ចង់អោយអ៊ីនធើណែតអ្នកដើររលូនតតែចេះផ្លាស់ប្តូរ DNS ហើយនេះជាវិធីសាស្រ្ត - Noobie GMK

Header Ads



ចុះឈ្មោះនិងលេងនៅ 188BET.COM ឈ្នះដំនើរកម្សាន្តទៅអេស៉្បាញ និងអង់គ្លេស

ចង់អោយអ៊ីនធើណែតអ្នកដើររលូនតតែចេះផ្លាស់ប្តូរ DNS ហើយនេះជាវិធីសាស្រ្ត

DNS ពាក្យពេញហៅថា Domain Name System ដែលជាតួលេខ ដើម្បី ធ្វើការតភ្ជាប់ ពីក្រុមហ៊ុនអ៊ីនធើណែតភ្ជាប់ទៅកាន់បណ្តាញអ៊ីនធើណែត ពិភពលោក WWW ពាក្យពេញគឺ Word Wide Web។


DNS នៃតួដំបូងផ្តើមដោយ Domain របស់អ្នក Convert ទៅជា IP Address ហើយភ្ជាប់ទៅកាន់បណ្តាញ ISP លោកអ្នក ដើម្បី បើក វេបសាយផ្សេងៗចេញ និង លេងហ្គេមជាដើម។ ជាធម្មតា ប្រសិនបើអ្នកប្រើប្រាស់ DNS របស់ក្រុមហ៊ុនផ្ទាល់ ហើយអ៊ីនធើណែតរបស់អ្នកមានល្បឿន មិនលឿនដូចគេ វារាងយាប់បន្តិចហើយ ដូច្នេះគួរតែប្រើប្រាស់ DNS របស់ Google ជំនួសវិញវាលឿនជាង មូលហេតុដោយសារតែ DNS Google គឺ Host លើ Data Center ជុំវិញពិភពលោក និង ប្រើប្រាស់ដោយទីតាំងអ្នកផ្ទាល់ ដែលអាចអោយ Router នៃ ដំណើរការ អ៊ីនធើណែតរបស់លោកអ្នក ដើរបានយ៉ាងងាយស្រួល តាមរយៈ DNS របស់ Google។

ចំនែកឯការប្រើប្រាស់ DNS របស់ ក្រុមហ៊ុនវិញមានភាពយឺតយាវបន្តិច ដោយសារតែ ISP របស់អ្នកដែលភ្ជាប់អ៊ីនធើណែត ពួកគេធ្វើអាជិវកម្មឡើងដើម្បី ប្រមូលទឹកប្រាក់ពីអ្នកដូច្នេះ អតិថិជនមានច្រើន ជាមូលហេតុដែលបណ្តាលអោយ ISP របស់លោកអ្នកបំបែកចេញនៅ DNS ជាច្រើន និង អាស័យដ្ឋាន IP ផ្សេងៗ ដែលធ្វើអោយ អ៊ីនធើណែតលោកអ្នកមានល្បឿនមិនសូវលឿន រហ័យទាន់ចិត្តឡើយ។ ណ្ហើយ កុំអោយថាខ្ញុំនិយាយច្រើនទៀត ចាប់ផ្តើមផ្លាស់ប្តូរ DNS សាកល្បងឥឡូវនេះទៅអ្នកនឹងដឹងថា​ វាមានភាពប្រែប្រួលបែបណា

សម្រាប់ Windows

  • បើក PC លោកអ្នកចូលទៅកាន់ Control Panel > Network and sharing center

  • Click លើ Change adapter settings

  • Mouse ខាងស្តាំលើ បណ្តាញអ៊ីនធើណែតដែលរត់ចូល PC របស់លោកអ្នក និង យកពាក្យ Properties និង ធ្វើតាមរូបភាពខាងក្រោម 
Change Default DNS to Google DNS for Faster Internet

  • Internet Protocol Version 4 (TCP/IPv4) > Properties 
Change Default DNS to Google DNS for Faster Internet

  • ធ្វើការផ្លាស់ប្តូរ DNS នៃខ្សែរទីមួយដូចរូបខាងក្រោម ហើយក Okay ជាការស្រេច 
Change Default DNS to Google DNS for Faster Internet

សម្រាប់ iPhone ឬ iPad 
  • Settings > Wi-Fi > Wifi ដែលអ្នកកំពុងភ្ជាប់ > DNS > បន្ថែម , 8.8.8.8 ជាការស្រេច 

សម្រាប់ Device ដំណើរការដោយ Android

  • Settings > Wi-Fi > ចុចលើ Wifi ដែលអ្នកកំពុងភ្ជាប់អោយជាប់ > Modify Network Config > Show Advanced Options > IP Settings > Static > DNS 2 > 8.8.8.8 និង Save ជាការស្រេច 
How to Change DNS Settings on Android


ក្រោយពីផ្លាស់ប្តូររួចរាល់ សង្កេតមើល តាមរយៈការ ស្រាវជ្រាវ បើកគេហទំព័រផ្សេងៗ សាកល្បង ថាតើវាមានភាពរលូនជាងមុនដែរឬអត់ ហើយវាត្រូវការចំណាយពេលយូរដូចមុនដែរឬអត់?



Powered by Blogger.