Forum សម្រាប់អ្នកលេង GTA V ចែកចាយ Mod គ្នាកម្សាន្ត រងការវាយប្រហារធំធែង - Noobie GMK

Header Ads



ចុះឈ្មោះនិងលេងនៅ 188BET.COM ឈ្នះដំនើរកម្សាន្តទៅអេស៉្បាញ និងអង់គ្លេស

Forum សម្រាប់អ្នកលេង GTA V ចែកចាយ Mod គ្នាកម្សាន្ត រងការវាយប្រហារធំធែង



Forum Fan GTA V ដ៏ធំក្នុង GTAGaming.com ដែលជាទីកន្លែងសម្រាប់អោយអ្នកលេង GTA ចែករំលែក Mods, កម្មវិធី, Tools, រូបភាព និង វីដេអូត្រូវបានបំបែកចេញមកក្រៅ និង រង់ការវាយប្រហារផ្ទួនៗគ្នា។ ពត៌មានផ្ទាល់ខ្លួន ប្រមាណជា 200,000 របស់ User បានចុះឈ្មោះប្រើប្រាស់ ត្រូវបាន លួចយក និង បង្ហាញលើ Forum Hacking ដាក់លក់ផងដែរ។

ទាក់ទងទៅនឹងរបាយការណ៍ MotherBoard គឺ Hacking Forum ដែលជាទីកន្លែងសម្រាប់ hacker បង្ហោះ ទិន្នន័យ ដែល hack បានសម្រាប់លក់នោះ គឺត្រូវបាន បិទ ខណៈពេលដែល Admin Forum លោក Shawn Harkin អះអាងថា ចំនួនសរុបនៃ គណនីដែលបែកធ្លាយ ចេញមក គួរតែតិចជាង 197,000។

ទិន្ន័យដែលបានបាត់បង់នោះរួមមាន Username, លេខសម្ងាត់ធំ , IP Address និង ពត៌មានផ្សេងៗ ទៀតជាច្រើន ។ ក្នុងនោះផងដែរ  Forum GTAGaming ទទួលស្គាល់ និង បង្ហោះសេចក្តីជូនដំណឹងអ្នកប្រើប្រាស់ អោយបានដឹងថា Forum នេះរងការវាយប្រហារដោយសារតែ vBulletin Forum Software របស់ខ្លួន គឺផុតកំណត់ ទើបធ្វើអោយ ប៉ុន្មានថ្ងៃនេះ រងការវាយប្រហារបានយ៉ាងងាយស្រួលបែបនេះ និង សូមបិទ បណ្តោះអាសន្នរង់ចាំ រួចរាល់ សឹមបើកដំណើរការវិញ។

ប្រភព GTAGaming 
Powered by Blogger.