Facebook បង្កើតសេវាកម្មគ្រប់គ្រងហ្គេមធំៗលើកុំព្យូទ័រដើម្បីប្រជែងជាមួយ Steam - Noobie GMK

Header Ads



ចុះឈ្មោះនិងលេងនៅ 188BET.COM ឈ្នះដំនើរកម្សាន្តទៅអេស៉្បាញ និងអង់គ្លេស

Facebook បង្កើតសេវាកម្មគ្រប់គ្រងហ្គេមធំៗលើកុំព្យូទ័រដើម្បីប្រជែងជាមួយ Steam


នៅថ្ងៃនេះ Facebook ធ្វើការប្រកាសពី សេវាកម្មថ្មីរបស់ខ្លួនមានឈ្មោះថា Facebook PC Gaming Platform ដែលសហការជាមួយនឹងក្រុមហ៊ុនហ្គេម Unity ក្នុងការគ្រប់គ្រង និង ថែរក្សា ហ្គេម ធំៗលើ PC ដូច Steam ដែរ អាចនិយាយបានថា សេវាកម្មនេះកំពុងតែព្យាយាមប្រជែងជាមួយនឹង Steam។

តាមពិតទៅ Platform នេះ គឺ បាន Update ទៅកាន់ Facebook Game Arcade ជា Beta តាំងពី ខែមិថុនាមកម្លេះ តែកាលនោះមិនទាន់ដឹង Facebook មានគោលបំណងអ្វីអោយពិតប្រាកទេ យ៉ាងណាក្តីខណៈពេលនោះ TechCrunch ក៏បានបង្ហើបអោយដឹងខ្លះៗដែរ គ្រាន់នតែមិនទាន់ច្បាស់ ដូចពេលនេះ។

តាមរយៈសេវាកម្ម Platform និយាយអោយចំទៅ វាមានលក្ខណៈស្រដៀងនឹង Steam ដែរ គឺមាន ទីតាំងអាចអោយអ្នកស្វែងរកទិញ ហ្គេម និងតម្លើងវាលេងលើ កុំព្យូទ័រ ហើយមុខងារនេះ នឹងជួយថែរក្សារ ហ្គេមអោយអ្នក។ ហើយវានឹងផ្តោតទៅលើ ប្រភេទ ហ្គេម ដូចទៅនឹង Steam និង គេហទំព័រ GOG ដែរជាពិសេសនោះគឺ ហ្គេមធំៗតែម្តង។ ខណៈពេលនេះ វាកំពុងតែស្ថិតក្នុងការ ដាក់អោយ Developer ធ្វើការតេស្តសាកល្បងរហូតដល់វារួចរាល់ នឹងចេញអោយ យើងគ្រប់គ្នាប្រើប្រាស់ជាផ្លូវការ រង់ចាំមើលថាតើ Facebook រួមដៃជាមួយនឹង Unity តើអាចផ្តួល Steam បានដែរឬទេ?

ប្រភព : The Next Web , Facebook
Powered by Blogger.