CPU Intel Core i7 ជំនាន់ទី 7 ហៅថា Kaby Lake ខ្លាំងដល់ថ្នាក់មិនចាំបាច់ប្រើបន្ទះ ក្រាហ្វិចជំនួយដើម្បីលេងហ្គេម 4K - Noobie GMK

Header Ads



ចុះឈ្មោះនិងលេងនៅ 188BET.COM ឈ្នះដំនើរកម្សាន្តទៅអេស៉្បាញ និងអង់គ្លេស

CPU Intel Core i7 ជំនាន់ទី 7 ហៅថា Kaby Lake ខ្លាំងដល់ថ្នាក់មិនចាំបាច់ប្រើបន្ទះ ក្រាហ្វិចជំនួយដើម្បីលេងហ្គេម 4K


CPU ជំនាន់ថ្មីរបស់ Intel Core i7 ជំនាន់ទីប្រាំពីរ សម្រាប់ឆ្មាំ 2017 មានឈ្មោះថា Core i7-7700K និងល្បឿន 4.5 GHz ហៅថាពពួក Kaby Lake ដែលកាល ជំនាន់ទីប្រាំមួយ ហៅថា Sky Lake។ Intel Core i7 ជំនាន់ទីប្រាំពីរ សម្រាប់ត្រកូល Desktop Processor នេះ ត្រូវបាន បញ្ចេញពត៌មានដោយ ប្រភពមកពីចិន។ ក្នុងនោះផងដែរ បានបញ្ចាក់បន្ថែមទៀតថា Core i7 ជំនាន់ទីប្រាំពីរនេះ វាមានសមត្ថភាពខ្លាំងក្លា ដល់ថ្នាក់ មិនចាំបាច់អោយអ្នកប្រើប្រាស់ ប្រើប្រាស់ បន្ទះ ក្រហ្វិចកាត ដើម្បីលេងហ្គេម 4K លើ PC ឬ Laptop អ្នកឡើយ។

លោក Brian Krzanich ដែលជា CEO នៃក្រុមហ៊ុន Intel បានបញ្ចាក់ក្នុងការ សន្និសិទកាសែត នៃ Developer 2016 IDF បន្ថែមទៀតថា CPU នេះ គឺវាខុសគ្នា ឆ្ងាយមែនទែនពីជំនាន់ទីប្រាំមួយ ហើយមានសម្ថភាពខ្លាំងក្លាបំផុត ដែលនឹងធ្វើអោយអ្នកប្រើប្រាស់នឹកស្មានមិនដល់។ ជាមួយគ្នាផងដែរ CPU ជំនាន់ ទីប្រាំពីរនេះ វាអាចនឹង កាន់ភ្ជាប់នៅ ការរត់ហ្គេម រត់កម្រិតបង្ហាញបានដល់ 4K ក្រហ្វិច ដោយមិនចាំបាច់ Glitch អ្វីឡើយ។ ក្នុងនោះផងដែរ Intel បានប្រាប់ថា កាលពីជំនាន់ Sky Lake គឺបរាជ័យជាមួយនឹង ការត់ ក្រហ្វិច Ultra ខ្ពស់ ពពួកហ្គេមផ្សេងៗ តែសម្រាប់ Kaby Lake នេះមិនអោយបរាជ័យឡើយ។ គួរបញ្ចាក់ផងដែរថាវានឹងដាក់លក់ជាផ្លូវការ ក្នុងត្រីមាសទីបួននៃ ឆ្មាំ 2016 ខាងក្រោមនេះគឺជា Spec របស់ CPU នេះ

Product Segment : Mainstream Desktop PCs
Product Architecture : 7th Gen Kaby Lake (+10% IPC compared to Skylake)
Process Node : 14nm
Max CPU Cores/Threads : 4/8
GPU Architecture : Next Gen HD Graphics 
TDP : Up to 95W 
Socket : LGA 1151
PCH : Z270
Memory Support : DDR4

ប្រភព Techworm

Powered by Blogger.