Gamer ប្រមាណជា 800,000 នាក់ កំពុងតែជួបហានិភ័យ ដោយសារតែ​ Forum Epic Games រងការវាយប្រហារពី Hacker - Noobie GMK

Header Ads



ចុះឈ្មោះនិងលេងនៅ 188BET.COM ឈ្នះដំនើរកម្សាន្តទៅអេស៉្បាញ និងអង់គ្លេស

Gamer ប្រមាណជា 800,000 នាក់ កំពុងតែជួបហានិភ័យ ដោយសារតែ​ Forum Epic Games រងការវាយប្រហារពី Hacker


Forum Epic Games ដែលជា ទីតាំងដ៏ធំសម្រាប់ បណ្តាញអ្នកលេងហ្គេមជាច្រើនជជែកគ្នា ក្នុងនោះក៏មានខ្ញុំដែរ ត្រូវរងការវាយប្រហារជាថ្មីពីសំណាក់ Hacker ដែលបានបំបែកយក User ប្រមាណជា 800,000 បញ្ចេញមកក្រៅ និង User ខ្លះទៀត លួចយកទៅបាត់ដោយសារតែមានសារយៈសំខាន់ ព្រោះក្នុងនោះក៏មាន Forum តូចៗដែលចង់ក្រងចូលគ្នា ដែលដូចជាការរៀបចំការប្រកួត ហ្គេមផ្សេងៗជាដើម។

ទាក់ទងទៅនឹង ZDNet បញ្ហា ដែលអាចអោយ Hacker អាចជ្រៀតចូលសារថ្មីម្តងទៀតនេះ ដោយសារតែ កំហុសឆ្គង Vulnerability នៃ ប្រព័ន្ធចងក្រង SQL ។ វាជាផ្លូវដែលនាំ អោយ ជនខិលខូចទាំងនោះធ្វើការ Exploit វាយប្រហារបានយ៉ាងងាយស្រួលបំផុត ព្រោះកន្លងមក វេបសាយនេះធ្លាប់បាន វាយប្រហារ ម្តងរួចមកហើយ។ ក្នុងនោះផងដែរ ZDNet បានបន្ថែមទៀតថា វេបនេះ​នៅតែប្រើប្រាស់ vBulletin ជំនាន់ចាស់ ផុត Vesion ទៅហើយ វាក៏អាចជាមូលហេតុមួយទៀតដែរ។ គួរបញ្ចាក់ផងដែរថា ការវាយប្រហារនេះ គ្មានការចេញមុខឡើយ វាអាចនឹងជា Hacker ដែលធ្លាប់វាយប្រហារ Steam​ និង Dota 2 Forum កន្លងមក​ ហើយចំពោះ ទិន្ន័យដែលបាត់បង់ក្នុង Epic Forum នេះ មានដូចជា Username, លេខសម្ងាត់ , Email , IP Address, និង ឆាតសម្ងាត់ផ្សេងៗ និយាយរួមទៅសឹងតែបាត់បង់ទាំងស្រុង។

តំណាងខាង Epic Gaming បានចេញមុខមកសូមទោស រាល់អ្នកលេងហ្គេមទាំងអស់ ចំពោះកំហុសឆ្គងរបស់ពួកគេ ដែលបណ្តាលអោយមានបញ្ហានេះកើតឡើង ហើយពួកគេនឹងព្យាយាម កែកំហុសឆ្គងនេះ ខណៈពេលនេះ Forum របស់ពួកគេ កំពុងតែបិទសិន ដើម្បីធ្វើការ ជុសជុល និង Back Up មកវិញអោយដូចដើម។

Source : Tech Worm


Powered by Blogger.