មិចចឹង? សុខៗ Facebook ស្រាប់តែចង់ដាក់មុខងារ Autoplay វីដេអូជាមួយនឹង សម្លេង សម្រាប់ iOS/Android - Noobie GMK

Header Ads



ចុះឈ្មោះនិងលេងនៅ 188BET.COM ឈ្នះដំនើរកម្សាន្តទៅអេស៉្បាញ និងអង់គ្លេស

មិចចឹង? សុខៗ Facebook ស្រាប់តែចង់ដាក់មុខងារ Autoplay វីដេអូជាមួយនឹង សម្លេង សម្រាប់ iOS/Android


Facebook បានធ្វើការឆ្លើយតបទៅនឹង សារពត៌មាន Mashable ហើយ ថាមុខងារ ដែលលេង វិដេអូលើ ហ្វេសបុក ដោយស្វ័យប្រវត្តិជាមួយនឹង សម្លេងនេះពិតជា មានមែន ដែលខណៈពេលនេះ វាកំពុងតែស្ថិតក្នុងការ តេស្តសាកល្បងនៅឡើយ។ មុខងារនេះត្រៀមនឹងដំណើរការ សម្រាប់កម្មវិធី Facebook លើ ឧបករណ៍ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android និង iOS នាពេលខាងមុខឆាប់ៗនេះក្រោយពេលដែល វាទទួលបានការតេស្តសាកល្បងជោគជ័យ។

ដូច្នេះ​សម្រាប់មិត្តអ្នកអាន ដែលប្រើប្រាស់កម្មវិធី Facebook លើ iOS និង Android អាចមើល New Feed បានពេលដែល Scroll ឃើញវីដេអូវា នឹងលេងដោយស្វ័យប្រត្តិការជាមួយនឹង សម្លេងរួចជាស្រេចតែម្តង។ បើទោះបីជាមុខងារនេះ អាចបិទបើក បានក៏ពិតមែន ប៉ុន្តែវានៅតែជា បញ្ហា ដែលកំពុងមាន ការមិនពេញចិត្តពីអ្នកប្រើប្រាស់ និង បណ្តាញសារពត៌មានជាច្រើន លើពិភពលោក ដោយសារតែមុខងារ លេងវីដេអូដោយស្វ័យប្រវត្តិជាមួយនឹង សម្លេងនេះ វាអាចនឹងប៉ះពាល់ច្រើនមែនទែន ហើយនិងមានភាពធុញទ្រាន់ទៀតផង។ តើអ្នកយល់យ៉ាងណាដែលចំពោះមុខងារ ដែល Facebook ត្រៀមនឹងដាក់អោយប្រើប្រាស់នេះ?

ប្រភព : 9to5mac
Powered by Blogger.