអ្នក Party ហើយ អ្នកនៅក្នុង Party របស់អ្នក ធ្វើការ AFK នោះ អ្នកក៏នឹងមិនទទួលបាន មុខងារ AFK Forgiveness ដែរ ប្រសិនបើហ្គេមចាញ់ អ្នកនឹងបាត់បង់ Skill Tier តាមធម្មតា លើកលែងតែមនុស្សដែលគ្មានក្នុង Party AFK ប៉ុណ្ណោះ។ ប៉ន្តែក្នុងករណីថា ទោះបីជាមានអ្នក AFK មែន ប៉ុន្តែហ្គេមយើងនៅតែឈ្នះនោះ យើងនឹងទទួលបាន Skill Tier លើសដើមនៃចំនួនធម្មតា ពីរទៅបីដង។
Powered by Blogger.