ណែនាំពីរបៀបលេង Hero Taka ( iTems Build, Upgrade Ability, Counter) - Noobie GMK

Header Ads



ចុះឈ្មោះនិងលេងនៅ 188BET.COM ឈ្នះដំនើរកម្សាន្តទៅអេស៉្បាញ និងអង់គ្លេស

ណែនាំពីរបៀបលេង Hero Taka ( iTems Build, Upgrade Ability, Counter)


សួស្តីអ្នកទាំងអស់គ្នា នៅថ្ងៃនេះ ជួបជាមួយនឹងការលេង Hero Taka ម្តងអំពីរបៀបពាក់ iTems, របៀប Upgrade Ability និង ស្វែងយល់ពី Counter Hero នៃ Hero មួយនេះផងដែរ។ រាល់អត្ថបទ បង្ហាញដែលខ្ញុំយកចេញមកគឺពឹងលើខ្លួនឯង និង ការស្រាវជ្រាវដើម្បីមានប្រភពយកមកបញ្ចាក់អោយអ្នកទាំងអស់គ្នា បានឃើញផងដែរ ទើបការបង្ហាញមានប្រសិទ្ធភាពខ្ពស់ ព្រោះយើងទទួលបានការណែនាំពី Player ល្អៗជាច្រើនលើពិភលោក។ តោះ តាមដានទាំងអស់គ្នា

ការ Upgrade Ability 


ការ ពាក់ iTems 


ត្រូវចាំថានៅ Early ហ្គេមពេលចាប់ផ្តើមដំបូង អ្នកអាចលេង ជា WP គឺ Weapon Blade មុន រី ឯ អ្នកចង់ លេង CP គឺ Crystal Bit មុន ឬ អាចពាក់ជាមួយគ្នាគ៏បាន សឹមលក់ចេញតាមក្រោយ ចំណែកឯ iTems សម្រាប់ការពារវិញ គឺ Light Armor​ ឬ Light Shield អ្នកអាចជ្រើសរើសយកតែមួយ ប្រសិនបើ សត្រូវ ងាយស្រួលក្នុងការ Counter តែបើមិននទុកចិត្តអាចលេង ទាំង Light Armor និង Light Shield ក៏បាន។ 


ចាប់ផ្តើមពី Early ទៅ Mid ហ្គេម យើងដឹងស្រាប់ហើយថា បើយើងមិនទាន់ចេញ នូវ Tension Bow ទេគឺវាពិបាកមិនសូវមាន Damage ច្រើនឡើយ ដូច្នេះទិញ Heavy Steel សិនបន្ទាប់ពី Six Sins និង Piercing Spear ឬ មុនពួកវាក៏បានដែរ រួចចាំចេញ Tension Bow តាមក្រោយសម្រាប់អ្នកលេង WP ។ បើនិយាយទៅចំពោះ Tension Bow មានគេលេងវាច្រើនមែន ប៉ុន្តែត្រូវចាំថា iTems នេះមានប្រសិទ្ធភាពតែ Early និង Mid ហ្គេមប៉ុណ្ណោះ ដូច្នេះ សម្រាប់ខ្ញុំផ្ទាល់ អ្នកដែលមិនសូវមានតិចនិចខ្ពស់ក្នុងការ បុក ចូលសត្រូវ អាចលេង Sorrow Blade តែម្តងក៏បាន។


ចូលមកដល់ Mid Game គឺយើងមាន Sorrow Blade និង Breaking Point អមនឹង Travel Boots ដើម្បីអោយអ្នកងាយស្រួលក្នុងការ សម្លាប់សត្រូវបានលឿន ជាពិសេសគឺ Lane រីឯ Roam ខាងសត្រូវគឺជួយអោយអ្នកខៃមួយៗ ដើម្បីអូស Stacks បាន ជាមួយនឹង Breaking Point និង ហេទៅរក Jungle ខាងគូសត្រូវតែម្តង ប្រសិនបើអ្នកមិនស្ទាត់ជំនាញក្នុងការ តាមខៃគូសត្រូវយក Stacks ទេសូមកុំលេង Breaking Point អាចលេង Bonesaw និង Tyrant's Monocle យកតែម្តងក៏បាន។


ចំពោះ iTems ចុងក្រោយនេះ អ្នកអាចមានសិទ្ធជ្រើសរើសដូរ iTems បានចំនួនបីគឺ Bonesaw ឬ Tension Bow ឬ Aftershock។ ប៉ុន្តែតាមរយៈការណែនាំខ្ញុំនៅ Late ហ្គេម អាចដក Tension Bow ចេញបាន អ្នកអាចជ្រើសរើសយក Bonesaw ឬ Afterstock ប្រសិនបើខាងសត្រូវសុទ្ធតែជា Hero ផុយៗ គួរតែលេង Afterstock ក៏ស្រួលម្យាងដែរ ពេលដែលប្រើប្រាស់ Ability បើកឆាកមុននឹងខៃ Basic Attack។


នេះវិញគឺជា iTems សម្រាប់អ្នកចង់លេង CP អាចលេង Broken Myth ឬ Aftershock មុនក៏បាន។ ដឹងទេ ថាហេតុអ្វីចាំបាច់ត្រូវការ Energy ព្រោះប្រសិនបើអ្នកលេង CP ងាយនឹងអស់ Energy ណាស់ដូច្នេះហើយនៅ Early ហ្គេម ត្រូវតែមាន ​Energy Battery ដើម្បី Build អោយចេញ Clockwork ក្នុងការជួយអោយ Energy និង Cooldown របស់អ្នកត្រឡប់មកវិញលឿន វាយប្រហារលឿន គេចក៏បានលឿនតាមរយៈ Ability ទីពីរបំពាំងកាយ។


ខាងលើនេះគឺជា iTems សម្រាប់ Late ហ្គេមអ្នកអាច ធ្វើការផ្លាស់ប្តូរ AC ឬ Eve of Harvest ឬ Frostburn បាន តាមចំណង់ចំណូលចិត្តរបស់អ្នកថាចូលចិត្តលេងមួយណា ហើយស្វែងយល់ និង អានអត្ថប្រយោជន៍វានីមួយៗ ដោយខ្លួនឯងនៅក្នុងហ្គេម ដើម្បីអោយពាក់ត្រូវតាមកាលៈទេសៈ។

Counter Hero 


ចំនុនពណ៌ បៃតង ៖ គឺជាពពួក Hero ដែល Taka ស្រួលធ្វើស៊ី និង សម្លាប់បផុត ជាមួយនឹងការពាក់ iTems ខាងលើនេះ ក្នុងនោះរួមមាន Ringo , Skye , Skarff , Petal , Saw, Celeste , Krul , Phinn  និង Celeste ជាដើម។

ចំនុចពណ៌ លឿង ៖ គឺជាពួក Hero ដែលស្ថិតក្នុង កម្រិត មធ្យមបានន័យថា ស្មើរគ្នា សំខាន់ពឹងលើការ Farm និង ចេញ iTems មុនគឺអាចយកឈ្នះបានតែម្តង។

ចំនុចពណ៌ក្រហម៖ គឺជាពួក Hero ដែលធ្វើអោយ Taka ពិបាកសម្លាប់បំផុត និង Counter ជាដើម ប្រសិនបើជួបពពួក Hero ទាំងនោះមិនគួរលេង Taka ឡើយ សូមជៀសអោយផុត ព្រោះវាសុទ្ធតែ Hero ដែលសិត្ធក្នុងចំនុចខ្ពស់ដើម្បី Counter Taka វិញ។

ប្រភព :  GMK , Vainglory Fire 
Powered by Blogger.