Apple មានគម្រោង ដកចេញនូវ ប៊ូតុង Home លើ iPhone សម្រាប់ឆ្នាំ 2017 - Noobie GMK

Header Ads



ចុះឈ្មោះនិងលេងនៅ 188BET.COM ឈ្នះដំនើរកម្សាន្តទៅអេស៉្បាញ និងអង់គ្លេស

Apple មានគម្រោង ដកចេញនូវ ប៊ូតុង Home លើ iPhone សម្រាប់ឆ្នាំ 2017


យោងទៅតាម ពត៌មានមួយចេញពី Bloomberg ដែលផ្តោតលើ ទំហំ iPhone ផលិតនៅប្រទេសជប៉ុន បានបញ្ចាក់ប្រាប់ថា Apple កំពុងតែធ្វើការ លើការឌីហ្សាញ iPhone ជំនាន់ថ្មីសម្រាប់ 2017 ដែល ផ្តោតលើ កញ្ចក់បង្ហាញអោយធំ ដោយធ្វើការ ដក ប៊ូតុង Home ចេញ។

ក្នុងនោះផងដែរ កាលពីខែ មិថុនា កន្លងទៅនេះ ធ្លាប់មានរបាយការណ៍ បែកធ្លាយ មួយដែរ ដែលបានបញ្ចាក់ប្រាប់ថា Apple ចង់អោយ ផ្នែកខាងមុខនៃ iPhone ជំនាន់ថ្មី មានភាពថ្លា ដូចជា កញ្ចាក់មួយផ្ទាំងអញ្ចឹង ដូច្នេះយើងអាចជឿជាក់បានច្រើនថា Apple អាចនឹងដក ប៊ូតុង Home ចេញសម្រាប់ ឆ្នាំក្រោយនេះ។ ហេតុផលមួយទៀត ដែលគួរអោយកាន់តែ ជឿជាក់នោះគឺថា iPhone អាចនឹងមានការផ្លាស់ប្តូរ ខ្លាំង ដោយសារតែ ឆ្នាំ 2017 ខាងមុខនេះ គឺជាឆ្មាំគម្រប់ខួប 10 ឆ្នាំ នៃ Apple ដែលផលិត iPhone ឡើង ដូច្នេះយើងពិតជា អាចជឿជាក់បានច្រើន សម្រាប់គម្រោងថ្មីមួយនេះ។

ប្រភព tomsguide
Powered by Blogger.